Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯក​ឧត្តម ពេជ សោភ័ន ទទួល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​នាយក​ដ្ឋាន​អភិវឌ្ឍន៏​មុខ​ជំនាញ​ថៃ

ឯក​ឧត្តម ពេជ សោភ័ន ទទួល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​នាយក​ដ្ឋាន​អភិវឌ្ឍន៏​មុខ​ជំនាញ​ថៃ

 សុក្រ, 01 សីហា 2014 16:40
ក្នុង​ក្រប​ខណ្ឌ​នៃ​គំរោង​អភិវឌ្ឍន៏​ជំនាញ​ការងារ​សំរាប់​ប្រទេស​កម្ពុជា ឡាវ មីយ៉ាម៉ា គណៈ​ប្រតិភូ​​មួយ​​ក្រុម​​ដឹក​នាំ​ដោយ​លោក Sandod Themsaw អ្នក​ជំនាញ​...
អានបន្ត...
ឯកឧត្តម អ៊ុំ មាន រដ្ឋ​លេខា​ធិការបាន​អនុញ្ញាត​ឲ្យ​ លោក​ស្រី​ Sukanya Vanichjakvong អគ្គនាយិកា​ក្រុុម​ហ៊ុន One to One ( Cambodia) ដឹក​នាំ​ក្រុមការងារ​ចូល​ជួប​សំដែង​ការ​គួរ​សម

ឯកឧត្តម អ៊ុំ មាន រដ្ឋ​លេខា​ធិការបាន​អនុញ្ញាត​ឲ្យ​ លោក​ស្រី​ Sukanya Vanichjakvong អគ្គនាយិកា​ក្រុុម​ហ៊ុន One to One ( Cambodia) ដឹក​នាំ​ក្រុមការងារ​ចូល​ជួប​សំដែង​ការ​គួរ​សម

 ព្រហស្បតិ៍, 11 កុម្ភៈ 2016 16:27
ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៤ ឯក​ឧត្តម អ៊ុំ មាន រដ្ឋ​លេខា​ធិការ​ តំណាង​ឯក​ឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា...
អានបន្ត...
ពិធី​សំណេះ​សំណាល​និង​បំពាក់ស័ត្តិមន្ត្រី​អធិការកិច្ច​ការងារ​តែមួយរបស់​ក្រសួង

ពិធី​សំណេះ​សំណាល​និង​បំពាក់ស័ត្តិមន្ត្រី​អធិការកិច្ច​ការងារ​តែមួយរបស់​ក្រសួង

 អង្គារ, 01 កក្កដា 2014 16:24  |    Written by MLVT
កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងបំពាក់ស័ក្តិមន្រ្តីអធិការកិច្ចការងារតែមួយរបស់​ក្រសួង​ដែល​​មាន​២៤​ក្រុម​អធិការកិច្ច​ ស្មើ​នឹង​១៥៨​រូប ក្នុង​ស្រ្តី​ចំនួន​១០​រូប​ ស្មើ​នឹង​១៥.៨%​នៃ​ចំនួន​អធិការ​សរុប (ស្រ្តី​ជា​ប្រធាន​ក្រុម​អធិការ​កិច្ច​ចំនួន​៣​រូប​លើ​២៤​ក្រុម​)។ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​ប្រកាស​ជា​ឱឡារិក​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ ដែល​កាល​ពី​មុន​យើង​ធ្វើ​ការ​​​មាន​អធិការ​កិច្ច​ច្រើន​សម្រាប់​ចុះ​ត្រូត​ពិនិត្យ​នៅ​តាម​សហ​គ្រាសគ្រឹះ​ស្ថាន​ម្តង​មួយៗ​ក្រុម​អធិការកិច្ច ដែល​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​សង្វាក់​ផលិតកម្ម​របស់ សហគ្រាស គ្រឹះស្ថាន​ទាំង​នោះ ហើយ​លើក​នេះ​​យើង​​បាន​​ចង​ក្រង​ជា​ក្រុម​អធិការ​កិច្ច​តែ​មួយ​ដើម្បី​សម្រួល​ដល់​សហគ្រាស គ្រឹះស្ថាន​ទាំង​នោះ មិន​ឲ្យ​រំខាន​ពេល​វេលា ហើយ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ នៃ​ការ​ចាប់​ផ្តើម​អនុវត្ត​ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​២០១៤-២០១៨។ ឯកឧត្តម​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​មាន​មោ​តនភាព​ចំពោះ​ការ​យក​ចិត្តទុក​ដាក់​ លើ​ការ​ធានា​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជូន​កម្មករ​និយោជិត ដោយ​មាន​ការ​គាំ​ទ្រ​ពី​មហាសន្និបាត​លើក​ទី​១០៣​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដោយ​កម្ពុជា ត្រូវ​បាន​មហា​សន្និបាត​បោះ​ឆ្នោត​គាំ​ទ្រ​កម្ពុជា​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល លើ​សម្លេង​គាំ​ទ្រ​២២៧​សម្លេង​លើ​អង្គ​បោះឆ្នោត​ចំនួន​២៥០។ ទន្ទឹមនឹងសមិទ្ធផលនេះ ឯកឧត្តម​បាន​ក្រើន​រំលឹក​ដល់​អធិការ​កិច្ច​ការងារ​​ទាំងអស់​​អំពី​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ទាំង​៤២​ចំណុច​ ហើយ​អនុវត្ត​ឲ្យ​នូវ​វិន័យ​ការងារ​១០​ចំណុច និង​ពាក្យ​សម្បថ​ទាំង​៥​ចំណុច​ដែល​អធិការ​បាន​ឡើង​ប្តេជ្ញា​ចិត្ត​នេះ​។ ជា​មួយ​នឹង​ការ​អនុវត្ត​ភារកិច្ច​នេះ​ ស្រប​ពេល​ដែល​គម្រោង​រោងចក្រ​ល្អ​ប្រសើរ​កំពុង​អនុវត្ត​ល្អ ក៏​សកម្មភាព​របស់​ក្រុម​អធិការ​កិច្ច​តែ​មួយ​របស់​យើង​ក៏​កំពុង​ចេញ​ដំណើរ​អនុវត្ត​ឲ្យ​មាន​សកម្មភាព និង​ទទួល​បាន​ការ​គាំ​ទ្រ​​ពី​វិនិយោគទុន​ពី​មួយ​ឆ្នាំ​ទៅ​ មួយ​ឆ្នាំ​រហូត​អាច​ជំនួស​បាន​អ្វី​ដែល​គម្រោង​​រោងចក្រ​​ល្អ​ប្រសើរ​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចប់​សកម្មភាព។ ចំពោះ​ក្រុម​អធិការ​កិច្ច​តែ​មួយ ដែល​មាន​អង្គភាព​ទាំង​៨​រួម​មាន​៖ ហើយ​មាន​ភារកិច្ច​ដូច​ខាង​ក្រោម​៖ សកម្មភាព​ក្រុម​អធិការ​កិច្ចការងារ​តែ​មួយ​រួម​មាន៖ - នាយកដ្ឋាន​អធិការកិច្ច​ការងារ - នាយកដ្ឋាន​ពេទ្យ​ការងារ - នាយកដ្ឋាន​មុខរបរ​និង​ហត្ថពល​កម្ម - នាយកដ្ឋាន​វិវាទ​ការងារ - នាយកដ្ឋាន​ការងារ​កុមារ - បេឡា​ជាតិ​របប​សន្តិសុខ​សង្គម - នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារ​ការងារ - គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម ក្រុម​អធិការ​​​កិច្ច​តែ​មួយ មាន​តួនាទី​និង​ភារៈកិច្ច​ដូច​ខាង​ក្រោម​៖ - ត្រួត​ពិនិត្យ​ការងារ​អនុវត្ត​ច្បាប់​ បទ​ប្បញ្ញត្តិ​ច្បាប់​និង​បទ​បញ្ជា​ពាក់​ព័ន្ឋ​ជា​មួយ​ស្តីពី​ការងារ - ត្រួត​ពិនិត្យ​ការងារ​អនុវត្ត​ច្បាប់ បទប្បញ្ញត្តិ​ច្បាប់ និង​បទ​បញ្ជា​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ទូរទៅ​ការងារ និង​សន្តិ​សុខ​ការងារ​-ត្រួត​ពិនិត្យ​ការងារ​អនុវត្ត​ច្បាប់​ បទប្បញ្ញត្តិ​ច្បាប់ និង​បទបញ្ជា​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ ជីវភាព​នៃកម្មករ​នយោជិត - ត្រួត​ពិនិត្យ​បទ​បញ្ជា​ដែលទាក់ទង​នឹង​​លក្ខខណ្ឌការងារ និង​ការ​ការពារ​កម្មករ​និយោជិត​ក្នុង​ពេល​ ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន - ត្រួត​ពិនិត្យ​​យ៉ាង​​ម៉ឺងម៉ាត់​នូវ​ការ​អនុវត្ត​ច្បាប់​ស្តីពី​​ការងារ បទ​បព្ជា​ស្តីពី​ការងារ និង​អនុសញ្ញា​អន្តរជាតិនានា​ស្តីពី​ការងារ ដើម្បី​ធានា​អោយ​បាន​ពិត​បា្រកដ​នូវ​សិទ្ឋិ​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​សម្រាប់ កម្មករ នយោជិត និង​នយោជក - ត្រួត​ពិនិត្យ​ការ​អនុវត្ត​បែប​បទស្តី​សហគ្រាស គ្រឹះស្ថាន - ធ្វើ​​អធិការកិច្ច​ការងារហត្ថពលកម្មបរទេស និងកម្មនយោជិតខ្មែរ (បណ្តឹងស្តីពីបុគ្គលិក បណ្តឹងចលនា បុគ្គលិក និងការស្នើសុំកូតា) - ត្រួតពិនិត្យ​បញ្ជី​បើក​ប្រាក់​ឈ្នួល​របស់​កម្មករ​នយោជិត និង​ចំនួន​កម្មករ​នយោជិត - ត្រួត​ពិនិត្យ​លើការ​អនុវត្ត​ច្បាប់ស្តីពី​ការងារ ពិសេស​​រាល់​​ប្រការ​ដែល​ពាក់​ព័ន្ឋ​ទៅ​​នឹង​លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ​នៅ​កន្លែង​ធ្វើការ - ត្រួតពិនិត្យ វិភាគ និង​កែ​លម្អ​លើ​លក្ខខណ្ឌ អនាម័យ សុវត្ថិភាព​ការងារ​សំរាប់​កម្មករ​និយោជិត​នៅ​កន្លែង​ធ្វើការ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ការងារ ជម្ងឺ​ឆ្លង ការ​ដួល​សន្លប់ និង​ជម្ងឺ​វិជ្ជាជីវៈ - ត្រួត​ពិនិត្យ បទ​បញ្ជា​ការងារ​ពាក់ព័ន្ឋ​ទៅ​នឹង​លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ​ក្នុង​ការ​ការ​ពារ​ទប់​ស្កាត់​ហានិភ័យ​វិជ្ជាជីវៈ​នៅ​កន្លែង​ធ្វើការ - ត្រួតពិនិត្យ​លើការ​កសាង​បណ្តាញ​គ្រួពេទ្យ​សហគ្រាស​ព្រម​ទាំង​​លក្ខខណ្ឌ​​និង​បេសកម្ម​សេវា​ពេទ្យ​សហគ្រាស - ត្រួតពិនិត្យ​លើ​ការ​ជម្រុញ​ ការ​ពិនិត្យ​កាយ​សម្បទា​ដល់​កម្មករ​និយោជិត និង​អំពីសុខភាព​កម្មករ​និយោជិត​ដែល​ប៉ះពាល់ ឬ​ខូចខាត​ដោយសារ​ប្រកប​ការងារ -ជំរុញ​ការ​បង្កើត​ក្រុម​ការងារ​អេដស៍​ឬ​គណៈកម្មការ​អេដស៍​និង​គណៈកម្មការ​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ - ជម្រុញ​ការ​អប់រំ​អនាម័យ និង​បច្ចេកទេស​​សន្តិសុខ​ការងារ​​ដល់​កម្មករ​និយោជិត​ប្រតិ​ភូបុគ្កលិក និង​សហជីព - ត្រួត​ពិនិត្យ​ហត្ថពលកម្ម​បរទេស​ដែល​មក​ប្រកប​មុខបរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា - ត្រួត​ពិនិត្យ​សៀវភៅ​ការងារ នឹង​ប័ណ្ណ​ការងារ​ហត្ថពលកម្ម​បរទេស - ត្រួត​ពិនិត្យ​សៀវភៅ​ការងារ នឹង​ប័ណ្ណការងារ​កម្មករ​និយោជិត​ខ្មែរ - ត្រួត​ពិនិត្យ​ការចេញ​ប័ណ្ណ​ការងារ សៀវភៅ​ការងារ និង​ការ​ផ្តល់​ទិដ្ឋការ​ការងារ​​ដល់​កម្មករ​និយោជិត ខ្មែរ​និង​ហត្ថពលកម្ម​បរទេស - ត្រួតពិនិត្យ​ការអនុវត្ត​របស់​អង្គ​វិជ្ជាជីវៈ - ត្រួតពិនិត្យ​ការអនុវត្ត​របស់​ប្រតិភូ​បុគ្គលិក - ត្រួត​ពិនិត្យ​ការ​ចុះ​បញ្ជិកា​របស់​អង្គ​វិជ្ជាជីវៈ ប្រតិភូ​បុគ្គលិក អនុ​សញ្ញា​រួម និង​ភាព​ជា​តំណាង​របស់​អង្គ​វិជ្ជាជីវៈ - ជួប​ជា​មួយ​កម្មករ​និយោជិត ប្រតិភូ​បុគ្កលិក និង​ដឹក​សហជីព - ផ្សះផ្សារ​វិវាទ​ការងារ ឬ​បណ្តឹង​នៃ ប.ស.ស - ត្រួត​ពិនត្យ​អធិការ​កិច្ច​​ការងារ​ពលកម្ម​កុមារ - ត្រួតពិនិត្យ​ការអនុវត្ត​កម្មករ​និយោជិត ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ - ត្រួត​ពិនិត្យ​ការ​លុបបំបាត់​ទម្រង់​ធ្ងន់​ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​ទម្រង់​ផ្សេងៗ​ទៀត​នៃ​ពលកម្ម​កុមារ - ត្រួតពិនិត្យ​លក្ខខណ្ឌ​ នៃ​មុខ​របរ​សម្រាប់​អនីតិជន (អាយុ​១៥​ឆ្នាំ​ទៅ​ក្រោម​១៨​ឆ្នាំ​សម្រាប់​ការងារ​ស្រ្តី​និង​កុមារ) -ធនា​ដល់​ការអនុវត្ត​ច្បាប់​ស្តីពី​​របបសន្តិសុខ​សង្គម​សម្រាប់​ជន​​ទាំងអស់​ដែល​ស្ថិត​ក្រោម​បទបញ្ញតិ្ត​នៃ​ស្តីពី​ការងារ និង​បទបញ្ជា​ជាធរមាន​នានា ដែល​មាន​ការ​ទាក់ទង​និង​វិស័យ​របបសន្តិសុខ​សង្គម - ជូន​ដំណឹង និង​ផ្តល់​ដំបូន្មាន​បច្ចេកទេស​ចំពោះ​និយោជក និង​កម្មករ​និយោជិត ដែល​ជា​សមាជិក​នៃ ប.ស.ស អំពី​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ឋិភាព​ក្នុង​ការ​គោរព​ច្បាប់ និង​បទបញ្ជ​ដ៍ទៃ​ទៀត​នៃ​របបសន្តិសុខ​សង្គម - ផ្តល់​ព័ត៌មាន​ទៅ​អាជា្ញធរ​មាន​សម្ថកិច្ច នូវ​ការ​មិន​គប្បី​ ឬ​ការ​រំលោភ​ផ្សេងៗ​ទាក់ទង​និង​វិធានការ អនាម័យ និង​សន្តិសុខ​កម្មករ​និយោជិត - ត្រួត​ពិនិត្យ​និង​ណែនាំ​សហគ្រាស គ្រឹះស្ថាន​ឲ្យ​ចុះ​បញ្ជីការ​នៅ​បេឡាជាតិ​របបសន្តិសុខ​សង្គម - ត្រួត​ពិនិត្យ​បញ្ជី​បើក​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត និង​ចំនួន​កម្មករ​និយោជិត - ត្រួត​ពិនិត្យ​ការបង់​ភាគទាន​ប្រចាំ​ខែ​របស់​សមាជិក ប.ស.ស -ត្រួត​ពិនិត្យ​ករណី​សហគ្រាស​ពុំទាន់​​បាន​បង់​ប្រាក់​ពិន័យ​លើការ​បង់​ភាគទាន​ផ្នែក​ហានិភ័យ​កាងារ​ឬ​ផ្នែក​ផ្សេងៗ ដែល​មាន​ចែង​ក្នុង​ច្បាប់ - ត្រួត​ពិនិត្យ​លើ​សហគ្រាស​ឬ​កម្មករ​និយោជិត​បាន​បន្លំ​ឯកសារ​ចង់​បាន​តាវលិក​ពី ប.ស.ស - ត្រួត​ពិនិត្យ​លើសហគ្រាស​ផ្តល់​ទិន្និន័យ​របស់​កម្មករ​និយោជិត​មិន​បាន​ត្រឹមត្រូវ - អង្កេត​គ្រោះថ្នាក់​ការងារ​ឬ​ជំងឺ​វិជ្ជាជីវៈ - ស៊ើប​អង្កេត​អំពី​ស្ថានភាព​អ្នក​នៅ​ក្នុង​បន្ទុក​ឬ​កំណត់​អោយ​បាន​ច្បាស់​​អំពី​ស្ថានភាព​សិទ្ធិ​វន្ត - ត្រួត​ពិនិត្យ​ករណី​និយោជក​ដក​យក​ភាគទាន​ពី​កម្មករ​និយោជិត​មិន​ត្រឹមត្រូវ​ដើម្បី​ដាក់​មក​ក្នុង​របប​សោធន ដោយ​ការ​កាត់បន្ថយ​ប្រាក់ឈ្នួល - ត្រួត​ពិនិត្យ​កាតព្វ​កិច្ច​​ហ្វឹកហ្វឺន​កូន​ជាង - សិក្សា​ស្រាវ​ជ្រាវ​ ស្រង់​ទិន្នន័យ អប់រំ ដោះស្រាយ និង​ផ្សព្វផ្សាយ​គោល​ការណ៍ និង​សេចក្តី​សំរេច​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល និងក្រសួង ។...
អានបន្ត...
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានដឹកនាំប្រតិភូក្រសួង ទទួលពលករកម្ពុជា ១០០ ០០០នាក់ នៅក្រុងប៉ោយប៉ែត

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានដឹកនាំប្រតិភូក្រសួង ទទួលពលករកម្ពុជា ១០០ ០០០នាក់ នៅក្រុងប៉ោយប៉ែត

 សៅរ៍, 14 មិថុនា 2014 16:19  |    Written by MLVT
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញទៅទទួលបងប្អូនពលករ ពលការិនី កម្ពុជា ចំនួន ១០០ ០០០នាក់ ដែលប្រទេសថៃបានចាប់បញ្ជូនមក នាក្រុងប៉ោយប៉ែត។...
អានបន្ត...
អនុ​ស្ស​រណៈ​នៃ​ការ​​យោគ​យល់​គ្នា​លើ​គម្រោង​គោល​នយោ​បាយ​ការ​ផ្តល់​ប្រឹក្សា សម្រាប់​ការ​កែ​លម្អ​លក្ខ​ខណ្ឌ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា

អនុ​ស្ស​រណៈ​នៃ​ការ​​យោគ​យល់​គ្នា​លើ​គម្រោង​គោល​នយោ​បាយ​ការ​ផ្តល់​ប្រឹក្សា សម្រាប់​ការ​កែ​លម្អ​លក្ខ​ខណ្ឌ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា

 ច័ន្ទ, 11 ឧសភា 2015 16:06  |    Written by MLVT
អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​សមា​គម​រោង​ចក្រ​កាត់​ដេរ

អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​សមា​គម​រោង​ចក្រ​កាត់​ដេរ

 សៅរ៍, 14 ធ្នូ 2013 16:04  |    Written by MLVT
​ពិធី​​បើក​សិក្ខា​សាលា​ត្រី​ភាគី​ស្ដីពី​កិច្ច​ពិភាគ្សា​ពិគ្រោះ​​យល់បល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​

​ពិធី​​បើក​សិក្ខា​សាលា​ត្រី​ភាគី​ស្ដីពី​កិច្ច​ពិភាគ្សា​ពិគ្រោះ​​យល់បល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​

 ពុធ, 28 ឧសភា 2014 15:57
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ របស់អង្គកា...
អានបន្ត...
អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ទី​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់នៅកម្ពុជា ស្តីពីការអនុវត្តកម្មវិធីនៅក្នុងប្រទេសកម្ពុជា បទដ្ឋានសង្គមនិងការងារនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅក្នុងតំបន់អាស៊ី

អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ទី​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់នៅកម្ពុជា ស្តីពីការអនុវត្តកម្មវិធីនៅក្នុងប្រទេសកម្ពុជា បទដ្ឋានសង្គមនិងការងារនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅក្នុងតំបន់អាស៊ី

 ព្រហស្បតិ៍, 28 មករា 2016 15:43  |    Written by MLVT
សេចក្តី​សម្រេច ស្តីពី​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ចល័ត និង​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា

សេចក្តី​សម្រេច ស្តីពី​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ចល័ត និង​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា

 សុក្រ, 26 កញ្ញា 2014 15:29  |    Written by MLVT
ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី ១២៨ ទិវាពលកម្មអន្ដរជាតិ

ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី ១២៨ ទិវាពលកម្មអន្ដរជាតិ

 ព្រហស្បតិ៍, 01 ឧសភា 2014 15:37  |    Written by MLVT
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ឧសភា​ឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានរៀបចំពិធីមិន្ទីញថ្នាក់ជាតិក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងសហជីព តំណាងនិយោជក តំណាងកម្មករកម្មការិនី តាមរោងចក្រ សហគ្រាស គ្រឹះស្ថានសិក្សា សមាគមបុគ្គលិកសិក្សា និងមន្ត្រីរាជការ​សរុបទាំងអស់ចំនួន២០០០នាក់។ព្រមជាមួយនោះ ក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី ខេត្ត រោងចក្រ សហគ្រាសនានា បានរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត កម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀងរាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ រៀបចំឱ្យកម្មករកម្មការិនីសម្រាកលំហែ។ល។ សកម្មភាពនេះស្របនឹងនិន្នការរួមនៃចលនាកម្មករអន្តរជាតិ ដែលបានប្រារព្ធឡើងនៅប្រទេសជាច្រើនលើពិភពលោក ហើយបានទទួលការគាំទ្រពីកម្មករនិយោជិត និយោជក និងសាធារណជនជាច្រើនកុះករ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម ។ ប៉ុន្តែព្រមជាមួយនោះ ក៏មានមជ្ឈដ្ឋានមួយចំនួនឆ្លៀតយកទិវានេះបំផុសកម្មករ និយោជិតធ្វើបាតុកម្ម ដើរហែក្បួនទាមទារបញ្ហាផ្សេងៗ ដើម្បីធ្វើប្រជាភិថុតដណ្តើមប្រជាប្រិយភាពសម្រាប់បុគ្គល និងក្រុមរបស់ពួកគេ ។ ឆ្នាំនេះ យើងប្រារឰខួបលើកទី១២៨ ទិវាពលកម្ម អន្ដរជាតិ ១ ឧសភា ស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងកំពុងបន្ដរីកចម្រើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តទទួលបានជោគជ័យធំធេងក្នុងការ អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយ រក្សាបានយ៉ាងរឹងមាំស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគន្លឹះ ។ កន្លងទៅនេះ កម្ពុជាបានជំនះបញ្ហាលំបាកមួយ ចំនួនដូចជា ផលប៉ះពាល់នៃវិបត្ដិហិរញ្ញវត្ថុពិភពលោក ការបម្រែបម្រួលអាកាសធាតុ ការលេចចេញជំងឺកាចសាហាវថ្មីៗ ដោយរក្សាបានកំណើនសេដ្ឋកិច្ចឆ្នាំ២០១៣ បានចំនួន៧,៦% ។ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យវិនិយោគសាធារណៈផ្សេងៗទៀត បានបន្ដរីកចម្រើនឥតឈប់ឈរ។ យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០១១ មានសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៥០៥.១៣៤ ដែលផ្តល់ការងារសរុប ១.៦៧៦.២៦៣ នាក់ ក្នុងនោះស្រ្តី ១.០២៦.០៨៤ នាក់ ដោយមិនទាន់គិតឱកាសការងារ ក្នុងវិស័យកសិកម្មដែលមានកម្លាំងពលកម្មរាប់លាននាក់ ។ ដោយឡែក វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និង ផលិតស្បែកជើង គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ចំនួន រោងចក្រក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង មានការកើនឡើងពីចំនួន ៧២៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៥១០ ៦៨២ នាក់ ដល់ ៩៦០ ដែលមាន កម្មករនិយោជិតសរុបចំនួន ៦២៨ ១៦៦នាក់ ដោយបាន ទទួលប្រាក់ឈ្នួល ជាមធ្យមប្រមាណជាង ១០០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងតម្លៃនៃការនាំចេញ មានចំនួនប្រមាណជាង ៥០០០ លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែម ដូចជា ជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជនប្រមាណ ២លាននាក់ ដែលបានទទួលផល ដោយផ្ទាល់ និងដោយប្រយោលពីវិស័យនេះ។ ទន្ទឹងនឹងការងារនៅក្នុងប្រទេស ពលករកម្ពុជាយើងប្រមាណ ២២ ម៉ឺននាក់ កំពុងធ្វើការនៅបរទេស ដែលទទួលបានមុខជំនាញវិជ្ជាជីវៈល្អៗ និងមានប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ ប្រមាណជិត ៤០០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ ។ -រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្ដសិទ្ធិកម្មករនិងសិទ្ធិសហជីព គឺជាការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ កម្ពុជាបាននឹងកំពុងអនុវត្ត អនុសញ្ញាអង្គការអន្ដរជាតិខាង ការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលសំខាន់ចំនួន៨ ដែលបានផ្តល់សច្ចាប័ន។ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានបញ្ចូលក្នុងច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន។ បច្ចុប្បន្ននេះ លក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ មានស្ថានភាពល្អប្រសើរជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ។ បច្ចុប្បន្នមានសហជីពបានចុះបញ្ជិកាចំនួនជាង ៣០០០ សហព័ន្ធសហជីពជាង ៨០ និងសហភាពសហជីពជាង ១០ ។ កម្ពុជាបានបន្តអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រយៈពេល ៣ ឆ្នាំបន្ត ២០១៤-២០១៦ ដើម្បីធានា ឯករាជ្យភាព សុច្ចរិតភាព ក្នុងការអនុវត្តសិទ្ធិប្រយោជន៍របស់កម្មករនិយោជិត តាមច្បាប់ស្តីពីការងារ និងបទដ្ឋានអន្តរជាតិខាងការងារ ។ នយោបាយនេះ គឺពិតជាបានរួមចំណែកក្នុង ការធានានិរន្តរភាព និងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាត្រូវបានទទួលចំណាត់ថ្នាក់ ជាប្រទេស ដែលមានលក្ខខណ្ឌប្រភពទំនិញល្អបំផុតក្នុងចំណោមប្រទេស ៥ ដែលមានលក្ខខណ្ឌល្អបំផុតក្នុងពិភពលោក ។ -រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ដល់ការកែលម្អជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។ បានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន៩ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមក ពោលគឺពី៤០ដុល្លាទៅ១០០ដុល្លារក្នុងមួយខែ។ ឆ្នាំ២០១៣៤ កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមា ទន្ទឹមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការអន្តរជាតិខាងការងារក្នុងការសិក្សាបង្កើតវិធីសាស្ត្របច្ចេកទេសសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមា ដើម្បីផ្តល់យោបល់ជូន គណៈកម្មការប្រឹក្សាការងារ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការពលកម្មអន្តរជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដើម្បីការកំណត់ប្រព័ន្ធគណនាប្រាក់ឈ្នួលអប្បបរមាដែលអាច ទទួលយកបានពីគ្រប់ភាគី, ឆ្លុះបញ្ចាំងឲ្យឃើញពីហានិភ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាទាបពេក ឬខ្ពស់ពេក, ការកំណត់លក្ខណៈវិនិច្ឆ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលអាច ប្រើប្រាស់ជាសារាវ័ន្ត ។ -កម្ពុជាបានយកចិត្តទុកដាក់អភិវឌ្ឍតួនាទីរបស់ស្រ្តី ក្នុងវិស័យការងារ ដោយបានលើកទឹកចិត្តឱ្យមានការចូលរួមក្នុងទីផ្សារការងាររបស់ស្រ្តីកាន់តែច្រើន ។ ព្រមជាមួយនោះ ជនពិការ និងជនងាយរងគ្រោះក៏ត្រូវបានផ្តល់ឱកាសការងារកាន់តែច្រើន។ រីឯកុមារដែលចូលរួមក្នុងពលកម្មក្នុងទម្រង់ធ្ងន់ធ្ងរ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ដែលកន្លងមកមានកុមារសរុប ចំនួន២០.៥២១នាក់ត្រូវបានដកហូត និងទប់ស្កាត់។ -រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ ។ បច្ចុប្បន្នរបបសន្ដិសុខសង្គម នេះ កំពុងអនុវត្ដរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារប្រកបដោយជោគជ័យដែលកន្លងមកមានគ្រឹះស្ថានជាង ៦០០០, មានកម្មករនិយោជិតជាង ៨០ ម៉ឺននាក់ជាសមាជិក, បានជួយសង្គ្រោះ និងព្យាបាលកម្មករដែលដួលសន្លប់ កម្មករដែលមានគ្រោះថ្នាក់ការងារក្នុង ១ ឆ្នាំជាង ៥ ម៉ឺននាក់ ហើយនឹងកំពុងបន្តរៀបចំដាក់ឱ្យដំណើរការរបបថែទាំសុខភាពនៅឆ្នាំ២០១៤ របបចូលនិវត្ដន៍ ២០១៥ និងរបបផ្សេងៗទៀត ជូនកម្មករនិយោជិតនៅពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើន ។ រាជរដ្ឋាភិបាលបានចាត់វិធានការអន្ដរាគមន៍ជួយដល់កម្មករពេលជួប ហានិភ័យចៃដន្យ ជាយថាហេតុផ្សេងៗ ដូចជាករណីរោងចក្រដួលរលំ ដើម្បីអន្តរាគមន៍បើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ ជូនកម្មករ និយោជិត ដូចជា រោងចក្រយ៉ុងវ៉ាទី១-២ រោងចក្រម៉ីងដា ។ល។ ព្រមជាមួយនោះក្រសួង ស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំបង្កើតនូវមូលនិធិសម្រាប់ធានា ហានិភ័យក្នុងករណីរោងចក្រដួលរលំ។ -វិស័យទំនាក់ទំនងវិជ្ជាជីវៈត្រូវបានពង្រឹងពង្រីកតាមរយៈយន្ដការជាច្រើន ដូចជា ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ។ តាមរយៈយន្តការត្រីភាគីទាំងនេះ បានពិភាក្សាដោះស្រាយបញ្ហាលំបាកៗ ជាច្រើន ហើយឈានទៅដល់ការស្រុះស្រួលគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងប្រាក់ឈ្នួល អត្ថប្រយោជន៍របស់កម្មករសមស្របទៅនឹងស្ថានភាពជីវភាព និងបង្កឱកាសសម្រាប់បន្តនិរន្តរភាពនៃ ការវិនិយោគ ដែលគ្រប់ភាគីបានចូលរួម និងអាចទទួលយកបាន។ សិទ្ធិកូដកម្ម បាតុកម្ម ត្រូវបានធានាដោយច្បាប់ ព្រមជាមួយនោះរាជរដ្ឋាភិបាលបានរៀបចំនូវយន្តការ សម្រាប់ ដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន គ្រប់ករណីកូដកម្ម បាតុកម្ម សុទ្ធតែបានអន្តរាគមន៍ដោះស្រាយដល់ទីកន្លែង ភាគច្រើនត្រូវសម្រួលតាមរយៈការចរចាដោយសន្តិវិធី។ -ការអភិវឌ្ឍធនធានមនុស្សលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានយកចិត្តទុកដាក់ បង្កើនទាំងបរិមាណ និងគុណភាព ដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង បានប្រមាណ ១៥ ម៉ឺននាក់ ក្នុង ១ឆ្នាំ។ មុខវិជ្ជាជីវៈភាគច្រើនបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រូវបានលើកកម្ពស់ស្តង់ដារប្រហាក់ប្រហែលប្រទេសអាស៊ាននានា ដើម្បីត្រៀមសមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ ។ -សេវារកការងារធ្វើត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយដៃគូផ្នែកឯកជនមួយចំនួនទៀត បានផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋ យុវជន យុវនារី តាមរយៈពិពណ៌ការងារ វេទិកាការងារ បង្កលក្ខណៈឲ្យមានការជួបជុំរវាងពលករ និងក្រុមហ៊ុនដែលត្រូវការពលកររួមចំណែកដោះស្រាយការងាររាប់ម៉ឺនកន្លែងជូនប្រជាជន ។ ជារួមសមិទ្ធផលខាងលើ បានរួមចំណែកក្នុងសមិទ្ធផលរួមរបស់ជាតិ លើកស្ទួយនិងការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់កម្មករនិយោជិត។ ប្រការនេះបង្ហាញពីកម្មវិធីនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ ២០១៤-២០១៨ ដោយប្រមូលផ្តុំលើអាទិភាព ៥ រួមមាន ៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងការធានានូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការបង្កើតក្រុមការងារអធិការកិច្ចតែមួយ ២-ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខិតខំពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឲ្យមានស្តង់ដារប្រហាក់ប្រហែលនឹងប្រទេសអាស៊ាននានា ឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីត្រៀមសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ។ ៣-ការអភិវឌ្ឍមុខរបរ និងការងារ ខិតខំរៀបចំឲ្យមានច្រកចេញចូលតែមួយ ក្នុងការជ្រើសរើសបញ្ជូនពលករធ្វើការនៅក្រៅប្រទេសប្រកបដោយសុវត្តិភាព និងបង្រ្កាបទប់ស្កាត់ អំពើជួញដូរមនុស្ស ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ រៀបចំឲ្យមានរបបធានារ៉ាប់រងសុខភាពនៅឆ្នាំ២០១៤ និងរបបសោធននិវត្ត ឆ្នាំ២០១៥ ៥-ពង្រឹងការផ្តល់សេវាសាធារណៈ ជំរុញកំណែទម្រង់ស៊ីជម្រៅ ធ្វើឲ្យសេវាកៀកនឹងប្រជាជន កម្មករនិយោជិត មានប្រសិទ្ធភាព តម្លាភាព។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងនូវ អំណរគុណចំពោះអង្គការពលកម្មអន្តរជាតិខាងការងារ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការនិយោជក អង្គការសហជីព និងបងប្អូនកម្មករកម្មការិនី និងបងប្អូនជនរួមជាតិទាំងអស់ ដែលកន្លងមកតែងតែបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិ បាល នីតិកាលទី ៥ នៃរដ្ឋសភា ។...
អានបន្ត...
  • 307
  • 308
  • ...
  • 310
  • 311
  • 312
  • 313
  • 314
  • ...
  • 316
ទំព័រ​ទី 312 ​ទាំងអស់ 319 ទំព័រ

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.