Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្ដមរដ្ឋមន្ត្រី ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងស្រុកកំពង់សៀមឱ្យសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

 ព្រហស្បតិ៍, 02 តុលា 2025 12:00  |  294 times  |   Print  |   Email
  • Image Gallery
ឯកឧត្ដមរដ្ឋមន្ត្រី ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងស្រុកកំពង់សៀមឱ្យសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

 

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអស់ក្នុងស្រុកកំពង់សៀមដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤–២០២៥ ឱ្យសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ 

 

ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅខណៈពេលដែល ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ។ ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យអប់រំស្រុក, នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់។

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដម ហេង សួរ បានចូលរួមអបអរសាទរដល់ជ័យលាភីទាំងអស់ ហើយបានបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម វិវត្តកាន់តែប្រសើរជាបន្ដបន្ទាប់ ដោយកើនឡើងពី ៦៥ ភាគរយ ក្នុងឆ្នាំ២០២១ ដល់ ៨១ ភាគរយ ក្នុងឆ្នាំ២០២៥ ដែលនេះមានន័យថា ក្នុងរយៈពេល៥ឆ្នាំ ការប្រឡងបាក់ឌុបទទួលបានលទ្ធផលល្អកើនឡើង ១៦ភាគរយ។ 

 

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបផងដែរថា នៅក្នុងឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបានផ្ដល់អាហារូបករណ៍ជាច្រើនពាន់កន្លែងសម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២៥នេះ។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានប្រកាសថា ចំពោះសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលមិនទទួលបានអាហារូបករណ៍ទាំងនោះ ឯកឧត្តមនឹងផ្ដល់អាហារូបករណ៍ជូនពួកគេគ្រប់ៗគ្នា ដើម្បីបន្តការសិក្សានៅក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមឱវាទរបស់ក្រសួង ទោះបីជាពួកគេប្រឡងជាប់ ឬធ្លាក់ក៏ដោយ។ 

 

សូមបញ្ជាក់ថា នៅស្រុកកំពង់សៀម មានសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៤៨៥នាក់ ដែលស្មើនឹង៨០.៩៧ភាគរយ នៃចំនួនសិស្សានុសិស្សមានឈ្មោះប្រឡងនៅក្នុងស្រុកកំពង់សៀមទាំងអស់។ ក្នុងនោះ សិស្សានុសិស្សប្រឡងបាននិទ្ទេស A ចំនួន ៩នាក់ និទ្ទេស B ចំនួន ៥០នាក់, និទ្ទេស C ចំនួន ១១៣នាក់, និទ្ទេស D ចំនួន ១៨១នាក់ និងនិទ្ទេស E ចំនួន ១៣២នាក់៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1j6hkotuh1ftrl80um6s5gr9lj.jpeg
Click to enlarge image o_1j6hkotuh4fst8e1o3ckf1q47l.jpeg
Click to enlarge image o_1j6hkotuh10fk7rvovo242mduo.jpeg
Click to enlarge image o_1j6hkotuh19n6v8a1g1gbf160hk.jpeg
Click to enlarge image o_1j6hkotuhdkm1h6r1chb1h1t85hm.jpeg
Click to enlarge image o_1j6hkotuhhep1ncq1fio1207ckiq.jpeg
Click to enlarge image o_1j6hkotuhon51h9h1p0jc0u11e1p.jpeg
Click to enlarge image o_1j6hkotuhro16he1f5mei6m5un.jpeg
Click to enlarge image o_1j6hkotuht5fpgp167qluu11c3r.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3356.html#sigProId833d36f88a

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.