Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

 អង្គារ, 13 ឧសភា 2025 15:49  |  388 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ 

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិតដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារដែលកំពុងសម្បូរបែបក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជានូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយក្នុងការបង្កើនការទាក់ទាញវិនិយោគិនពីបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ប្រសិនជាគ្មានការរីកចម្រើនផ្នែកធនធានមនុស្សជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងផលិតភាពនោះទេ កម្ពុជាក៏មិនអាចពង្រីកឧត្តមភាពនៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ”។

 

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការអភិវឌ្ឍធនធានមនុស្ស គឺជានយោបាយសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលបំណងធានាឱ្យបានធនធានមនុស្សកាន់តែល្អ ប្រកបដោយគុណភាព និងមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏មិនភ្លេចថ្លែងអំណរគុណដល់ក្រុមហ៊ុន Jiangsu Huibo Robotics Technology ដែលបានផ្តល់ជាអំណោយជារោងជាងមកដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលធ្វើឱ្យវិទ្យាស្ថានដ៏ទំនើបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយនេះកាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចផងដែរថា វត្តមាននៃជំនួយរបស់ក្រុមហ៊ុនទំនើបរបស់ចិននេះ នឹងក្លាយជាធ្នាក់នាំយកក្រុមហ៊ុនវិនិយោគចិនធំៗឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1ir4cbhd8k205f4e1crqjs3sp.jpeg
Click to enlarge image o_1ir4cbhd8ked1qda43m92v18jtl.jpeg
Click to enlarge image o_1ir4cbhd8o8vrdi9rr7huv4mk.jpeg
Click to enlarge image o_1ir4cbhd81a22t351noh1g5evquo.jpeg
Click to enlarge image o_1ir4cbhd81hcs91b9r7n9ui4nj.jpeg
Click to enlarge image o_1ir4cbhd81mb3bg219so1m1mg07r.jpeg
Click to enlarge image o_1ir4cbhd81ocgg441fokqua1i09n.jpeg
Click to enlarge image o_1ir4cbhd81q5o1qai18ls1a74gpum.jpeg
Click to enlarge image o_1ir4cbhd81rlq1is07q11d9e137pq.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3253.html#sigProIdd65ba4a1a5

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.