Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈជាមួយអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក ដើម្បីបង្កើតកិច្ចសហការស្តីពីមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

 អង្គារ, 13 សីហា 2024 18:33  |  1124 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈជាមួយអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក ដើម្បីបង្កើតកិច្ចសហការស្តីពីមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឈន ស៊ីនួន អគ្គនាយិកាអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក (Center for Global Impact) នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូប។ អនុស្សរណៈនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហេង សួរ រដ្ឋន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរដល់អង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក ដែលកន្លងមកបានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូប ដល់ស្ត្រីរងគ្រោះនៅកម្ពុជា ហើយថែមទាំងផ្តល់ការគាំទ្រសុខភាព ផ្តល់ការងារធ្វើ មានចំណូល អាចរស់នៅដោយខ្លួនឯងបានដោយសេរីភាព។

 

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ទោះបីជាចំនួនដែលទទួលបានការបណ្តុះបណ្តាលកន្លងមកមានតិច ប៉ុន្តែបើគ្មានអង្គការនេះទេ បងប្អូនស្ត្រីជាង៤០០នាក់ដែលអង្គការបានជួយនោះប្រហែលជាអាចខ្វះទីពឹង និងមិនអាចជួយខ្លួនឯងបាននោះឡើយ។ តាមរយៈអង្គការមួយនេះ សិក្ខាកាម ឬបុគ្គលដែលបានចូលរៀន បានទទួលការឧបត្ថម្ភជាបន្តបន្ទាប់ មានជំនាញ១ច្បាស់លាស់ មានការទទួលស្គាល់ពីក្រសួងការងារ ហើយមានការងារធ្វើសមរម្យ។ 

 

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ការចុះអនុស្សរណៈជាលើកទី៣នេះ នឹងផ្តល់ការលើកទឹកចិត្តដល់អង្គការក្នុងការបន្តគោលដៅរបស់ខ្លួន និងអាចស្វែងរកនូវថវិកាពីដៃគូផ្សេងទៀតដើម្បីបន្តគាំទ្រ ដល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់គំនិតផ្តួចផ្តើមដល់អង្គការធ្វើយ៉ាងណាអាចបង្កើតប្រភពចំណូលដោយខ្លួនឯងដើម្បីធានានិរន្តរភាពស្ថាប័ន។ 

 

លោកស្រី ឈន ស៊ីនួន អគ្គនាយិកាអង្គការ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែក បានចាប់ផ្តើមដំណើរការនៅកម្ពុជា តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១០ ក្នុងគោលបំណងលើស្ទួយស្ត្រីក្រីក្រ និងលើកកម្ពស់សុខុមាលភាពសង្គម។ 

 

អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នអង្គការកំពុងតែបន្តអនុវត្តគម្រោងបណ្តុះបណ្តាលនៅរាជធានី ខេត្តចំនួន៣ គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ដើម្បីផ្តល់ក្តីស្រលាញ់ សិទ្ធិអំណាចដល់ជនក្រីក្រ ជនងាយរងគ្រោះ និងជួយឱ្យស្ថានភាពរបស់សិក្ខាកាមមានភាពល្អប្រសើរ ជាពិសេសពេលបញ្ចប់ការសិក្សាសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈ ទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានចំណេះដឹងប្រកបដោយគុណភាព មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកបការងារ៕

 

#MLVT #HENGSour #

Image Gallery

{gallery}2780{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.