Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3613

ឯកឧត្តម ហេង សួរ ចូលរួមកម្មវិធី អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦នៃសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC)

 សៅរ៍, 04 មេសា 2026 11:57  |    Written by MLVT  |  775 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ចូលរួមកម្មវិធី អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦នៃសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC)

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមកម្មវិធី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៃសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC) នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនសរុបជាង ១០០រូប។

 

ក្នុងនាមជាអតីតនិស្សិតជប៉ុនម្នាក់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងបង្ហាញនូវក្តីរីករាយចំពោះកម្មវិធីដ៏មានអត្ថន័យនេះ ដោយឯកឧត្តមបានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែជាឱកាសសម្រាប់អតីតនិស្សិតខ្មែរពីជប៉ុនបានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ និងជួបគ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងដ៏មានអត្ថន័យបង្ហាញពីទំនាក់ទំនង “ប្រជាជននិងប្រជាជន” ដែលជាគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុនផងដែរ។ 

ទន្ទឹមនឹងនេះ ឯកឧត្តមមានប្រសាសន៍ថា ប្រទេសជប៉ុនបានបង្កើតសក្តានុពលយ៉ាងធំដល់អតីតនិស្សិតទាំងផ្នែកបុគ្គលិកលក្ខណៈ និងវិជ្ជាជីវៈ ដែលប្រែក្លាយពួកគាត់ទៅជាអ្នកដឹកនាំ និងជាអ្នកចូលរួមដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ ជាក់ស្តែង អនុប្រធានទី២ នៃព្រឹទ្ធសភា និងរដ្ឋមន្ត្រីបីរូបបច្ចុប្បន្នរបស់កម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ក៏ជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជប៉ុន។

 

នាឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថា ដំណើររបស់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន គឺមិនត្រឹមតែសម្រាប់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការកសាងស្ពានទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។ តាមរយៈការគាំទ្រប្រកបដោយសប្បុរសធម៌ពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន កម្មវិធីអាហារូបករណ៍ MEXT, JDS និង JICA បានជួយឲ្យជនជាតិខ្មែរជាង ១ ០០០ នាក់ទទួលបានបរិញ្ញាបត្រពីជប៉ុន ខណៈដែលមាននិស្សិតជាង ៦០០ នាក់កំពុងបន្តការសិក្សានៅទីនោះ ដែលកំពុងធ្វើជាស្ពានភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរ។ 

 

ជាមួយនឹងការថ្លែងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តភក្តិជាទីគោរពជនជាតិជប៉ុន ស្ថានទូតជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសអប់រំដ៏មានតម្លៃចំពោះឯកឧត្តម ក៏ដូចជាជនជាតិខ្មែរដទៃទៀតជាច្រើនរូបផងដែរ៕

#MLVT #HENGSour


{gallery}3613{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.