Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI

 សុក្រ, 03 មេសា 2026 16:10  |    Written by MLVT  |  81 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI

(ភ្នំពេញ)៖ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីការអនុវត្តធនធានមនុស្ស ក្នុងយុគសម័យ AI (Reimagining HR Practices in the Age of AI)» នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើទីផ្សារកម្លាំងការងារ និងប្រតិបត្តិការអាជីវកម្ម, ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាកត្តាយុទ្ធសាស្ត្រស្នូលសម្រាប់ការប្រកួតប្រជែង និងការរីកចម្រើននាពេលអនាគត។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានវិនិយោគ ១០០លានដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិបណ្តុះបណ្តាលជំនាញ (SDF) សម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយផ្ទាល់សម្រាប់ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស។ 

ទន្ទឹមនឹងនេះ ដើម្បីធានាឱ្យបាននូវកម្លាំងពលកម្មដែលមានសមត្ថភាព និងភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃឧស្សាហកម្មដែលកំពុងវិវត្តឥតឈប់ឈរ ក្រសួងបាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ក្នុងគោលដៅផ្គត់ផ្គង់ដល់វិនិយោគិននូវកម្លាំងពលកម្មវ័យក្មេងដែលមានថាមពល និងសក្ដានុពលស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់បំផុតលើការកសាងមូលធនមនុស្ស។  

 

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិស័យឧស្សាហកម្ម ដើម្បីរួមគ្នាបង្កើតកម្មវិធីសិក្សាផ្អែកលើការអនុវត្តការងារជាក់ស្តែង (Work-Based Learning) កម្មវិធីហ្វឹកហ្វឺនកូនជាង (Apprenticeship Program) និងការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (On-the-Job Training-OJT)។ ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសិស្សនិស្សិតឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពួកគាត់អាចរកប្រាក់ចំណូលបានក្នុងអំឡុងពេលហ្វឹកហាត់ការងារផងដែរ។ 

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ EuroCham ចំពោះការរៀបចំវេទិកាដ៏សំខាន់ និងការចូលរួមក្នុងការពង្រឹងកម្លាំងការងារនៅកម្ពុជាសម្រាប់អនាគត ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាតាមរយៈវេទិកាថ្ងៃនេះ នឹងទទួលបានធាតុចូលល្អៗសម្រាប់ជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយឯកឧត្តមជំរុញឱ្យមានការវិនិយោគបន្ថែមលើធនធានមនុស្ស ដែលមិនត្រូវគិតថា ជាការចំណាយ តែជាការវិនិយោគយុទ្ធសាស្ត្រនៅក្នុងសមត្ថភាពប្រកួតប្រជែង, ការទទួលយកនវានុវត្តន៍ដោយមានការទទួលខុសត្រូវ ដូចជា AI ជាដើម ព្រមទាំងពង្រឹងកិច្ចសហការដែលរាជរដ្ឋាភិបាល និយោជក និងស្ថាប័នបណ្តុះបណ្តាល ត្រូវធ្វើការជាមួយគ្នា ដើម្បីធានាថាកម្លាំងការងារកម្ពុជា បានត្រៀមខ្លួនមិនត្រឹមតែសម្រាប់ការងារនាពេលបច្ចុប្បន្នទេ តែសម្រាប់ពេលអនាគតផងដែរ។

 

ក្នុងវេទិកានេះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង សួរ ដែលបន្តគាំទ្រ និងចូលរួមវេទិកានេះជារៀងរាល់ឆ្នាំ។ លោកបានលើកឡើងថា កម្លាំងការងារនៅតែជាឆ្អឹងខ្នងដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក៏កាន់តែមានសារៈសំខាន់ លើការសិក្សាផ្អែកលើការអនុវត្តការងារ កម្មវិធីហ្វឹកហាត់ការងារ និងការបណ្តុះបណ្តាលនៅកន្លែងធ្វើការ។ បន្ថែមពីនេះ ការទទួលយកឧបករណ៍ឌីជីថលក្នុងការជ្រើសរើស បណ្តុះបណ្តាល ការគ្រប់គ្រងទីផ្សារ និងប្រតិបត្តិការអាជីវកម្ម នឹងជួយលើកកម្ពស់ផលិតភាព និងបន្ថយសម្ពាធលើប្រាក់ឈ្នួល។ លោកបញ្ជាក់ថា EuroCham នឹងបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ជាពិសេសភាពជាដៃគូជាមួយក្រសួងការងារ និងសមាជិករបស់ខ្លួន ដើម្បីអភិវឌ្ឍវិស័យនេះ សម្រាប់ជាអត្ថប្រយោជន៍រួមទាំងវិស័យនេះ និងសមាជិកទាំងអស់នៅកម្ពុជា៕

#MLVT #HENGSour


Click to enlarge image o_1jl99s9nl1htn19pnpp51u821a3ts.jpeg
Click to enlarge image o_1jl99s9nl1i221hiki8j1tm1sgeq.jpeg
Click to enlarge image o_1jl99s9nl1p851t0g1qpv1t9s3scu.jpeg
Click to enlarge image o_1jl99s9nl5v64cfdbu12551ruup.jpeg
Click to enlarge image o_1jl99s9nl18db1i44mlnlar11ivr.jpeg
Click to enlarge image o_1jl99s9nl6604u4pgn1kgto2jo.jpeg
Click to enlarge image o_1jl99s9nlgbc1sd81gsccr7v2bt.jpeg
Click to enlarge image o_1jl99s9nlm6s1md810gp13bvn51n.jpeg
Click to enlarge image o_1jl99s9nluehbncfo5bl5ljm.jpeg
Click to enlarge image o_1jl99s9nm1ahv11m23th1112opd11.jpeg
Click to enlarge image o_1jl99s9nm1kp91ipq19endrvj4d10.jpeg
Click to enlarge image o_1jl99s9nm1qan1jto11td1rcaqstv.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3612.html#sigProId80161c5b86

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.