Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


បងប្អូនកម្មកររោងចក្រទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលកំពុងអនុវត្ត ដែលជាវិធានការបណ្តោះអាសន្ន ក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល

 សុក្រ, 20 មីនា 2026 20:43  |    Written by MLVT  |  174 times  |   Print  |   Email
  • Image Gallery
បងប្អូនកម្មកររោងចក្រទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលកំពុងអនុវត្ត ដែលជាវិធានការបណ្តោះអាសន្ន ក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីស្តីក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

 

តាមរយៈកិច្ចប្រជុំក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត ជាលទ្ធផលអង្គប្រជុំបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។  

តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណចំពោះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានា នូវការចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានា ដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈ សំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល និងសូមថ្លែងអំណរគុណ ដល់ភាគីនិយោជកដែលបានឆ្លើយតបជាវិជ្ជមាននិងជាលក្ខណៈពិសេស និងចូលរួមបន្ថែម ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយក្នុងកាលៈទេសៈដ៏លំបាកនេះ។

 

ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា លទ្ធផលនេះ បានកើតចេញពីការរួមចំណែកគ្នាដោះស្រាយ រវាងភាគីនិយោជក អ្នកផ្តល់សេវាដឹកជញ្ជូន និងរាជរដ្ឋាភិបាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ជាពិសេស តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងពិភាក្សាយ៉ាងផុសផុល រហូតសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ដែលបង្ហាញពីភាពចាស់ទុំនៃយន្តការត្រីភាគីនៅកម្ពុជាក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផលិតភាពការងារ និងកម្រិតនៃការនាំចេញ។ 

#MLVT #HENGSour


Click to enlarge image o_1jk5o14om1s8v143ti57ejg1dg0s.jpeg
Click to enlarge image o_1jk5o14om1tlc1lejjlr11971nebt.jpeg
Click to enlarge image o_1jk5o14om1ugj1kc61sa1emi1r02u.jpeg
Click to enlarge image o_1jk5o14om1uvj8aqkmkl62jcjp.jpeg
Click to enlarge image o_1jk5o14om2fn1qp29ulmjff3e10.jpeg
Click to enlarge image o_1jk5o14om15ee2l01234mm410emn.jpeg
Click to enlarge image o_1jk5o14om16f81huv1c7jsse7vd11.jpeg
Click to enlarge image o_1jk5o14om17jb1rhub4o1l6g1hr6q.jpeg
Click to enlarge image o_1jk5o14om18gt1mo2nlpofl1v3m13.jpeg
Click to enlarge image o_1jk5o14om17761gto15mdpno1r04r.jpeg
Click to enlarge image o_1jk5o14omegg1nf1v2pr8ahn12.jpeg
Click to enlarge image o_1jk5o14omnil1ch01ern1iqp1uh9v.jpeg
Click to enlarge image o_1jk5o14omrvium13e8rce1nivo.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3589.html#sigProId21be4a23c1

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.