Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត

 អាទិត្យ, 08 មីនា 2026 19:20  |    Written by MLVT  |  162 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្មការិនីគួរតែត្រូវបានចាត់ទុកជា “វីរនារី” ពីព្រោះពួកគាត់ពិតជាបានលះបង់ជាច្រើន រាប់ទាំងការជួយការងារផ្ទះ មើលថែរក្សាកូន ឪពុកម្តាយ រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដើម្បីលើកកម្ពស់ជីវភាព ជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ហេតុនេះ ការលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ សម្រាប់កម្មករនិយោជិត ជាពិសេសស្រ្តីគឺជាការងារចាំបាច់ និងអាទិភាពមួយ។

 

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បែបនេះ ដើម្បីសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មការិនីទាំងអស់ ជាពិសេសកម្មការិនីនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលមានអត្រាកម្មករនិយោជិតជាស្រ្តីប្រមាណជាង ៨០% ក្នុងពិធីសំណេះសំណាលទៅកាន់អ្នកចូលរួមជិត៤០០នាក់ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងអង្គការ អាជ្ញាធរមូលដ្ឋាន ថ្នាក់សហភាពសហជីព សហព័ន្ធសហជីព និងសហជីពមូលដ្ឋានចំណុះឱ្យ CCNU នៅទីស្នាក់ការ CCNU នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ 

ពិធីនេះគឺមិនមែនគ្រាន់តែដើម្បីជានិមិត្តរូបនោះទេ តែជាការអបអរសារទរនឹងសមិទ្ធផលឆ្នាំចាស់ និងការតម្រង់ទិសសម្រាប់បេសកកម្មឆ្នាំថ្មី២០២៦ របស់ CCNU ជាពិសេសគឺជាការជួបជុំ ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនភាពស្និទ្ធស្នាល សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងផ្សារភ្ជាប់គុណតម្លៃរបស់ស្ត្រីកម្ពុជាក្នុងសហជីព ការថែរក្សាសុខសន្តិភាព និងការកសាងមាតុភូមិឱ្យរីកចម្រើនដូចបច្ចុប្បន្ន។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពការងារដែល CCNU ខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលជាស្នូលនៃការធានាដល់ការរក្សាបាននូវការងារ និងការបន្តថែរក្សាបាននិងបង្កើនការទាក់ទាញវិនិយោគ ប្រសិនបើមិនមានទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជកទេ សន្តិភាពនៅកន្លែងធ្វើការក៏មិនអាចកើតមានដែរ។ ក្រសួងតែងតែខិតខំលើកកម្ពស់យន្តការត្រីភាគី ដើម្បីជំរុញកិច្ចសន្ទនាសង្គម ដែលជាមធ្យោបាយដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ដោះស្រាយបញ្ហាជូនកម្មករនិយោជិត និងនិយោជក។

ជាមួយនឹងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់ CCNU ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ CCNU អង្គការវិជ្ជាជីវៈផ្សេងទៀត និងកម្មករនិយោជិតទាំងអស់ឱ្យបង្កើនកិច្ចសហការគ្នាក្នុងការរាយការណ៍ពីការរំលោភបំពានសិទ្ធិសេរីភាព លក្ខខណ្ឌការងារ ផលប្រយោជន៍ ឬភាពមិនប្រក្រតីនានា ទៅដល់ក្រុមអធិការកិច្ច ឬមន្រ្តីផ្សះផ្សារដោះស្រាយវិវាទការងារ របស់ក្រសួងការងារដើម្បីអន្តរាគមន៍ជាបន្ទាន់ ព្រោះថាមានតែបងប្អូននៅមូលដ្ឋានទេដែលជាភ្នែក ច្រមុះ ត្រចៀករបស់ក្រសួង។

 

បន្ថែមពីនេះ ក៏ត្រូវបង្កើនការជ្រើសរើសយកយន្តការដោះស្រាយបញ្ហានៅកន្លែងការងារ រវាងនិយោជក និងកម្មករនិយោជិត តាមរយៈការចាប់ដៃគូជាមួយរាជរដ្ឋាភិបាល ក្រសួងការងារ ក៏ដូចជាយន្តការកិច្ចសន្ទនាសង្គម និងត្រីភាគីរបស់ ILO ដែលវាប្រសើរជាងការជ្រើសរើសយកការ “បិទផ្លូវ” ដែលមិនអាចដោះស្រាយបញ្ហាបាន តែបង្កការប៉ះពាល់ដល់សិទ្ធិអ្នកដទៃថែមទៀតផង៕ 

#MLVT #HENGSour


Click to enlarge image o_1jj6mdv9f1ae9hjq2421os51oml14.jpeg
Click to enlarge image o_1jj6mdv9f1ce369f8lbbf7d4m1c.jpeg
Click to enlarge image o_1jj6mdv9f1f6lhoj1bmo1lb01kdg1b.jpeg
Click to enlarge image o_1jj6mdv9f1i1c1tlo1glrtotfko15.jpeg
Click to enlarge image o_1jj6mdv9f1jshnih140cc5m1s251p.jpeg
Click to enlarge image o_1jj6mdv9f1lmd1u2nsscikv13no1h.jpeg
Click to enlarge image o_1jj6mdv9f1n4p9vd1qbf11a51vl81a.jpeg
Click to enlarge image o_1jj6mdv9f1pr91j3t1dfj13ui5017.jpeg
Click to enlarge image o_1jj6mdv9f3p21639v3c1uuc49l1d.jpeg
Click to enlarge image o_1jj6mdv9f11eg1q4j2nhald14kv1m.jpeg
Click to enlarge image o_1jj6mdv9f17je1b0810b3156hdtd18.jpeg
Click to enlarge image o_1jj6mdv9f50n1ntc90ul79nu61l.jpeg
Click to enlarge image o_1jj6mdv9f59o1h6q1tuu18351csi16.jpeg
Click to enlarge image o_1jj6mdv9f105jbrvoh915pl1heh1o.jpeg
Click to enlarge image o_1jj6mdv9fel9ejfaanke818ht1g.jpeg
Click to enlarge image o_1jj6mdv9ffvb1tqg8u83hh6ib1r.jpeg
Click to enlarge image o_1jj6mdv9fgk599kb8ed5gsp719.jpeg
Click to enlarge image o_1jj6mdv9fjued1d3mmq0e1vm11f.jpeg
Click to enlarge image o_1jj6mdv9fkgiot7pu5162p28613.jpeg
Click to enlarge image o_1jj6mdv9fmnqs3p1uc5198o15731e.jpeg
Click to enlarge image o_1jj6mdv9fmq5kem1fp213e6quf1n.jpeg
Click to enlarge image o_1jj6mdv9fn1kfe21actbd4qii1k.jpeg
Click to enlarge image o_1jj6mdv9foh51hr5tadams1lt81q.jpeg
Click to enlarge image o_1jj6mdv9fp1s18upfa76ukpjp1j.jpeg
Click to enlarge image o_1jj6mdv9futi1e6011psa5t1lbf1i.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3566.html#sigProId7b58964f8d

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.