Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ ចាត់ទុកស្ត្រីជាឆ្អឹងខ្នង ក្នុងការរួមចំណែកការពារនិងអភិវឌ្ឍប្រទេសជាតិ ជាពិសេសស្ត្រី នៃគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ នៅក្នុងទិវាអន្តរជាតិនារី ៨មីនា

 សៅរ៍, 07 មីនា 2026 14:20  |    Written by MLVT  |  55 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ចាត់ទុកស្ត្រីជាឆ្អឹងខ្នង ក្នុងការរួមចំណែកការពារនិងអភិវឌ្ឍប្រទេសជាតិ ជាពិសេសស្ត្រី នៃគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ នៅក្នុងទិវាអន្តរជាតិនារី ៨មីនា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នាថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ពីការលះបង់របស់ស្រ្តី នារី និងក្មេងស្រីពីគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានទឹកដី។  

 

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះធ្វើឡើង ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅកោះពេជ្រ ដែលមានសមាសភាពចូលរួមពី មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភរិយាវីរកងទ័ព នគរបាល កងរាជអាវុធហត្ថ អតីតយុទ្ធជន គ្រួសារពលី និងមរណភាព មន្រ្តីរាជការខណ្ឌ ក្រុមប្រឹក្សា និងមន្រ្តីសង្កាត់ មកពីខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ សរុបជាង ២ពាន់នាក់ ដែលឯកឧត្តម ហេង សួរ បានលើកឡើងថា ការជ្រើសរើសយកប្រធានបទនេះ គឺពិតជាចំកាលៈទេសៈ និងស្ថានភាពជាក់ស្តែងដែលបានកើតឡើងចំពោះស្រ្តី នារី និងក្មេងស្រីនៃគ្រួសារវីរកងទ័ព កម្លាំងប្រដាប់អាវុធ និងជនភៀសសឹក។ វាជាទិដ្ឋភាពជាក់ស្តែង និងចាក់ចំបេះដូងប្រជាពលរដ្ឋ ដែលនៅតែចងចាំស្រ្តីពីគ្រួសារវីរកងទ័ព ដែលត្រូវមានចិត្តអំណត់ មោះមុត ក្នុងការលើកទឹកចិត្តគ្រួសារ ប្តី កូន និងឳពុករបស់ខ្លួន ឱ្យមានចិត្តនឹងនប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ 

ឯកឧត្តមបានគូសបញ្ជាក់ថា តួអង្គដ៏សំខាន់ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ វីរកងទ័ពកម្ពុជា ដែលត្រូវជាឪពុក ស្វាមី ពូ បងប្អូន ក្មួយ និងកូនៗរបស់អ្នកមីង បងស្រី ប្អូនស្រី និងក្មួយស្រី ដែលកំពុងមានវត្តមាននៅទីនេះផ្ទាល់។ បងប្អូនវីរកងទ័ពបានលះបង់សាច់ស្រស់ ឈាមស្រស់ និងគោរពដាច់ខាតនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការការពារបូរណភាពទឹកដី និងទប់កុំឱ្យសង្រ្គាមរីករាលដាលក្នុងទ្រង់ទ្រាយធំ។ ការលះបង់ និងការពលីរបស់វីរកងទ័ពកម្ពុជា គឺជាការលះបង់ដ៏ធំធេង ជាគំរូវីរភាពមួយ និងមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ ដែលត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា។

 

ទិវាអន្តរជាតិនេះប្រារព្ឋឡើងដើម្បី រំលឹកការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាព និងបង្ហាញការប្ដេជ្ញាចិត្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ មូលបទនេះ ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹងប្រវត្តិសាស្ត្រកម្ពុជា ដែលសន្តិភាពមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែសម្រេចបាន តាមរយៈការខិតខំរួមគ្នា និងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជន និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការលើកកម្ពស់សមភាពយេនឌ័រនៅតែជាស្នូលមួយនៃកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់នីតិកាល។ ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់ សម្តេចមហាបវរធិបតី រាជរដ្ឋាភិបាលបានបន្តកំណត់ការលើកកម្ពស់សិទ្ធិ សេរីភាព សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល”។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្រ្តីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ជាពិសេស សាខាសមាគមនារីសន្តិភាព និងអភិវឌ្ឍក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្សាភ្ជាប់មនោសញ្ចេតនាជាមួយគ្រួសារវីរកងទ័ពនាពេលនេះ ក៏ដូចជា ការគិតគូរដល់ស្មារតីរួមរបស់ស្ត្រីទូទាំងប្រទេស តាមរយៈកម្មវិធីនេះផងដែរ៕

#MLVT #HENGSour


Click to enlarge image o_1jj3isbg0a2af811igvf7s10nc1b.jpeg
Click to enlarge image o_1jj3isbg0a211lgg1i636hipq14.jpeg
Click to enlarge image o_1jj3isbg0b0h1nka74kotls71i.jpeg
Click to enlarge image o_1jj3isbg0dm60jec1nte1sra1m.jpeg
Click to enlarge image o_1jj3isbg0f8d1lbbngiuepj519.jpeg
Click to enlarge image o_1jj3isbg0hpqfpo1gikek96e31f.jpeg
Click to enlarge image o_1jj3isbg0kcj1p7m12f67um1kt616.jpeg
Click to enlarge image o_1jj3isbg0n801oos114hktnn0m1o.jpeg
Click to enlarge image o_1jj3isbg0nnkg941vhf10bm100d1e.jpeg
Click to enlarge image o_1jj3isbg0v401djmhe7cah3rf1l.jpeg
Click to enlarge image o_1jj3isbg01ap81bu4jo01kkh15b71t.jpeg
Click to enlarge image o_1jj3isbg01j9ukn1q9a17gjt0017.jpeg
Click to enlarge image o_1jj3isbg01lso1l2n118s15l7lp91s.jpeg
Click to enlarge image o_1jj3isbg01of91ouhi5c1it710gh18.jpeg
Click to enlarge image o_1jj3isbg01plfh951pbe1293d8e1g.jpeg
Click to enlarge image o_1jj3isbg01qk51q951kt81pd81bm51r.jpeg
Click to enlarge image o_1jj3isbg01shd14c11r8mtp7fqq1a.jpeg
Click to enlarge image o_1jj3isbg01tmli6c1nuj17ou68g15.jpeg
Click to enlarge image o_1jj3isbg01u3nuivhe1bdn14j21d.jpeg
Click to enlarge image o_1jj3isbg01ugeir152ntn41utr1h.jpeg
Click to enlarge image o_1jj3isbg01vl845c1h7311pcimi1j.jpeg
Click to enlarge image o_1jj3isbg015jl96i2ejplthkv1c.jpeg
Click to enlarge image o_1jj3isbg018ekou4m8t2su1nnn1p.jpeg
Click to enlarge image o_1jj3isbg019r31rl61lh912v46h71n.jpeg
Click to enlarge image o_1jj3isbg042l1pm11pem3ihi5r1k.jpeg
Click to enlarge image o_1jj3isbg09vu1pj1t1br2913ug1q.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3564.html#sigProId032d35179d

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.