Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3269

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញ និងបេសកកម្មរបស់នគរបាលយុត្តិធម៌ជូនដល់អធិការការងារ»

 ច័ន្ទ, 26 ឧសភា 2025 16:18  |    Written by MLVT  |  549 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញ និងបេសកកម្មរបស់នគរបាលយុត្តិធម៌ជូនដល់អធិការការងារ»

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញ និងបេសកកម្មរបស់នគរបាលយុត្តិធម៌ជូនដល់អធិការការងារ» នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

 

ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីអធិការការងារនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្តទាំង ២៥ សរុប ១៤០នាក់។ 

 

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ អ៉ិន ខេមរា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំទ្បើងសម្រាប់អធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងបានបំពេញនីតិវិធីសម្បថរួចរាល់នាពេលកន្លងមកនេះ ឱ្យយល់កាន់តែច្បាស់អំពីគោលការណ៍គ្រឹះនៃក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ និងតួនាទីរបស់នគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតក្នុងរឿងព្រហ្មទណ្ឌ និងបែបបទរដ្ឋបាលក្នុងការបំពេញមុខងារជានគរបាលយុត្តិធម៌ ក្នុងគោលបំណងដើម្បីបំពេញមុខងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនទំនុកចិត្ត និងការជឿជាក់។

 

ឯកឧត្តមបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះមុំទី១កំណត់អំពីការអភិវឌ្ឍទីផ្សារការងារ ដែលផ្តោតអាទិភាពលើការពង្រឹងអនុលោមភាព ការបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ការធ្វើវិជ្ជាជីវូបនីយកម្មអធិការការងារ ការជំរុញនិងការពង្រឹងយន្តការអធិការកិច្ចអន្តរស្ថាប័ន។ 

 

ឯកឧត្តមរដ្ឋលេខាធិការ អ៉ិន ខេមរា ក៏បានស្នើដល់សិក្ខាកាមដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះ ឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាអធិការការងារប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ដែលជាគោលការណ៍គ្រឹះសម្រាប់អធិការការងារ និងត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ៕

 

#MLVT #HENGSour

Image Gallery

{gallery}3269{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.