Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារ

 សុក្រ, 08 វិច្ឆិកា 2024 17:35  |    Written by MLVT  |  627 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារ

(ភ្នំពេញ)៖ ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ថ្លែងនៅក្នុងពិធីប្រគល់នេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការប្រគល់ឧបករណ៍ឌីជីថលដល់មន្រ្តីអធិការកិច្ចការងារនៅពេលនេះ គឺជាការធ្វើទំនើបកម្មដល់មន្រ្តីរាជការក្រសួង ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃដំណើរការនីតិវិធីរបស់មន្រ្តីអធិការកិច្ច ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការការងារប្រចាំថ្ងៃផងដែរ។ 

 

ឯកឧត្តម អុិន ខេមរា បានស្នើដល់មន្រ្តីអធិការកិច្ចឱ្យត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានស្ទាត់ជំនាញដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលនៃប្រព័ន្ធឌីជីថល ដែលបច្ចុប្បន្នកំពុងដើរតួនាទីសំខាន់នៅក្នុងកិច្ចការធំៗរបស់ក្រសួងស្ថាប័ននានានៅកម្ពុជា។ ការប្រើប្រាស់ឧបករណ៍ឌីជីថលនៅក្នុងកិច្ចការងារប្រចាំថ្ងៃ គឺមានផលចំណេញជាច្រើនទាំងពេលវេលា និងភាពច្បាស់លាស់ នៅក្នុងរបាយការណ៍នីមួយៗផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}2916{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.