Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា

 ច័ន្ទ, 04 វិច្ឆិកា 2024 17:02  |    Written by MLVT  |  617 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា ដែលតំណាងដោយ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃកាណាឌីយ៉ាគ្រុប។ 

 

អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ដែលត្រូវបានចុះហត្ថលេខារួមគ្នា នៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ នាព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖

 

១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៉ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ស្តីពី ការអភិវឌ្ឍកម្លាំងពលកម្ម និងការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ 

 

៣. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ កាណាឌីយ៉ា ក.អ ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងអក្ខរកម្មហិរញ្ញវត្ថុ។ 

 

ឯកឧត្តម ហេង សួរ បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកកម្លាំងពលកម្ម អក្ខរកម្មហិរញ្ញវត្ថុ និងការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់កម្មករនិយោជិត និងសហគ្រិនកម្ពុជា។ ជាពិសេស ការសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង ដោយផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៣ គឺការបណ្តុះបណ្តាលជំនាញ ការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការទទួលបានការថែទាំសុខភាព។  

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ ក្រុមហ៊ុន OCIC និងធនាគារ កាណាឌីយ៉ា គឺឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបម្រើដល់សហគមន៍តាមរយៈការចូលរួមលើកកម្ពស់សុខភាពសាធារណៈ រួមទាំងការបំពាក់បំប៉នទាំងជំនាញរឹង និងជំនាញទន់ដល់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាក់ស្តែង អនុស្សរណៈនៃការយោគយល់ទាំង៣នេះ គឺជាឧទាហរណ៍មួយ ដែលស្តែងបញ្ជាក់ពីរបៀបដែលរដ្ឋ និងឯកជនអាចធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍រួមយូរអង្វែងសម្រាប់ជាតិ និងប្រជាជនសម្រេចបាននូវគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR)៕

 

#MLVT #HENGSour

Image Gallery

{gallery}2903{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.