Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

កម្ពុជា-សាធារណរដ្ឋកូរ៉េ សហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ

 ពុធ, 15 វិច្ឆិកា 2023 20:14  |    Written by MLVT  |  1134 times  |   Print  |   Email
  • Image Gallery
កម្ពុជា-សាធារណរដ្ឋកូរ៉េ សហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ

(ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារសាធារណរដ្ឋកូរ៉េ (KOSHA) បានសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលមានគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗក្នុងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្ពុជា។

 

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស្ស៊ីន អ៉ីនចេ (Shin Injae) ជាប្រធានគម្រោង និងជាសាស្ត្រាចារ្យនៃនាយកដ្ឋានសុវត្ថិភាពវិស្វកម្មនៃសាកលវិទ្យាល័យដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងនិយោជក តំណាងសហជីព និងអ្នកជំនាញផ្នែកច្បាប់របស់សាធារណរដ្ឋកូរ៉េ សរុបចំនួន៨៤នាក់។ សិក្ខាសាលានេះដែរធ្វើនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

 

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើត្រូវបានស្នើឡើងដោយទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ (KOSHA) និងស្ថិតនៅក្នុងការអនុវត្តគម្រោងប្រឹក្សាយោបល់ (Consulting project) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ផ្នែកសុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលមានរយៈពេល ៣ឆ្នាំ (២០២១-២០២៣) និងអនុវត្តដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារសាធារណរដ្ឋកូរ៉េ។

 

នាឱកាសនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានឱ្យដឹងថា តាមរយៈសិក្ខាសាលានេះបានផ្ដល់នូវការស្វែងយល់បន្ថែមអំពីគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗ ក្នុងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា។

 

នៅក្នុងមតិចាប់អារម្មណ៍របស់លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានលើកឡើងថា ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានជួយគាំទ្រលើផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា តាំងពីឆ្នាំ២០០៦ ក្នុងនោះរួមមានការកសាងសមត្ថភាពដល់មន្ត្រី ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារ បរិក្ខាផ្នែកសុវត្ថិភាព និងសុខភាពការងារដល់កម្ពុជា និងរថយន្តចល័តសម្រាប់បម្រើដល់ការបណ្តុះបណ្តាលសម្រាប់កម្មករនិយោជិតជាដើម។ ជាងនេះទៅទៀត រដ្ឋាភិបាលនៃសាធារណ:រដ្ឋ តាមរយ: KOSHA និងក្រសួងការងារ និងមុខរបរកូរ៉េ បានបន្តគាំទ្រគម្រោងចំនួន ២ រួមមាន ការប្រឹក្សាយោបល់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយ និងច្បាប់ស្តីពីសុវត្ថិភាពការងារ (២០២១-២០២៣) និងគម្រោងអភិវឌ្ឍផ្លូវការក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា (២០២២-២០២៤)។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានបន្តថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចបានសមិទ្ធផលការងារសំខាន់ៗ រួមមាន៖ 

 

១. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ 

២. ការបង្កើតយន្តការត្រីភាគីដើម្បីពិភាក្សាជំរុញសុវត្ថិភាព និងសុខភាពការងារ 

៣. ការកែលម្អយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធព័ត៌មានវិទ្យា 

៤. ការជំរុញ និងគាំទ្រដល់អង្គការវិជ្ជាជីវៈ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ 

៥. ការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមី 

៦. ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ

៧. ការដាក់ឱ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា

៨. ការដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារត្រឹមត្រូវ សុវត្ថិភាព និងសុខភាពការងារជាតិនិងអន្តរជាតិ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ»។ 

 

នាឱកាសសិក្ខាសាលានោះ មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិន និងមន្ត្រីជំនាញកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងដំណើរការក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារក្នុងប្រទេសកម្ពុជា, ការផ្តល់យោបល់ផ្នែកគោលនយោបាយលើសេចក្តីព្រាងច្បាប់បឋម និងបទប្បញ្ញត្តិសម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ និងការគ្រប់គ្រងទំនាក់ទំនងការងារក្នុងផ្នែកសុវត្ថិភាពនិងសុខភាពការងារ៕

 

#MLVT

Image Gallery

{gallery}2352{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.