Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន

 ពុធ, 15 កុម្ភៈ 2023 11:55  |    Written by MLVT  |  4592 times  |   Print  |   Email
  • Image Gallery
ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន

(ភ្នំពេញ)៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន ស្របពេលដែលរាជរដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់តាមរយៈការអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងលក្ខខណ្ឌការងារ សំដៅធានាថា សិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងលក្ខខណ្ឌការងារនៅកម្ពុជាអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងពិធីអញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពី “គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើឡើងនៅទីស្តីការក្រសួងការងារ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង គូសបញ្ជាក់ថា បេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវអនុលោមភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាផ្តល់នូវបរិយាកាសការងារនិងវិនិយោគប្រកបដោយចីរភាពនិងភាពធន់ ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិតផលិតផលស្អាតស្អំ ដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បន្តថា ផ្អែកលើបទពិសោធន៍ការងារនាពេលកន្លងមក ស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាតែងតែត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាស ដែលមួយចំនួនអាចនាំទៅដល់សកម្មភាពដែលបម្រើឱ្យបដិវត្តន៍ពណ៌ ជាពិសេសនៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខិតជិតមកដល់។ ជាទូទៅ យើងតែងសង្កេតឃើញថា មានការកើនឡើងនូវវិវាទការងាររួម កូដកម្ម និងបាតុកម្ម ដែលមានភាពស្មុគស្មាញក្នុងការដោះស្រាយបញ្ចប់ដោយសន្តិវិធី បើទោះបីជា ក្រសួងបានប្រឹងប្រែងដោះស្រាយយ៉ាងណាក៏ដោយ។ជាក់ស្តែង កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលពី៧ នៃរដ្ឋសភា ក៏កាន់តែខិតជិតមកដល់ផងដែរ ដែលក្នុងនោះ ចលនាផ្សេងៗ ក្នុងចេតនាទុច្ចរិតបង្កអស្ថិរភាពក្នុងសង្គមកម្ពុជា។ 

 

ដូច្នេះ ការរៀបចំសិក្ខាសាលានាពេលនេះ គឺពិតជាមានសារសំខាន់ក្នុងការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពដែលអាចនឹងកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាននានា ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវអត្ថប្រយោជន៍របស់កម្មករនិយោជិត និងរក្សាបាននូវស្ថេរភាពអាជីវកម្ម។   

 

ខណៈពេលដែលបញ្ជាការឯកភាពក្រុមអធិការកិច្ចការងារសម្រេចបាននូវលទ្ធផលការងារជាច្រើន ឃើញថានូវបញ្ហាប្រឈមមួយចំនួនដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានល្អប្រសើរ ជាពិសេស ការកំណត់អំពីដែនសមត្ថកិច្ចក្នុងការដោះស្រាយវិវាទការងាររួម កូដកម្ម បាតុកម្ម ដែលកើតឡើងតាមសហគ្រាស គ្រឹះស្ថាននៅតាមបណ្តាខេត្ត ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ ដែលជាទីប្រជុំជន។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំ និងផ្តល់ជាអនុសាសន៍ដឹកនាំសម្រាប់ដោះស្រាយករណីទាំងនេះ ដូចខាងក្រោម៖ 

 

១. ត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួម កូដកម្ម និងបាតុកម្ម ឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងការទទួលខុសត្រូវ។ 

 

២. ត្រូវមានភាពបុរេសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ (ចុះអធិការកិច្ចការងារ ដោះស្រាយវិវាទការងារ កូដកម្ម បាតុកម្ម) ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងស្មារតីសហការជិតស្និទ្ធ ដោយមិនត្រូវបណ្តោយឱ្យជម្លោះ ឬ វិវាទការងារណាមួយត្រូវបានអូសបន្លាយក្នុងការដោះស្រាយ រហូតធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដាច់ខាត។

 

៣. ត្រូវបន្តអនុវត្តយុទ្ធនាការ “រោងចក្រ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ៖ ១. មានលក្ខខណ្ឌការងារល្អ (ប្រសើរជាងច្បាប់) ២. មានទំនាក់ទំនងវិជ្ជាជីវៈល្អ ៣. មានសុវត្ថិភាព និងសុខភាពការងារ 

៤. មានកម្មវិធីលើកកម្ពស់ផលិតភាពការងារ និង ៥. មានកម្មវិធីទទួលខុសត្រូវសង្គម។

 

៤. ត្រូវបន្តដោះស្រាយវិវាទការងារតាមនីតិវិធីដោយឈរលើមូលដ្ឋានច្បាប់ ភាពស្មោះត្រង់ តម្លាភាព មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ។

 

៥. ត្រូវអនុវត្តឱ្យបានតឹងរឹងនិងម៉ឺងម៉ាត់នូវរាល់ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប្រកបដោយយុទ្ធសាស្រ្ត។

 

៦. ត្រូវធានាថា រាល់ការអនុវត្តវិធានការនានាត្រូវបានធ្វើការពិចារណាហ្មត់ចត់ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីបម្រើផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ និងរក្សាការងារជូនបងប្អូនកម្មករនិយោជិត។

 

៧. ត្រូវបន្តចូលរួមអនុវត្តនូវអនុសាសន៍ទាំង ១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

Image Gallery

{gallery}2097{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.