Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារដ៏ចាំបាច់

 ព្រហស្បតិ៍, 26 មករា 2023 13:01  |  4785 times  |   Print  |   Email
  • Image Gallery
ការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារដ៏ចាំបាច់

(ភ្នំពេញ)៖ ការលើកកម្ពស់ការសិក្សាពេញមួយជីវិតនៅលើ សុវត្ថិភាព និងសុខភាពការងារ អាចជួយកម្មករនិយោជិត និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមាន ក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារចាំបាច់។

 

នេះជាការលើកឡើងរបស់ ឯកឧត្តម ចាប ឫទ្ធី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ត្រីភាគី ការរៀបចំផែនការមេលើកទី៣ ស្ដីពី សុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ រៀបចំធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។  

 

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា យោងតាមអង្គការអន្តរជាតិខាងការងារ (ILO) បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានកម្មករចំនួន ប្រមាណជា ៣ លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារ។ ហើយកម្មករនិយោជិតប្រហែល ៣៧៤ លាននាក់បន្ថែមទៀតទទួលរងពីគ្រោះថ្នាក់ការងារ តែមិនមានគ្រោះថ្នាក់ដល់ជីវិត។ ក្រៅពីការចំណាយខាងសេដ្ឋកិច្ច គឺមានការចំណាយដែលមិនអាចគណនាជាតួលេខ ដែលគេមិនបានទទួលស្គាល់ក្នុងការវាយតម្លៃទាំងនេះ ដែលបញ្ហាទាំងនេះ គឺបណ្តាលមកពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។ បញ្ហានេះគឺជាសោកនាដកម្ម និងជាការគួរឱ្យសោកស្តាយ ព្រោះថាការស្រាវជ្រាវ និងការអនុវត្តជាច្រើនសតវត្សកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ទុក្ខលំបាកនេះ ភាគច្រើន គឺអាចបង្ការបាន បើសិនជាយើងមានវិធានការច្បាស់លាស់។

 

ឯកឧត្តម ចាប ឫទ្ធី ឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោង ILO/Japan OSH ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការមេលើកទី២ ស្តីពី OSH (២០១៨-២០២២) ត្រូវបានអនុវត្តនៅខែសីហា ឆ្នាំ ២០១៩   នៅខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនេះ ចាប់ពីខែសីហា ឆ្នាំ ២០២២ គម្រោងបានជ្រើសរើសក្រុមទីប្រឹក្សា(ទីប្រឹក្សាអន្តរជាតិ និងទីប្រឹក្សាជាតិ) ដើម្បីចាប់ផ្តើមពិភាក្សាជាមួយនាយកដ្ឋានពេទ្យការងារ (DoSH) លើការអភិវឌ្ឍន៍ថ្មីនៃផែនការមេលើកទី ៣ ស្តីពី OSH សម្រាប់កម្ពុជា។ ចាប់តាំងពីពេលនោះមក មានការប្រជុំជាច្រើនលើកច្រើនសារ ដោយមានការគាំទ្របច្ចេកទេសពីទីប្រឹក្សារបស់ ILO  នាយកដ្ឋានពេទ្យការងារ និងដៃគូត្រីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងក្រុមប្រឹក្សាប្រឹក្សាគម្រោង (PAB) បូករួមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមផ្តល់យោបល់ក្នុងការបង្កើតផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារនេះ ។ 

 

ដើម្បីឈានឆ្ពោះទៅមុខក្នុងការបង្កើតផែនការមេលើកទី៣ ដោយមានការពិគ្រោះយោបល់ជាមួយគម្រោង និងទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ បានរៀបចំសិក្ខាសាលានេះឡើង ដែលមានរយៈពេលពីរថ្ងៃ គឺក្នុងគោលបំណងពិភាក្សាស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធ (ជាមួយរដ្ឋាភិបាល និយោជក និយោជិត និងផ្នែកសេដ្ខកិច្ចម៉ាយក្រូ ខ្នាតតូច និងមធ្យម) ដើម្បីបង្កើតឱ្យបាន សកម្មភាពលម្អិត សម្រាប់គោលបំណងជាក់លាក់ និងយុទ្ធសាស្ត្រនីមួយៗនៃផែនការមេលើកទី ៣។ ភាគីពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាត្រីភាគីមួយទៀត ដែលនិងធ្វើឡើងនៅពេលខាងមុខ ដើម្បីធ្វើឱ្យមានសុគតភាព និងបញ្ជាក់ការបញ្ចប់ផែនការសកម្មភាពនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយជាបន្តរបន្ទាប់ ផែនការមេនេះ និងត្រូវបានពិគ្រោះយោបល់ជាមួយ គណៈកម្មការជាតិស្តីពីសុវត្ថិភាព និងសុខភាពការងារ និងធ្វើការបោះពុម្ព និងផ្សព្វផ្សាយអនុវត្ត។ 

 

ជាមួយនេះដែរ ឯកឧត្តម ចាប ឫទ្ធី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ ដែលបានសហការ គាំទ្រ ទាំងថវិកា និងជំនួយបច្ចេកទេស ដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដំណើរការរៀបចំផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះ។ តាមរយៈសិក្ខាសាលាពីរថ្ងៃនេះ ឯកឧត្តម សង្ឃឹមថា អង្គសិក្ខាសាលា ដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងរួមចំណែកផ្តល់ធាតុចូលក្នុងការបង្កើតសកម្មភាពលម្អិត សម្រាប់ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នេះបានសម្រេចដោយជោគជ័យ៕

Image Gallery

{gallery}2084{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.