Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1952

កិច្ចប្រជុំពិគ្រោះយោបល់ផ្នែកគោលនយោបាយ ដើម្បីគាំទ្រក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ជាមួយក្រុមការងារជំនាញផ្នែកច្បាប់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ

 សុក្រ, 29 កក្កដា 2022 22:41  |    Written by MLVT  |  4287 times  |   Print  |   Email
  • Image Gallery
កិច្ចប្រជុំពិគ្រោះយោបល់ផ្នែកគោលនយោបាយ ដើម្បីគាំទ្រក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ជាមួយក្រុមការងារជំនាញផ្នែកច្បាប់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ

ប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចូលរួមទស្សនៈកិច្ចសិក្សា និងកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកគោលនយោបាយ ដើម្បីគាំទ្រក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ជាមួយក្រុមការងារជំនាញផ្នែកច្បាប់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១-២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាធារណៈរដ្ឋកូរ៉េ ។ 

 

ទស្សនៈកិច្ចសិក្សា និងកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម លឹម ស៊ុយហុង ទីប្រក្សាអមក្រសួង និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ និងមានការចូលរួមពីក្រុមការងារអ្នកច្បាប់របស់ក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានពេទ្យការងារ មួយចំនួនទៀត។ 

 

ជាមួយគ្នានោះ គណៈប្រភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទស្សន:កិច្ចសិក្សានៅវិទ្យាស្ថានសិក្សាស្រាវជ្រាវ វិទ្យាស្ថានបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ និងវិទ្យាស្ថានបច្ចេកវិជ្ជាអនាគត នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ(KOSHA)។ ជាងនេះទៅទៀត ក្រុមការងារទាំង២ ដែលជាក្រុមការងារជំនាញផ្នែកច្បាប់នៃសាធារណ:រដ្ឋកូរ៉េ ដឹកនាំដោយលោក Noh Min Ki ប្រធានគ្រប់គ្រងគម្រោង និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ បានពិភាក្សា និងផ្តល់យោបល់ ក្នុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងសម្រេចបាននូវសេចក្តីព្រាង សម្រាប់ពិភាក្សាបន្តទៀត ធ្វើយ៉ាងណា ដើម្បីឱ្យងាយស្រួលក្នុងការអនុវត្ត និងសមស្របទៅនឹងបរិបទក្នុងប្រទេសកម្ពុជា។ 

 

ក្រុមការងារជំនាញផ្នែកច្បាប់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ នឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជានាខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីចូលរួមគាំទ្រដល់ក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការពិគ្រោះយោបល់ និងចូលរួមសិក្ខាសាលាជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារឲ្យសម្រេចបានមួយជំហានបន្ទាប់ទៀត៕

Image Gallery

{gallery}1952{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.