Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1924

ថ្ងៃនេះ ក្រសួងការងារ ប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

 អង្គារ, 05 កក្កដា 2022 11:00  |  3570 times  |   Print  |   Email
  • Image Gallery
ថ្ងៃនេះ ក្រសួងការងារ ប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

(សៀមរាប)៖ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន” គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើង ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។ 

 

នេះជាឆ្នាំទី១៧ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) តាមរយ: គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ (ILO-OSH) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងមានអង្គការAPHEDA រួមចំណែកដែរឆ្នាំនេះ ដែលមានអ្នកចូលរួមសរុបជាង ៧០០នាក់ មកពីតំណាងរោងចក្រ ទេសចរណ៍ សណ្ឋាគារ សំណង់ សិប្បករ ជាដើម ដែលរៀបចំធ្វើឡើង នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តសៀមរាប។ 

 

ជាអធិបតីក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ សំដៅ៖ ១. បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការជាវិជ្ជមានលើផ្នែកសុវត្ថិភាព និងសុខភាព ការងារនៅកន្លែងធ្វើការ។ ២.ផ្សព្វផ្សាយ និងចែករំលែកពីស្ថានភាព និងទំហំហានិភ័យនៃគ្រោះថ្នាក់ការងារ និងផលប៉ះពាល់ទៅលើកម្មករនិយោជិត រួមនឹងការអនុវត្តល្អៗពីភាគីនិយោជក និងកម្មករនិយោជិត លើការងារសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និង ៣. ជំរុញការលើកកម្ពស់បន្ថែមចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកា ក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក ។

 

បើតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ២០២២នេះ គឺមានតួលេខ អ្នកស្លាប់ប្រមាណ ៣លាននាក់ នៅទូទាំងពិភពលោក ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ នៅកន្លែងធ្វើការ។ ចំនួននេះជាការរំលឹកដល់គ្រប់ប្រទេសជាសមាជិករបស់អង្គការ (ILO) ឱ្យបន្តខិតខំ គិតគូរលើបញ្ហាសុវត្ថិភាព និងសុខភាពការងារនេះបន្តទៀត។ 

 

បើផ្អែកតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញដែរថាលទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ មានសរុបចំនួន ១១,២៥៨នាក់ ស្រីចំនួន ៦,២២០នាក់ ក្នុងឆ្នាំ២០២១ ដែលក្នុងនោះរួមមាន គ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៥,៧២៥នាក់ ស្រីចំនួន ២,៩៨២នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៥,៥៣៣នាក់ ស្រីចំនួន ៣,២៣៨នាក់ ដែលចំនួនអ្នកគ្រោះថ្នាក់នេះ មានការថយចុះស្មើនឹងចំនួន ២៥,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០។

 

ឆ្លៀតក្នុងឱកាសនេះ ដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវានេះ ក្នុងឆ្នាំនេះ គឺ ធ្វើសកម្មភាព រួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានស្នើឱ្យគ្រប់ភាគីចូលរួមបន្តអនុវត្តនូវវិធានការបង្ការជាវិជ្ជមានដល់បញ្ហាគ្រោះថ្នាក់ការងារ ក៏ដូចជាបន្តការការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ រួមមាន៖ បង្កើនកិច្ចសន្ទនាសង្គមលើការងារសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ ដោយចាត់ទុកបញ្ហានេះជាសិទ្ធិមូលដ្ឋានអាទិភាពមួយ ដូចសិទ្ធមូលដ្ឋានដទៃទៀត។ ចូលរួមអនុវត្តការអនុម័តពីការបញ្ចូលប្រធានបទសុវត្ថិភាព និងសុខភាពការងារជាការងារស្នូលដែលត្រូវយកចិត្តទុកដាក់ក្រោយពេលបន្ថែមចូលទៅក្នុងអនុសញ្ញាលេខ ១៥៥ និង ១៨៧ ដែលមានស្រាប់កន្លងមក។ ចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍របស់និយោជក និងកម្មករនិយោជិត ពីសហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត។ បន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងត្រូវណែនាំដល់កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ។ បង្កើនការយកចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែង ប្រើប្រាស់រួមគ្នា និង ធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅតាមដែលអាចធ្វើទៅបាន និងណែនាំដល់កម្មករនិយោជិតឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន “៣កុំ ៣ការពារ” ៕

Image Gallery

{gallery}1924{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.