Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3260

មន្រ្តីជាន់ខ្ពស់ក្រសួងការងារបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន១៥១ ដើម្បីបង្កើនភាពជាដៃគូ

 ពុធ, 14 ឧសភា 2025 16:28  |  538 times  |   Print  |   Email
  • Image Gallery
មន្រ្តីជាន់ខ្ពស់ក្រសួងការងារបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន១៥១ ដើម្បីបង្កើនភាពជាដៃគូ

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានសំណេះសំណាលជាមួយបងប្អូនប្រធានសហព័ន្ធសហជីពចំនួន១៥១សហព័ន្ធ ប្រចាំខែឧសភា ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការទទួលបាននូវព័ត៌មានជាក់លាក់ពីមូលដ្ឋានសហគ្រាស គ្រឹះស្ថានអំពីស្ថានភាពលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវ: សំដៅពិនិត្យដោះស្រាយរាល់បញ្ហារបស់កម្មករនិយោជិត ក្នុងការងារបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត។

 

ឯកឧត្ដមរដ្ឋលេខាធិការ ងុយ រិទ្ធ បានថ្លែងថា៖ «ការសំណេះសំណាលនេះ គឺដើម្បីពង្រឹងភាពជាដៃគូ ក៏ដូចជាបន្តចូលរួមជំរុញចលនាជាតិ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលក្នុងឱកាសអបអរសាទរខួបលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ សម្ដេចធិបតីបានប្រគល់ពានរង្វាន់ជូនសហគ្រាសមួយជាសហគមន៍សុខសាន្តមួយចំនួន៣៦សហគ្រាស ដែលអនុលោមតាមលក្ខណ:វិនិច្ឆ័យទាំង៨។

 

ឯកឧត្តមរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់បងប្អូនសហព័ន្ធសហជីពត្រូវយកចិត្តទុកដាក់ជួយដល់សមាជិកខ្លួនប្រកបដោយតម្លាភាព និងវិជ្ជាជីវ: ហើយបន្តខិតខំពង្រឹងការកសាងសមត្ថភាពជួយដល់សមាជិកប្រកបដោយវិជ្ជាជីវៈកាន់តែមានប្រជាប្រិយភាព ដែលធ្វើឱ្យបងប្អូនកម្មករនិយោជិតមានទំនុកចិត្ត ដែលប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ រហូតមកដល់សម្ដេចធិបតី បានផ្ដល់ការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះបងប្អូនកម្មករនិយោជិតឱ្យទទួលបាននូវសិទ្ធិ និងអត្ថប្រយោជន៍ដ៏ច្រើន រួមទាំងអត្ថប្រយោជន៍សន្តិសុខសង្គម កិច្ចគាំពារ និងជំនាញវិជ្ជាជីវៈ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអាជ្ញាធរមូលដ្ឋានបាននិងកំពុងអនុវត្តនូវអនុសាសន៍ទាំងអស់ប្រកបដោយប្រសិទ្ធភាព។

 

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានធានា និងផ្ដល់ជូននូវកិច្ចគាំពារសង្គម ក៏ដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បងប្អូនកម្មករនិយោជិតដែលកំពុងខ្វះខាតជំនាញ ដើម្បីចូលរួមឆ្លើយតបតាមតម្រូវការទីផ្សារការងារជាច្រើននៅកម្ពុជា។

 

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកដល់បងប្អូនកម្មករនិយោជិតឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងថ្មីឡើងវិញ ដើម្បីចៀសវាងប៉ះពាល់ដល់សុខភាពរបស់បងប្អូនកម្មករនិយោជិតបង្កជាផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាស៕

 

#MLVT #HENGSour

Image Gallery

{gallery}3260{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.