Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋ នៅកម្ពុជា

 សៅរ៍, 15 មីនា 2025 14:33  |  324 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ផងដែរ។

 

ថ្លែងនៅក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋ នៅកម្ពុជា។ ទន្ទឹមនេះ ទំនុកចិត្តរបស់វិនិយោគទុននៅប្រទេសកម្ពុជា ក្នុងការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស ដោយអាចផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ ដោយបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា ការចូលរួមរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានលើកកម្ពស់និងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគនៅក្នុងវិស័យនេះ ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងនូវការអបអរសាទរទៅដល់កម្មករនិយោជិតទាំងអស់ដែលទទួលបានឱកាសការងារនៅក្នុងរោងចក្រថ្មីនេះ ហើយឯកឧត្តមមើលឃើញថា សមិទ្ធផលថ្មីនៃក្រុមហ៊ុននេះនឹងបន្តឲ្យមានផលិតភាពការងារច្រើន និងពង្រីកនូវច្រវាក់ផលិតកម្មបន្ថែមទៀត ឱ្យកាន់តែប្រសើរឡើងនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នេះ ។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលតែងនៅជិតកម្មករនិយោជិតជានិច្ច។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការលើវិស័យការងារ តែងតែចុះសួរសុខទុក្ខដល់កម្មករនិយោជិតជាញឹកញាប់ផងដែរ។ បន្ថែមពីនេះ ក្រសួងការងារនឹងបន្តពង្រឹងយន្តការក្នុងការបង្កានិងដោះស្រាយវិវាទការងារដែលអាចកើតមានឡើងសំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ ជំរុញឱ្យទៅជា "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល។ 

 

ឯកឧត្តម ងុយ រិទ្ធ ក៏បានស្នើសុំឱ្យខាងនិយោជក ត្រូវគិតគូរផលប្រយោជន៍កម្មករនិយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយផ្ដល់ការយកចិត្តទុកដាក់ សំដៅប្រែក្លាយកន្លែងធ្វើការងារបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ បង្កើតសុខដុមនីយកម្មជាមួយបងប្អូនកម្មករនិយោជិតដែលជាគោលដៅស្នូលឆ្លើយតបចក្ខុវិស័យ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។ ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមទៀតថា ចំពោះបងប្អូនកម្មករនិយោជិតត្រូវខិតខំបំពេញការងាររបស់ខ្លួន ស្រលាញ់ការងាររបស់ខ្លួន ហើយអ្វីដែលត្រូវយកចិត្តទុកដាក់ និងគិតគូរបន្ថែមនោះ គឺត្រូវសិក្សារៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម និងត្រូវជឿជាក់ទៅលើក្រសួងការងារ ក្នុងការដោះស្រាយបញ្ហានានាជូនកម្មករនិយោជិត ហើយត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យនិយោជកត្រូវយកចិត្តទុកដាក់គិតគូរអំពី សុខមាលភាពរបស់បងប្អូនកម្មករនិយោជិតជាអាទិភាព និងត្រូវអនុវត្តការផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតឱ្យមានប្រសិទ្ធភាពបំផុត។

 

គួរបញ្ជាក់ថា ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក មានសកម្មភាពអាជីវកម្មកាត់ដេរសម្លៀកបំពាក់ ដូចជា អាវក្នុង ខោក្នុង សម្លៀកបំពាក់ហែលទឹក សម្លៀកបំពាក់យូហ្គា ដែលផលិតលើផលិតផលម៉ាក AEO, Legendswimwear ដែលនាំចេញទៅកាន់ទីផ្សារ អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ រោងចក្រនេះ មានខ្សែច្រវ៉ាក់ផលិតកម្ម ផ្នែកធំៗចំនួន២ និងបែងចែកទៅតាមក្រុមចំនួន ៥ក្រុម ដែលមានកម្មករនិយោជិតសរុបប្រមាណ ៧២នាក់ នៅក្នុងជំហានដំបូងនៃការបើកថ្មីនេះ៕

 

#MLVT #HENGSour

Image Gallery

{gallery}3126{/gallery}

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.