Ministry of Labour and Vocational Training
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

 សុក្រ, 24 មករា 2025 16:26  |  833 times  |   Print  |   Email
  • Image Gallery
(ភ្នំពេញ)៖ គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយមានវត្តមានចូលរួមពីតំណាងអន្តរក្រសួង, តំណាងអង្គការអន្តរជាតិ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), និងតំណាងសមាគមនិយោជក។ 

កិច្ចប្រជុំនេះ មានគោលបំណង ទី១/ ពិនិត្យលើវឌ្ឍនភាពការងារក្នុងឆ្នាំដំបូងនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III),  ទី២/ ការពិនិត្យឡើងវិញ និងអនុម័តផែនការការងាររបស់ DEY III សម្រាប់ឆ្នាំ ២០២៥, ទី៣/ ពិនិត្យ និងអនុម័តលើបែបបទការងាររបស់លេខាធិការដ្ឋានរួម DEY III, ទី៤/ ពិភាក្សាអំពីអនុសាសន៍គោលនយោបាយសំខាន់ៗ ដោយផ្អែកលើសន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤។ 

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះដៃគូរបស់អង្គការសហប្រជាជាតិ ដូចជា អង្គការអន្តរជាតិខាងការងារ (ILO), អង្គការ UNESCO, អង្គការ UNIDO, អង្គការ UNICEF, និងក្រសួងពាក់ព័ន្ធ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), រួមនិងភាគីពាក់ព័ន្ធផ្សេងទៀត ដែលខិតខំប្រឹងប្រែងរួមគ្នាសម្រាប់កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣(DEY III)។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) មានសារៈសំខាន់ក្នុងការធានានូវការងារសមរម្យសម្រាប់យុវជន និងការពង្រីកលទ្ធភាពសម្រាប់យុវជនក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និងស្របតាមតម្រូវការជាក់ស្តែង។ 

ក្នុងកិច្ចប្រជុំនេះដែរ លោក Joseph Scheuer ក៏បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធនានាដែលចូលរួមយ៉ាងសកម្មក្នុងការចាប់ផ្តើមការអនុវត្តកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)។ លោកជឿជាក់ថា កម្មវិធី DEY III នេះ នឹងរួមចំណែកដល់មហិច្ឆតារួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនទីជំរុញជាសកលផងដែរ៕

#MLVT #HENGSour

Image Gallery

{gallery}3034{/gallery}


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.