ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១.៨ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ

 អង្គារ, 19 កញ្ញា 2023 12:04  |    Written by MLVT  |  1338 times  |   Print  |   Email

(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨,១០៤នាក់ មកពីរោងចក្រចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលជាកម្មវិធីលើកទី៤។

 

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងទាក់ទាញការវិនិយោគ បង្កើតរោងចក្រ សហគ្រាសនៅតាមបណ្ដាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត។ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្ដាខេត្តផ្សេងទៀតស្ទើរទូទាំងប្រទេស ដែលគិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសបានកើនឡើងដល់ ១៧,២៥១ និងមានកម្មករនិយោជិតចំនួន ១.៥លាននាក់។ ក្នុងនោះ រោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតធ្វើដំណើរនិងកាបូបមានចំនួន ១,៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ៨៤ម៉ឺននាក់ ដោយផ្ដល់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។

 

ជាក់ស្តែង នៅខេត្តតាកែវ មានរោងចក្រ-សហគ្រាសសរុបចំនួន ២៣៣ និងមានកម្មករនិយោជិតសរុបប្រមាណ៧ម៉ឺននាក់ ដែលផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ ២០៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមុខ មានរោងចក្រ សហគ្រាសចំនួន ៦៦ និងប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ៦ម៉ឺននាក់ និងបានផ្តល់ប្រាក់ឈ្នួលសរុបជាង ១៨២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ តាកែវ គឺជាខេត្តលំដាប់ទី៤ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យទាំងសង្គម-សេដ្ឋកិច្ចគួរជាទីមោទនៈ។ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការដ៏មុតស្រួចនានា បានជំរុញស្ថានភាពសេដ្ឋកិច្ចកម្ពុជាឱ្យចាប់ផ្ដើមងើបឡើងវិញជាបណ្តើរៗ និងជំរុញឱ្យស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពធន់ និងរឹងមាំ តាមរយៈការកែសម្រួលបរិយាកាសវិនិយោគ និងការពង្រឹងគុណភាពជំនាញនិងកំណើនផលិតភាពនៃកម្លាំងពលកម្មផងដែរ៕

 


ឯកសារផ្លូវការ