ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់

 ច័ន្ទ, 22 ឧសភា 2023 12:37  |  1096 times  |   Print  |   Email

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ក៏ដូចជាចូលរួមអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីសំណេះសំណាលរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន ២៤ ២៣៩នាក់ នៃរោងចក្រ សហគ្រាស ចំនួន១៧៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ កន្លងមក សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេសនេះ បានចំនួន ៤លើក រួចមកហើយ ដែលលើកទី១.នៅឆ្នាំ២០០៨ ក្នុងពិធីបញ្ចុះបឋមសិលា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ទី២.នៅឆ្នាំ២០១៦ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន ១០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងទី៣. និងទី៤. នៅឆ្នាំ ២០១៨ ចំនួន ២លើក ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

  

ចំពោះកម្មវិធីសំណេះសំណាលនេះ គឺជាការបន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការជំរុញការអភិវឌ្ឍគោលនយោបាយវិស័យឧស្សាហកម្ម ដើម្បីបន្តបង្កើតឱកាសវិនិយោគការងារ និងមុខរបរ កាន់តែប្រសើរឡើង។  ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក ដែលមានចំនួនសរុបប្រមាណ ១លាននាក់ ហើយដែលក្នុងនោះក៏មាន ២លើក បានរៀបចំនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផងដែរ។ បើគិតទាំងកម្មវិធីថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៨០លើក។ តាមរយ:កម្មវិធីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័ន អនុវត្តបានដោយជោគជ័យ។ 

 

គួរបញ្ជាក់ជូនដែរថា ពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណឡជី(ខេមបូឌា) មានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៅកម្ពុជា៕


ឯកសារផ្លូវការ