Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2037

ព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់

 សុក្រ, 28 តុលា 2022 13:40  |  5933 times  |   Print  |   Email
  • Image Gallery
ព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់

(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ"ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២" ជាទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច,  ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ហើយរំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់។

 

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្ដាលបានបញ្ជាក់ថា៖ ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយជួបជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អប្រសើរនូវស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ហើយទីផ្សារការងារចាប់ផ្តើមមានដំណើរការវិលទៅរកប្រក្រតីភាពជាធម្មតា ដោយបានបង្ហាញពីសំទុះនៃការបើកឱកាសការងារថ្មីៗជាបន្តបន្ទាប់ និងសកម្មភាពដាក់ពាក្យស្វែងរកការងាររបស់យុវជនមានការកើនឡើងយ៉ាងសកម្ម។ 

 

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានរំឭកថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក ទោះបីជាមានការរំខានដោយបញ្ហាកូវីដ-១៩ក្តី ក៏NEAបានបន្តរៀបចំពិព័រណ៍ការងារជាទៀងទាត់តាមប្រព័ន្ធអនឡាញ ដើម្បីបម្រើជូនភាគីពាក់ព័ន្ធទាំងអស់ក្នុងស្មារតីចូលរួមចំណែកជំរុញ និងរក្សាតុល្យភាពដំណើរការទីផ្សារការងារក្នុងពេលទទួលរងសម្ពាធ។ ក្នុងន័យនេះ ពិព័រណ៍ការងារគឺជាអន្តរការីក្នុងការជួយឱ្យនិយោជកអាចជ្រើសរើសកម្លាំងពលកម្មបានតាមតម្រូវការ, ទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ។  ដោយរួមបញ្ចូលគ្នានូវរបៀបវារៈសំខាន់ៗរួមមាន ៖ 

១. ការតាំងបង្ហាញឱកាសការងារ និងដាក់ពាក្យស្វែងរកការងារ, ការទទួលបានព័ត៌មានថ្មីៗ អំពីតម្រូវការជំនាញក្នុងទីផ្សារការងារ, ការប្រឹក្សាយោបល់អាជីព និងការត្រៀមខ្លួនចូលទីផ្សារការងារ។

២. សិក្ខាសាលាស្ដីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព»  ដែលជាផ្នែកមួយនៃយុទ្ធនាការផលិតភាពជាតិ ដើម្បីចែករំលែកនូវគំនិត, ចំណេះដឹង, ចំណេះធ្វើ  និងបទពិសោធន៍ល្អៗ ដោយអ្នកជំនាញជាតិ-អន្តរជាតិ សំដៅបណ្តុះផ្នត់គំនិតវិជ្ជមាន, កែប្រែឥរិយាបថនិងទម្លាប់មិនល្អចោល, បង្កើនការយល់ដឹងអំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤។

៣. កម្មវិធីជ្រើសរើសរោងចក្រដែលមានស្នាដៃល្អក្នុងការអនុវត្តវិធានការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ(OSH) ជាពិសេសលើការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដក្នុងឆ្នាំ២០២២។ 

៤. កម្មវិធីបង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស ក្នុងចំណោមនិយោជក និងភាគីពាក់ព័ន្ធដែលចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធនូវលំហូរព័ត៌មានទៅវិញទៅមកស្តីពីឱកាសការងារ, ការជ្រើសរើសបុគ្គលិក, គោលនយោបាយផ្នែកធនធានមនុស្ស, ការបណ្តុះបណ្តាលជំនាញ និងការពង្រីកសក្តានុពលផ្នែកសហគ្រិនភាព ជាដើម។

 

សូមជម្រាបជូនថា ពិព័រណ៍នេះរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃសុក្រ-សៅរ៍ ទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ 

 

ពិព័រណ៍ការងារ និងផលិតភាពជាតិគឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមាន លក្ខណៈប្រមូលផ្តុំ នូវព័ត៌មាននិងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ NEA។ គោលបំណងសំខាន់បំផុតគឺ ៖ការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ, ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត, ទទួលបានការប្រឹក្សាយោបល់អាជីព, ការត្រៀមខ្លួនចូលការងារយ៉ាងសកម្មផុលផុស និងការស្វែងយល់ពីការបង្កើនផលិតភាព៕

Image Gallery

{gallery}2037{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.