Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កម្ពុជា-ចិន រួមគ្នាលើកកម្ពស់ការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីពង្រឹងការគ្រប់គ្រងទំនាក់ទំនងការងារ និងបង្កបរិយាកាសវិនិយោគកាន់តែល្អប្រសើរនៅកម្ពុជា

 ពុធ, 28 តុលា 2026 18:39  |    ផ្សព្វផ្សាយដោយ MLVT  |  104 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
កម្ពុជា-ចិន រួមគ្នាលើកកម្ពស់ការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីពង្រឹងការគ្រប់គ្រងទំនាក់ទំនងការងារ និងបង្កបរិយាកាសវិនិយោគកាន់តែល្អប្រសើរនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ  រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម JIANG Nan ភារធារីស្ដីទីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងអនុលោមភាពតាមច្បាប់ និងការគ្រប់គ្រងទំនាក់ទំនងការងារ” ដែលរៀបចំដោយសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា សហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគារ Morgan Tower។ សិក្ខាសាលាដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងក្រុមហ៊ុនចិនកំពុងធ្វើអាជីវកម្មនៅកម្ពុជា មានគោលបំណងបង្កើនការយល់ដឹង និងអនុវត្តច្បាប់ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ក៏ដូចជាពង្រឹងសមត្ថភាពសហគ្រាសក្នុងការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា និងកាត់បន្ថយវិវាទការងារ។

 

ថ្លែងទៅកាន់អង្គសិក្ខាសាលា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជាក្នុងកិច្ចសហការរៀបចំកម្មវិធីដ៏សំខាន់នេះឡើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម JIANG Nan ដែលបានអញ្ជើញចូលរួម ព្រមទាំងចំពោះប្រទេសចិន ដែលផ្តល់កិច្ចសហប្រតិបត្តិការល្អ គាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាលើកទឹកចិត្តជនជាតិចិនមកវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមក៏បានអរគុណចំពោះអ្នកវិនិយោគិនទាំងអស់ដែលជឿទុកចិត្តជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដែលមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ច ពង្រីកសមត្ថភាពផលិតកម្ម និងធ្វើពិពិធកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

 

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឯកជនជា “កម្លាំងចលករ” និងជាដៃគូអភិវឌ្ឍដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ។ ទន្ទឹមនេះ ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធគឺ ជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងនិយោជក និងកម្មករនិយោជិត ហើយប្រធានបទទាំង ៣ គឺ (១) យន្តការអធិការកិច្ចការងារ, (២) ការគ្រប់គ្រងមុខរបរ និងការងារជនបរទេស និង(៣) ការចែករំលែកបទពិសោធស្តីពីការអនុលោមភាពតាមច្បាប់ និងការគ្រប់គ្រងកម្លាំងពលកម្មក្នុងបរិបទអន្តរវប្បធម៌ នាឱកាសនេះ គឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗនៃការអនុលោមតាមច្បាប់ ជាពិសេសធានាសុវត្ថិភាពផ្លូវច្បាប់ និងការប្រកបអាជីវកម្មប្រកបដោយស្ថិរភាព, បង្កើនកេរ្តិ៍ឈ្មោះ និងទំនួលខុសត្រូវក្នុងអាជីវកម្ម, កាត់បន្ថយហានិភ័យនៃវិវាទការងារ, បង្កើនផលិតភាពការងារ និងការចូលរួមយ៉ាងសកម្មពីនិយោជិត, ការទទួលបានការគាំទ្រ និងលើកទឹកចិត្តបន្ថែមពីរាជរដ្ឋាភិបាល និងរក្សាភាពជឿជាក់ ព្រមទាំងបង្កើនការប្រកួតប្រជែងទីផ្សារអន្តរជាតិជាដើម។ តាមរយៈបទបង្ហាញពីប្រធានបទទាំងនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងកាន់តែច្រើនពីកាតព្វកិច្ចផ្លូវច្បាប់ វិធីសាស្ត្រគ្រប់គ្រងទំនាក់ទំនងការងារ និងការដោះស្រាយបញ្ហានៅកន្លែងការងារដោយសមស្រប ដែលក៏អាចជួយមិនឱ្យមានការចោទប្រកាន់ ឬយល់ច្រឡំណាមួយផងដែរ។ 

 

ក្រសួងក៏បានលើកទឹកចិត្តឱ្យសមាគមបន្តដើរតួនាទីជាអ្នកជួយផ្សព្វផ្សាយពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗទៅកាន់សមាជិករបស់ខ្លួន ជួយសម្របសម្រួលការទទួលបានព័ត៌មានផ្លូវការ និងជំរុញឱ្យសមាជិកស្វែងរកការណែនាំពីក្រសួង ឬមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត នៅពេលមានចម្ងល់ពីការអនុវត្តច្បាប់។ 

 

នាឱកាសនោះ ឯកឧត្តម JIANG Nan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារដែលគាំទ្រសិក្ខាសាលានេះ និងដំណើរការសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនបានបន្តជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នាមកនេះ ដោយសហគ្រាសចិនជាច្រើនបន្តបើកអាជីវកម្មនៅកម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញសហគ្រាសចិនឱ្យគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារនៅកម្ពុជា។ ឯកឧត្តមសង្ឃឹមថា សហគ្រាសចិននឹងចាប់យកឱកាសដ៏មានតម្លៃនេះ ដើម្បីសិក្សា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធ ហើយយកចំណេះដឹងនេះទៅអនុវត្តជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ប្រកបអាជីវកម្មដោយអនុលោមតាមច្បាប់ បំពេញការទទួលខុសត្រូវសង្គមរបស់សហគ្រាសឱ្យបានពេញលេញ និងអនុវត្តការប្រកបអាជីវកម្មដែលផ្តោតលើការចូលរួម និងការអភិវឌ្ឍក្នុងស្រុក៕

#MLVT #HENGSour


Click to enlarge image o_1k6153c0a1cem1g1614ovrcekle1d.jpeg
Click to enlarge image o_1k6153c0a1dtvhtnros7cvcjr19.jpeg
Click to enlarge image o_1k6153c0a1fdh17c9vsr1g0j1kbls.jpeg
Click to enlarge image o_1k6153c0a1fhl1ivm1fk8m74s2p10.jpeg
Click to enlarge image o_1k6153c0a1lbn1ptv1fqv1jvm1k7ov.jpeg
Click to enlarge image o_1k6153c0a4vv2ck192qvpt1avv18.jpeg
Click to enlarge image o_1k6153c0a6fd1rekqp188518jo1b.jpeg
Click to enlarge image o_1k6153c0a6m21c85ffd1f6q1hjm11.jpeg
Click to enlarge image o_1k6153c0a12g6ja211jv1s6j1r1g1c.jpeg
Click to enlarge image o_1k6153c0abhmlnlekp1ibq1r4i17.jpeg
Click to enlarge image o_1k6153c0aitceo1iuo119i1qg313.jpeg
Click to enlarge image o_1k6153c0apus1vc15oelmp3ju1a.jpeg
Click to enlarge image o_1k6153c0arm1jpsftpcik1ih815.jpeg
Click to enlarge image o_1k6153c0asjrkrm1ga41rqn1uj112.jpeg
Click to enlarge image o_1k6153c0asmm15ok19phmdpeptu.jpeg
Click to enlarge image o_1k6153c0atiro17j17121b1asq16.jpeg
Click to enlarge image o_1k6153c0aunb1dms1oi9nud1pptt.jpeg
Click to enlarge image o_1k6153c0auv917kio86bhkde714.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3852.html#sigProIda45fe8bc96

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.