Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រសួងការងារ និងអង្គការដៃគូ បន្តលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពការងារសម្រាប់បងប្អូនកម្មករនិយោជិតឱ្យកាន់តែល្អប្រសើរ

 ព្រហស្បតិ៍, 08 តុលា 2026 16:48  |    ផ្សព្វផ្សាយដោយ MLVT  |  118 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ក្រសួងការងារ និងអង្គការដៃគូ បន្តលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពការងារសម្រាប់បងប្អូនកម្មករនិយោជិតឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី "កាលានុវត្តភាពទីផ្សារការងារ និងការលើកកម្ពស់សិទ្ធិ និងសុខសុវត្ថិភាពការងារចំពោះកម្មករនិយោជិតនៅកម្ពុជា" នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វេទិកាដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិការងារ សហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គការសង្គមស៊ីវិល សហជីព និយោជក ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ សរុបជាង ២០០នាក់។ 

 

វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចការងាររបស់និយោជក និងកម្មករនិយោជិត ចែករំលែកព័ត៌មានអំពីនិន្នាការទីផ្សារការងារ ពង្រឹងការអនុវត្តច្បាប់ការងារ ផ្សព្វផ្សាយសេវា និងអត្ថប្រយោជន៍របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ព្រមទាំងលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ។ វេទិកានេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចែករំលែកបទពិសោធ ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងឱកាស និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ការងារសមរម្យ និងសុខុមាលភាពកម្មករនិយោជិតផងដែរ។

 

ថ្លែងក្នុងពិធីបើក ឯកឧត្តម ងុយ រិទ្ធ បានគូសបញ្ជាក់ថា វេទិកានេះឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព និយោជក និងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការងារសមរម្យ និងសុខុមាលភាពកម្មករនិយោជិត។ ក្រសួងបន្តប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ស្របតាមអនុសាសន៍គន្លឹះទាំង ១០ ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតលើការពង្រឹងស្ថិរភាពទីផ្សារការងារ ការបង្កើនការងារក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ការគ្រប់គ្រងការវិលត្រឡប់របស់ពលករ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់ជូនប្រជាពលរដ្ឋ។

 

ឯកឧត្តមមានប្រសាសន៍ថា ក្រសួងបានពង្រីកការអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ និងពង្រឹងភាពធន់នៃជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងបន្តជំរុញកម្មវិធីជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្រាប់គោលដៅ ១,៥ លាននាក់ ព្រមទាំងជំរុញការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញឌីជីថល ការភ្ជាប់គ្រឹះស្ថានបណ្តុះបណ្តាលជាមួយវិស័យឯកជន និងកិច្ចសហការជាមួយដៃគូ ដើម្បីបង្កើនឱកាសការងារសម្រាប់យុវជន។

 

ឯកឧត្តម ងុយ រិទ្ធ បានបង្ហាញឆន្ទៈបន្តពង្រឹងកិច្ចសហការជាមួយអង្គការ គ.ស.ក. អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនទីផ្សារការងារដែលមានបរិយាបន្ន ប្រកបដោយភាពធន់ និងចីរភាព ព្រមទាំងជំរុញការផ្សព្វផ្សាយច្បាប់ការងារ ការត្រួតពិនិត្យលក្ខខណ្ឌការងារ និងការដោះស្រាយបញ្ហាប្រឈមរបស់កម្មករនិយោជិតឱ្យបានទាន់ពេលវេលា។ 

 

នាឱកាសនេះ លោកស្រី លុយ ធារី នាយិកាប្រតិបត្តិស្តីទី អង្គការ គ.ស.ក. បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ៕

 

#MLVT #HENGSour


Click to enlarge image o_1k4demjfi1avb1ksee051m5o1msht.jpeg
Click to enlarge image o_1k4demjfi10bkde9h4p1soe1htgq.jpeg
Click to enlarge image o_1k4demjfi10os1q3l12qi1pnd1r7an.jpeg
Click to enlarge image o_1k4demjfi18171c9c18nt10cr13tom.jpeg
Click to enlarge image o_1k4demjfid051fgl95o1b5bif0s.jpeg
Click to enlarge image o_1k4demjfie471seo19eiqon8roo.jpeg
Click to enlarge image o_1k4demjfiejj1et519oe13hoi6ap.jpeg
Click to enlarge image o_1k4demjfihb41v4eu01kfd1avgr.jpeg
Click to enlarge image o_1k4demjfj1bvl2hn1snjk81ap211.jpeg
Click to enlarge image o_1k4demjfj1kus3bqv9jsij14jmv.jpeg
Click to enlarge image o_1k4demjfj1rla1nraa861d2j1dm3u.jpeg
Click to enlarge image o_1k4demjfj13ij1lgb10oa6q52fg10.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3828.html#sigProId529b83789c

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.