Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ជូនអគ្គនាយកក្រុមហ៊ុន និងប្រធានផ្នែកក្នុងក្រុមហ៊ុនសរុប៧​១រូប

 អង្គារ, 27 ឧសភា 2025 18:35  |    Written by MLVT  |  525 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ជូនអគ្គនាយកក្រុមហ៊ុន និងប្រធានផ្នែកក្នុងក្រុមហ៊ុនសរុប៧​១រូប

(ភ្នំពេញ)៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ជូនដល់អគ្គនាយកក្រុមហ៊ុន និងប្រធានផ្នែកក្នុងក្រុមហ៊ុនដែលមានស្នាដៃសរុបចំនួន៧១រូប។

 

កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ HYATT REGENCY PHNOM PENH នារាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឱក តារារិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយវត្តមានរបស់ឯកឧត្ដម ឌុច ដារិន្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក Anthony Galliano (អាន់តូនី ហ្កាល់លានណូ) ប្រធានក្រុមប្រឹក្សាកិត្តិយសនៃក្លិប Global Entrepreneur 1% ប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់អគ្គនាយកក្រុមហ៊ុន ម្ចាស់អាជីវកម្ម ប្រធានផ្នែកក្នុងក្រុមហ៊ុនមកពីប្រទេសចំនួន២១ និងអ្នកចូលរួមជាកិត្តិយសដទៃទៀតសរុបប្រមាណ២៧១រូប។

 

ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីខាងលើនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ម៉ុល វិបុល បានកោតសរសើរចំពោះម្ចាស់ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ទាំង៧១រូប ដែលត្រូវបានវាយតម្លៃ ដាក់ពិន្ទុដោយសុក្រឹតជាទីបំផុតពីថ្នាក់ដឹកនាំរបស់ ASIA PRESTIGE CEO EXCELLENCE AWARD។

 

ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបជូនអង្គពិធីអំពីបេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានរំលេចនូវការគោរពដឹងគុណ និងស្នាដៃជាប្រវត្តិសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា ជារដ្ឋបុរស និងជាមគ្គទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា និងជាអ្នកនាំឱកាសសម្រាប់ម្ចាស់ពានរង្វាន់ទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីនេះអាចប្រកបអាជីវកម្មដោយគ្មានការភិតភ័យ។

 

ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា ផ្អែកលើមូលដ្ឋានបទពិសោធន៍និងសមិទ្ធផលរយៈពេល ២៧ឆ្នាំកន្លងមក រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏មុតស្រួចនិងស៊ីជម្រៅរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គមសេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្ទាប់ ដោយវាយតម្លៃប្រមើលសម្រាប់២៥ឆ្នាំទៅមុខ និងសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានកាតព្វកិច្ចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រដោយប្តេជ្ញាចិត្តខ្ពស់ឥតរាថយក្នុងដំណើរឆ្ពោះទៅមុខកាន់តែស្វាហាប់ ប្រកបដោយសុទិដ្ឋិនិយម ភាពជឿជាក់ ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្ទាប់ និងជំរុញអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ សំដៅបន្តដឹកនាំកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើនបន្ថែមទៀតលើគ្រប់វិស័យ និងនាំឱ្យសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។ 

 

ទន្ទឹមនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បាន បញ្ជាក់អំពីគោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ទាក់ទងនឹងការបង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន និងការបន្តកសាង ពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលជាយន្តការមិនអាចខ្វះបាន ប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

 

គួរបញ្ជាក់ដែរថា ចំពោះការទទួលបានពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” នេះ ម្ចាស់ជ័យលាភីនីមួយៗត្រូវឆ្លងកាត់ការវាយតម្លៃទទួលស្គាល់ពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ មានចក្ខុវិស័យវែងឆ្ងាយ និងមានសមត្ថភាពក្នុងការដឹកនាំក្រុមហ៊ុន សហគ្រាសរបស់ខ្លួនឱ្យមានភាពរីកចម្រើន និងមានភាពសុខដុមរមនា៕

 

#MLVT #HENGSour


Click to enlarge image o_1is8og588d45ls9g1k1pgdu2aq.jpeg
Click to enlarge image o_1is8og588f5392df3r115sml6p.jpeg
Click to enlarge image o_1is8og588fn89h124h1pg510ejj.jpeg
Click to enlarge image o_1is8og588jr019eaqk2g3t1t2vo.jpeg
Click to enlarge image o_1is8og588s6e19b316co19amifgl.jpeg
Click to enlarge image o_1is8og588umf13871kecknb16kom.jpeg
Click to enlarge image o_1is8og5881cid1uitv3q1tjn1ov8n.jpeg
Click to enlarge image o_1is8og5881vm51mnbr931v3q1noak.jpeg
Click to enlarge image o_1is8og5888nn1epc130p5d17n1r.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3272.html#sigProId79450f7ede

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.