English
get
ទំព័រដើម
អំពីក្រសួង
សេចក្ដីសង្ខេបអំពី ក.ប.
ប្រវត្តិសង្ខេបអំពី ក.ប.
នីតិក្រមសង្ខេប
កម្រងរូបភាពរដ្ឋមន្ត្រី
រចនាសម្ព័ន្ធស្ថាប័ន
រចនាសម្ព័ន្ធនៃការគ្រប់គ្រង
គោលនយោបាយ និងផែនការ
របាយការណ៍ និងព្រឹត្តិបត្រ
របាយការណ៍ ស្ថិតិ
ព្រឹត្តិបត្រ
សន្និសីទសេដ្ឋកិច្ចការងារ
ឯកសារផ្លូវការ
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ/សេចក្ដីសម្រេច
ប្រកាស
សេចក្តីសម្រេច
សេចក្តីប្រកាសព័ត៌មាន
លិខិតជូនពរ
សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
អនុសញ្ញាអន្តរជាតិខាងការងារ
ផ្សេងៗ
កម្មវិធីជាតិកំណែទម្រង់
កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ពិធីបើកសិក្ខាសាលា ស្ដីពីការងារ រដ្ឋបាល ផែនការ និង ហិរញ្ញវត្
ច័ន្ទ, 06 តុលា 2014 15:11
ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការងារ រដ្ឋបាល ផែនការ និង ហិរញ្ញវត្ថុ នៅទីស្ដីការក្...
អានបន្ត...
ប្រកាសស្ដីពីការហ្វឹកហ្វឺនកូនជាង
ពុធ, 05 មករា 2000 15:09
|
Written by MLVT
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចុះសួរសុខទុក្ខបងប្អូនកងពលតូចអន្តរាគមន៍លេខ៧
ពុធ, 17 កញ្ញា 2014 14:44
ព្រះវិហារ៖ ព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចុះសួរសុខទុក្ខបងប្អូនកងពលតូចអន្តរាគមន៍លេខ៧ នៅឃុំសាអែម ស្រុក...
អានបន្ត...
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញទទួលជួបសំដែងការការគួរសមជាមួយលោក Bobert Elliott អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife
ច័ន្ទ, 15 កញ្ញា 2014 14:42
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញទទួលជួបសំដែងការការគួរសមជាមួយលោក Bobert Elliott អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife វ...
អានបន្ត...
អនុក្រឹត្យស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
ពុធ, 06 មករា 2016 09:38
|
Written by MLVT
ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
ព្រហស្បតិ៍, 13 សីហា 2015 09:30
|
Written by MLVT
ឯកឧត្តម ពេជ សោភ័ន ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៏មុខជំនាញថៃ
សុក្រ, 01 សីហា 2014 16:40
ក្នុងក្របខណ្ឌនៃគំរោងអភិវឌ្ឍន៏ជំនាញការងារសំរាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាម៉ា គណៈប្រតិភូមួយក្រុមដឹកនាំដោយលោក Sandod Themsaw អ្នកជំនាញ...
អានបន្ត...
ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការបានអនុញ្ញាតឲ្យ លោកស្រី Sukanya Vanichjakvong អគ្គនាយិកាក្រុុមហ៊ុន One to One ( Cambodia) ដឹកនាំក្រុមការងារចូលជួបសំដែងការគួរសម
ព្រហស្បតិ៍, 11 កុម្ភៈ 2016 16:27
ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា...
អានបន្ត...
ពិធីសំណេះសំណាលនិងបំពាក់ស័ត្តិមន្ត្រីអធិការកិច្ចការងារតែមួយរបស់ក្រសួង
អង្គារ, 01 កក្កដា 2014 16:24
|
Written by MLVT
កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងបំពាក់ស័ក្តិមន្រ្តីអធិការកិច្ចការងារតែមួយរបស់ក្រសួងដែលមាន២៤ក្រុមអធិការកិច្ច ស្មើនឹង១៥៨រូប ក្នុងស្រ្តីចំនួន១០រូប ស្មើនឹង១៥.៨%នៃចំនួនអធិការសរុប (ស្រ្តីជាប្រធានក្រុមអធិការកិច្ចចំនួន៣រូបលើ២៤ក្រុម)។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានប្រកាសជាឱឡារិកថា នេះជាសមិទ្ធផលថ្មីមួយ ដែលកាលពីមុនយើងធ្វើការមានអធិការកិច្ចច្រើនសម្រាប់ចុះត្រូតពិនិត្យនៅតាមសហគ្រាសគ្រឹះស្ថានម្តងមួយៗក្រុមអធិការកិច្ច ដែលធ្វើឲ្យមានការរំខានដល់សង្វាក់ផលិតកម្មរបស់ សហគ្រាស គ្រឹះស្ថានទាំងនោះ ហើយលើកនេះយើងបានចងក្រងជាក្រុមអធិការកិច្ចតែមួយដើម្បីសម្រួលដល់សហគ្រាស គ្រឹះស្ថានទាំងនោះ មិនឲ្យរំខានពេលវេលា ហើយនេះជាសមិទ្ធផលថ្មីមួយ នៃការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានៅតែមានមោតនភាពចំពោះការយកចិត្តទុកដាក់ លើការធានាលក្ខខណ្ឌការងារល្អប្រសើរជូនកម្មករនិយោជិត ដោយមានការគាំទ្រពីមហាសន្និបាតលើកទី១០៣របស់អង្គការអន្តរជាតិខាងការងារ ដោយកម្ពុជា ត្រូវបានមហាសន្និបាតបោះឆ្នោតគាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាល លើសម្លេងគាំទ្រ២២៧សម្លេងលើអង្គបោះឆ្នោតចំនួន២៥០។ ទន្ទឹមនឹងសមិទ្ធផលនេះ ឯកឧត្តមបានក្រើនរំលឹកដល់អធិការកិច្ចការងារទាំងអស់អំពីការអនុវត្តតួនាទីភារកិច្ចទាំង៤២ចំណុច ហើយអនុវត្តឲ្យនូវវិន័យការងារ១០ចំណុច និងពាក្យសម្បថទាំង៥ចំណុចដែលអធិការបានឡើងប្តេជ្ញាចិត្តនេះ។ ជាមួយនឹងការអនុវត្តភារកិច្ចនេះ ស្របពេលដែលគម្រោងរោងចក្រល្អប្រសើរកំពុងអនុវត្តល្អ ក៏សកម្មភាពរបស់ក្រុមអធិការកិច្ចតែមួយរបស់យើងក៏កំពុងចេញដំណើរអនុវត្តឲ្យមានសកម្មភាព និងទទួលបានការគាំទ្រពីវិនិយោគទុនពីមួយឆ្នាំទៅ មួយឆ្នាំរហូតអាចជំនួសបានអ្វីដែលគម្រោងរោងចក្រល្អប្រសើរនៅកម្ពុជាត្រូវបានបញ្ចប់សកម្មភាព។ ចំពោះក្រុមអធិការកិច្ចតែមួយ ដែលមានអង្គភាពទាំង៨រួមមាន៖ ហើយមានភារកិច្ចដូចខាងក្រោម៖ សកម្មភាពក្រុមអធិការកិច្ចការងារតែមួយរួមមាន៖ - នាយកដ្ឋានអធិការកិច្ចការងារ - នាយកដ្ឋានពេទ្យការងារ - នាយកដ្ឋានមុខរបរនិងហត្ថពលកម្ម - នាយកដ្ឋានវិវាទការងារ - នាយកដ្ឋានការងារកុមារ - បេឡាជាតិរបបសន្តិសុខសង្គម - នាយកដ្ឋានព័ត៌មានទីផ្សារការងារ - គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម ក្រុមអធិការកិច្ចតែមួយ មានតួនាទីនិងភារៈកិច្ចដូចខាងក្រោម៖ - ត្រួតពិនិត្យការងារអនុវត្តច្បាប់ បទប្បញ្ញត្តិច្បាប់និងបទបញ្ជាពាក់ព័ន្ឋជាមួយស្តីពីការងារ - ត្រួតពិនិត្យការងារអនុវត្តច្បាប់ បទប្បញ្ញត្តិច្បាប់ និងបទបញ្ជាដែលទាក់ទងនឹងលក្ខខណ្ឌទូរទៅការងារ និងសន្តិសុខការងារ-ត្រួតពិនិត្យការងារអនុវត្តច្បាប់ បទប្បញ្ញត្តិច្បាប់ និងបទបញ្ជាដែលទាក់ទងនឹងលក្ខខណ្ឌ ជីវភាពនៃកម្មករនយោជិត - ត្រួតពិនិត្យបទបញ្ជាដែលទាក់ទងនឹងលក្ខខណ្ឌការងារ និងការការពារកម្មករនិយោជិតក្នុងពេល ប្រកបវិជ្ជាជីវៈរបស់ខ្លួន - ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នូវការអនុវត្តច្បាប់ស្តីពីការងារ បទបព្ជាស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានាស្តីពីការងារ ដើម្បីធានាអោយបានពិតបា្រកដនូវសិទ្ឋិ និងផលប្រយោជន៍ស្របច្បាប់សម្រាប់ កម្មករ នយោជិត និងនយោជក - ត្រួតពិនិត្យការអនុវត្តបែបបទស្តីសហគ្រាស គ្រឹះស្ថាន - ធ្វើអធិការកិច្ចការងារហត្ថពលកម្មបរទេស និងកម្មនយោជិតខ្មែរ (បណ្តឹងស្តីពីបុគ្គលិក បណ្តឹងចលនា បុគ្គលិក និងការស្នើសុំកូតា) - ត្រួតពិនិត្យបញ្ជីបើកប្រាក់ឈ្នួលរបស់កម្មករនយោជិត និងចំនួនកម្មករនយោជិត - ត្រួតពិនិត្យលើការអនុវត្តច្បាប់ស្តីពីការងារ ពិសេសរាល់ប្រការដែលពាក់ព័ន្ឋទៅនឹងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារនៅកន្លែងធ្វើការ - ត្រួតពិនិត្យ វិភាគ និងកែលម្អលើលក្ខខណ្ឌ អនាម័យ សុវត្ថិភាពការងារសំរាប់កម្មករនិយោជិតនៅកន្លែងធ្វើការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារ ជម្ងឺឆ្លង ការដួលសន្លប់ និងជម្ងឺវិជ្ជាជីវៈ - ត្រួតពិនិត្យ បទបញ្ជាការងារពាក់ព័ន្ឋទៅនឹងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារក្នុងការការពារទប់ស្កាត់ហានិភ័យវិជ្ជាជីវៈនៅកន្លែងធ្វើការ - ត្រួតពិនិត្យលើការកសាងបណ្តាញគ្រួពេទ្យសហគ្រាសព្រមទាំងលក្ខខណ្ឌនិងបេសកម្មសេវាពេទ្យសហគ្រាស - ត្រួតពិនិត្យលើការជម្រុញ ការពិនិត្យកាយសម្បទាដល់កម្មករនិយោជិត និងអំពីសុខភាពកម្មករនិយោជិតដែលប៉ះពាល់ ឬខូចខាតដោយសារប្រកបការងារ -ជំរុញការបង្កើតក្រុមការងារអេដស៍ឬគណៈកម្មការអេដស៍និងគណៈកម្មការសុវត្ថិភាពនៅកន្លែងធ្វើការ - ជម្រុញការអប់រំអនាម័យ និងបច្ចេកទេសសន្តិសុខការងារដល់កម្មករនិយោជិតប្រតិភូបុគ្កលិក និងសហជីព - ត្រួតពិនិត្យហត្ថពលកម្មបរទេសដែលមកប្រកបមុខបរនៅក្នុងព្រះរាជាណាចក្រកម្ពុជា - ត្រួតពិនិត្យសៀវភៅការងារ នឹងប័ណ្ណការងារហត្ថពលកម្មបរទេស - ត្រួតពិនិត្យសៀវភៅការងារ នឹងប័ណ្ណការងារកម្មករនិយោជិតខ្មែរ - ត្រួតពិនិត្យការចេញប័ណ្ណការងារ សៀវភៅការងារ និងការផ្តល់ទិដ្ឋការការងារដល់កម្មករនិយោជិត ខ្មែរនិងហត្ថពលកម្មបរទេស - ត្រួតពិនិត្យការអនុវត្តរបស់អង្គវិជ្ជាជីវៈ - ត្រួតពិនិត្យការអនុវត្តរបស់ប្រតិភូបុគ្គលិក - ត្រួតពិនិត្យការចុះបញ្ជិការបស់អង្គវិជ្ជាជីវៈ ប្រតិភូបុគ្គលិក អនុសញ្ញារួម និងភាពជាតំណាងរបស់អង្គវិជ្ជាជីវៈ - ជួបជាមួយកម្មករនិយោជិត ប្រតិភូបុគ្កលិក និងដឹកសហជីព - ផ្សះផ្សារវិវាទការងារ ឬបណ្តឹងនៃ ប.ស.ស - ត្រួតពិនត្យអធិការកិច្ចការងារពលកម្មកុមារ - ត្រួតពិនិត្យការអនុវត្តកម្មករនិយោជិត ដែលមានអាយុក្រោម១៨ឆ្នាំ - ត្រួតពិនិត្យការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងទម្រង់ផ្សេងៗទៀតនៃពលកម្មកុមារ - ត្រួតពិនិត្យលក្ខខណ្ឌ នៃមុខរបរសម្រាប់អនីតិជន (អាយុ១៥ឆ្នាំទៅក្រោម១៨ឆ្នាំសម្រាប់ការងារស្រ្តីនិងកុមារ) -ធនាដល់ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងអស់ដែលស្ថិតក្រោមបទបញ្ញតិ្តនៃស្តីពីការងារ និងបទបញ្ជាជាធរមាននានា ដែលមានការទាក់ទងនិងវិស័យរបបសន្តិសុខសង្គម - ជូនដំណឹង និងផ្តល់ដំបូន្មានបច្ចេកទេសចំពោះនិយោជក និងកម្មករនិយោជិត ដែលជាសមាជិកនៃ ប.ស.ស អំពីមធ្យោបាយដ៏មានប្រសិទ្ឋិភាពក្នុងការគោរពច្បាប់ និងបទបញ្ជដ៍ទៃទៀតនៃរបបសន្តិសុខសង្គម - ផ្តល់ព័ត៌មានទៅអាជា្ញធរមានសម្ថកិច្ច នូវការមិនគប្បី ឬការរំលោភផ្សេងៗទាក់ទងនិងវិធានការ អនាម័យ និងសន្តិសុខកម្មករនិយោជិត - ត្រួតពិនិត្យនិងណែនាំសហគ្រាស គ្រឹះស្ថានឲ្យចុះបញ្ជីការនៅបេឡាជាតិរបបសន្តិសុខសង្គម - ត្រួតពិនិត្យបញ្ជីបើកប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងចំនួនកម្មករនិយោជិត - ត្រួតពិនិត្យការបង់ភាគទានប្រចាំខែរបស់សមាជិក ប.ស.ស -ត្រួតពិនិត្យករណីសហគ្រាសពុំទាន់បានបង់ប្រាក់ពិន័យលើការបង់ភាគទានផ្នែកហានិភ័យកាងារឬផ្នែកផ្សេងៗ ដែលមានចែងក្នុងច្បាប់ - ត្រួតពិនិត្យលើសហគ្រាសឬកម្មករនិយោជិតបានបន្លំឯកសារចង់បានតាវលិកពី ប.ស.ស - ត្រួតពិនិត្យលើសហគ្រាសផ្តល់ទិន្និន័យរបស់កម្មករនិយោជិតមិនបានត្រឹមត្រូវ - អង្កេតគ្រោះថ្នាក់ការងារឬជំងឺវិជ្ជាជីវៈ - ស៊ើបអង្កេតអំពីស្ថានភាពអ្នកនៅក្នុងបន្ទុកឬកំណត់អោយបានច្បាស់អំពីស្ថានភាពសិទ្ធិវន្ត - ត្រួតពិនិត្យករណីនិយោជកដកយកភាគទានពីកម្មករនិយោជិតមិនត្រឹមត្រូវដើម្បីដាក់មកក្នុងរបបសោធន ដោយការកាត់បន្ថយប្រាក់ឈ្នួល - ត្រួតពិនិត្យកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង - សិក្សាស្រាវជ្រាវ ស្រង់ទិន្នន័យ អប់រំ ដោះស្រាយ និងផ្សព្វផ្សាយគោលការណ៍ និងសេចក្តីសំរេចផ្សេងៗរបស់រាជរដ្ឋាភិបាល និងក្រសួង ។...
អានបន្ត...
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានដឹកនាំប្រតិភូក្រសួង ទទួលពលករកម្ពុជា ១០០ ០០០នាក់ នៅក្រុងប៉ោយប៉ែត
សៅរ៍, 14 មិថុនា 2014 16:19
|
Written by MLVT
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញទៅទទួលបងប្អូនពលករ ពលការិនី កម្ពុជា ចំនួន ១០០ ០០០នាក់ ដែលប្រទេសថៃបានចាប់បញ្ជូនមក នាក្រុងប៉ោយប៉ែត។...
អានបន្ត...
307
308
...
310
311
312
313
314
...
316
ទំព័រទី 312 ទាំងអស់ 320 ទំព័រ