Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ ឱ្យខិតខំរៀនសូត្រពីប្រទេសជឿនលឿន ក្រេបយកចំណេះដឹងថ្មីៗ បទពិសោធល្អៗមកចូលរួមអភិវឌ្ឍប្រទេសជាតិ

 Wednesday, 12 August 2026 21:07  |    Written by MLVT  |  256 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ ឱ្យខិតខំរៀនសូត្រពីប្រទេសជឿនលឿន ក្រេបយកចំណេះដឹងថ្មីៗ បទពិសោធល្អៗមកចូលរួមអភិវឌ្ឍប្រទេសជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីសាធារណរដ្ឋកូរ៉េ ឆ្នាំសិក្សា២០២៦-២០២៧ សរុបចំនួន ២៨នាក់ (ស្រី២០នាក់) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួង មុននឹងពួកគេចាកចេញទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរដល់និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍ពីកម្មវិធីផ្សេងៗនៃប្រទេសកូរ៉េ ដែលជាមោទនភាព និងជាកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមតាមរយៈកិច្ចខិតខំរៀនសូត្រផ្ទាល់ខ្លួន ការបើកឱកាសពីរាជរដ្ឋាភិបាល ព្រមទាំងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំងពីរ។ ជំនួបនេះក៏ជាការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងដែលជារៀមច្បង និងនិស្សិតជ័យលាភីដែលជាទំពាំងស្នងឫស្សី និងជាអនាគតសសរទ្រូងដ៏សំខាន់របស់កម្ពុជា។ 

ឯកឧត្តមមានប្រសាសន៍ថា មុខវិជ្ជាសិក្សាទាំងអស់របស់ក្មួយៗ គឺពិតជាមានសារៈសំខាន់សម្រាប់តម្រូវការទីផ្សារ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ជំនាញផ្នែកបញ្ញាសប្បនិម្មិត (AI) វិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រជាដើម។ ឯកឧត្តមបានលើកទឹកចិត្តនិស្សិតជ័យលាភីទាំងអស់ប្រើប្រាស់ឱកាសដ៏មានតម្លៃនេះក្នុងការខិតខំសិក្សាក្រេបយកចំណេះដឹង បច្ចេកវិទ្យា កំណត់គោលដៅឱ្យបានច្បាស់លាស់ កសាងទំនាក់ទំនងជាមួយគ្រូ និងបង្កើតបណ្ដាញទំនាក់ទំនងជាមួយនិស្សិតបរទេស។ ក្រៅពីនេះ ក៏ត្រូវប្រកាន់ខ្ជាប់ឥរិយាបថល្អ ដែលបង្ហាញពីភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម ភាពទន់ភ្លន់ និងលើកស្ទួយវប្បធម៌ដ៏ល្អរបស់ខ្មែរបង្ហាញដល់និស្សិតបរទេស គោរពស្រឡាញ់គ្នា និងបង្កើនសាមគ្គីគ្នាដែលរួមទាំងសមាគមនិស្សិតខ្មែរ និងបងប្អូនពលករនៅកូរ៉េ ដោយត្រូវចងចាំថា ក្មួយៗ និងប្អូនៗគឺជាតំណាងឱ្យកម្ពុជាទាំងមូល។ 

 

ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ពិតជាទទួលបានជោគជ័យក្នុងការសិក្សាដោយក្រេបយកចំណេះដឹង និងបទពិសោធថ្មីល្អៗពីប្រទេសជឿនលឿន ហើយវិលត្រឡប់មកបម្រើមាតុប្រទេសវិញ ក្នុងនាមជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព គុណវុឌ្ឍិ និងនវានុវត្តន៍ ដើម្បីរួមចំណែកជំរុញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

 

ក្នុងឱកាស​នេះ និស្សិតទាំង ២៨នាក់ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានណែនាំពីបទពិសោធ តម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ ក្នុងការសិក្សា និងស្នាក់នៅក្នុងប្រទេសកូរ៉េ ដែលពួកគេពិតជាមានក្តីសោមនស្សរីករាយក្រៃលែង៕

#MLVT #HENGSour


Click to enlarge image o_1jvr4utfe1aun1reotc75noha517.jpeg
Click to enlarge image o_1jvr4utfe1gf11fb6s391lu81b0m10.jpeg
Click to enlarge image o_1jvr4utfe1mp7g101nb1oob17pp13.jpeg
Click to enlarge image o_1jvr4utfe1r9a16dq1bpj1hevhnqu.jpeg
Click to enlarge image o_1jvr4utfe4d7h4tk6ev19gtls.jpeg
Click to enlarge image o_1jvr4utfe8muvpt1p40shj1ur418.jpeg
Click to enlarge image o_1jvr4utfe18igfiag8bhu9519.jpeg
Click to enlarge image o_1jvr4utfe11491o4ue381vdkh5i15.jpeg
Click to enlarge image o_1jvr4utfedkt1bpempe1gha1enk14.jpeg
Click to enlarge image o_1jvr4utfefv01h8r7l1tkr1mk3r.jpeg
Click to enlarge image o_1jvr4utfeg941o6j14uj1a0j33i16.jpeg
Click to enlarge image o_1jvr4utfejl01vik136r122q104o12.jpeg
Click to enlarge image o_1jvr4utfeknl143715ou1soakf811.jpeg
Click to enlarge image o_1jvr4utfemgd14st1hik1ffb1s48t.jpeg
Click to enlarge image o_1jvr4utfepph100311q212oo1di3v.jpeg
Click to enlarge image o_1jvr4utfetbu1aqpm1d1ci9cjdq.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3756.html#sigProId0556bd4757

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.