Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់

 Thursday, 16 July 2026 18:21  |    Written by MLVT  |  646 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងថ្មីៗបន្ថែមទាក់ទងនឹងវិស័យការងារ មុនពេលចេញទៅបំពេញបេសកកម្មការទូតនៅតាមស្ថានបេសកកម្មកម្ពុជានៅក្រៅប្រទេស។   

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីការធ្វើទេសន្តរប្រវេសន៍ការងារ ដែលជាបាតុភូតប្រពៃណីដ៏យូរលង់ និងកំពុងបន្តកើតមានកាន់តែច្រើន ជាពិសេសនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ការធ្វើទេសន្តរប្រវេសន៍ការងារជាកម្លាំងចលករ និងជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ លើសពីនេះ ទេសន្តរប្រវេសន៍ការងារ ក៏ជាការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម ដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលប្រទេសនានាប្រើប្រាស់ដើម្បីពង្រីកទីផ្សារការងារ អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ការជំរុញទេសន្តរប្រវេសន៍ការងារអាស្រ័យលើកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈទំនាក់ទំនងការទូតសេដ្ឋកិច្ច និងក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធនានា ដូចជា អនុសញ្ញាក្រុងវីយែន ក្របខ័ណ្ឌអង្គការ WTO និងស្តង់ដាអង្គការ ILO។  

ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់ជនទេសន្តរប្រវេសន៍ការងារក្នុងការរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច តាមរយៈប្រាក់បញ្ញើដ៏ច្រើនចូលមកក្នុងប្រទេស។ ឯកឧត្តមក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះជនទេសន្តរប្រវេសន៍ខ្មែរនៅក្រៅប្រទេស តាមរយៈការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងយន្តការគ្រប់គ្រងការជ្រើសរើស បណ្តុះបណ្តាលនិងបញ្ជូនជនទេសន្តរប្រវេសន៍ទៅធ្វើការនៅក្រៅប្រទេស។ កម្ពុជាក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការការពារសិទ្ធិ និងផលប្រយោជន៍បងប្អូនជនទេសន្តរប្រវេសន៍ រួមមាន ច្បាប់ អនុក្រឹត្យ ប្រកាស គោលនយោបាយជាតិ លិខិតូបករណ៍អន្តរជាតិ អនុស្សរណៈនៃការយោគយល់គ្នា កិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិ ដៃគូ ម្ចាស់ម៉ាក និងប្រទេសទទួលជាដើម។ ការធ្វើទេសន្តរប្រវេសន៍ការងារទៅក្រៅប្រទេស គឺជាឱកាសការងារ និងជាជម្រើសបន្ថែមលើឱកាសការងារ និងជម្រើសការងារដែលមាននៅក្នុងប្រទេស។

 

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅបរទេសតាមរយៈយន្តការស្របច្បាប់មិនត្រឹមតែជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញបច្ចេកទេស បទពិសោធការងារ និងចំណេះដឹងថ្មីៗ ហើយត្រឡប់មកចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាវិញតាមរយៈការបង្កើតមុខរបរដោយខ្លួនឯងពីប្រាក់សន្សំទុក។

 

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីជាន់ខ្ពស់ទាំងអស់ដែលបានទៅបំពេញបេសកកម្មការទូត បន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ និងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ដើម្បីបើកឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការមានជម្រើសការងារបន្ថែមទៀត៕

#MLVT #HENGSour


Click to enlarge image o_1jtlaopjs1balcsnoomh7b1vp010.jpeg
Click to enlarge image o_1jtlaopjs1d0u1vrsr0tni91pg3u.jpeg
Click to enlarge image o_1jtlaopjs1jbgvcsusk10ed1ptdt.jpeg
Click to enlarge image o_1jtlaopjs1okl17491h9b1sbj181k16.jpeg
Click to enlarge image o_1jtlaopjs1p3t1sqf1p7tucs1bgdv.jpeg
Click to enlarge image o_1jtlaopjs1p171t2oaek10m510hls.jpeg
Click to enlarge image o_1jtlaopjs10m17pn8jlpti1tdk14.jpeg
Click to enlarge image o_1jtlaopjs13j01q47h9rvqr1assr.jpeg
Click to enlarge image o_1jtlaopjs106a1li0ngt1iith20p.jpeg
Click to enlarge image o_1jtlaopjs185816f2o8k1kj4udq13.jpeg
Click to enlarge image o_1jtlaopjsn2v1rqli3g1l7h1bu212.jpeg
Click to enlarge image o_1jtlaopjsrr41gtp87131ff4v15.jpeg
Click to enlarge image o_1jtlaopjss2d1fij1omcog93rsq.jpeg
Click to enlarge image o_1jtlaopjst144r1qmf186a1mg211.jpeg
Click to enlarge image o_1jtlaopjsu84kq31ukn1ngr10q017.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3725.html#sigProId5bfbe9e34f

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.