Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

 Wednesday, 15 July 2026 02:12  |    Written by MLVT  |  821 times  |   Print  |   Email
  • Image Gallery
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ហេង ស្រីស អគ្គនាយិកា នៃក្រុមហ៊ុន AI FARM ROBOTICS (AIF ROBOTICS) និងសហការី ព្រមទាំង អញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន AI FARM ROBOTICS នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលជាការបើកទំព័រថ្មីនៃភាពជាដៃគូរវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងសមត្ថភាពខ្ពស់។

 

អនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់នេះ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ព្រមទាំងសិក្សាលទ្ធភាពរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ (Skill Training Hub) សម្រាប់បម្រើដល់វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ លើសពីនេះ ភាគីទាំងពីរក៏នឹងសហការលើការចុះកម្មសិក្សា ការចែករំលែកការប្រើប្រាស់មន្ទីរពិសោធន៍ និងរោងជាងអនុវត្តជាក់ស្តែង ការរៀបចំទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធរវាងគ្រូបច្ចេកទេស អ្នកជំនាញ និងសិស្សនិស្សិតផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្ដល់អនុសាសន៍ណែនាំឱ្យភាគីទាំងពីរពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍជំនាញលើវិស័យស្វ័យប្រវត្តិកម្ម (Automation) រ៉ូបូត (Robotics) ដ្រូន (UAV) និង AI ស្របតាមនិន្នាការបច្ចេកវិទ្យាទំនើប និងតម្រូវការទីផ្សារការងារដែលកំពុងវិវត្ត។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន AI FARM ROBOTICS ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI នៅកម្ពុជាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការតភ្ជាប់កិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ សម្រាប់អនាគតប្រទេសកម្ពុជា។

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ និងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហការលើការសិក្សាស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេស និងបុគ្គលិកជំនាញឱ្យស្របតាមនិន្នាការបច្ចេកវិទ្យាចុងក្រោយ ព្រមទាំងសហការស្រាវជ្រាវបង្កើតនវានុវត្តន៍ថ្មីៗ និងអភិវឌ្ឍសម្ភារៈ ឬឧបករណ៍បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រទេសជាតិប្រកបដោយចីរភាព។

 

ជាចុងក្រោយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ដើម្បីអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍឧស្សាហកម្មជំនាន់ថ្មី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាក្នុងយុគសម័យឌីជីថល៕

#MLVT #HENGSour #TVET


Click to enlarge image o_1jtgj7okh1qon15r1b05mendi9l.jpeg
Click to enlarge image o_1jtgj7okh1sie105h1frp1s3f1eseo.jpeg
Click to enlarge image o_1jtgj7okh1t5e5f81ota1h93jcj.jpeg
Click to enlarge image o_1jtgj7okh1tmp17615i51idm1gcvk.jpeg
Click to enlarge image o_1jtgj7okh8ttcmmcdd3531ohhn.jpeg
Click to enlarge image o_1jtgj7okh12bjv712v1a5o172oq.jpeg
Click to enlarge image o_1jtgj7okh117b1rq31b8h1j3h1tm.jpeg
Click to enlarge image o_1jtgj7okhl1n11eq64i1ln2111gp.jpeg
Click to enlarge image o_1jtgj7okhoef1c2m12m4vev4iqr.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3722.html#sigProId2971f5b179

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.