Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតជប៉ុន ដែលចប់អាណត្តិការងារនៅកម្ពុជា

 Tuesday, 14 July 2026 19:50  |    Written by MLVT  |  642 times  |   Print  |   Email
  • Image Gallery
ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតជប៉ុន ដែលចប់អាណត្តិការងារនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

 

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ច្រើនលើសលប់ដែលសម្រេចបានក្នុងអំឡុងពេលបំពេញបេសកកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសលើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអបអរសាទរដោយស្មោះស្ម័គ្រចំពោះឯកឧត្តមឯកអគ្គរាជទូតក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ។

 

ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ថា ស្ថានទូតជប៉ុនបានដើរតួនាទីជាស្ពានដ៏សំខាន់ប្រកបដោយទំនុកចិត្តក្នុងការតភ្ជាប់ក្រសួងជាមួយរដ្ឋាភិបាលជប៉ុន អាជ្ញាធរជប៉ុន ទីភ្នាក់ងារអភិវឌ្ឍន៍ និយោជក សមាគមធុរកិច្ច និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ព្រមទាំងគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ឯកឧត្តមក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន បានប្រែក្លាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់និស្សិត សិក្ខាកាម និងសហគមន៍ងាយរងគ្រោះនៅកម្ពុជា។ ពួកគាត់មិនត្រឹមតែទទួលបានប្រាក់ចំណូលពីការងារនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសលើកកម្ពស់ចំណេះដឹងសម្រាប់ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការគាំទ្រសំខាន់ៗនៃរដ្ឋាភិបាលជប៉ុនក្នុងការបង្កើតឱកាសការងារសម្រាប់ពលករកម្ពុជា ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ការធ្វើទំនើបកម្មប្រព័ន្ធ TVET និងការផ្តល់ជំនួយសម្រាប់អតីតលករដែលរងផលប៉ះពាល់ពីវិបត្តិព្រំដែនកម្ពុជា-ថៃ និងសម្រាប់បំពាក់ឧបករណ៍បណ្តុះបណ្តាលផ្នែកអគ្គិសនី និងវិស្វកម្មដល់វិទ្យាស្ថានជាច្រើនផងដែរ។ ឯកឧត្តមក៏បានទទួលស្គាល់ពីកិច្ចសហការរបស់ក្រុមហ៊ុន Toyota (Cambodia) សមាគមជប៉ុន-កម្ពុជា សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងក្រុមហ៊ុនជប៉ុនដទៃទៀត ដែលបានផ្តល់ការបណ្តុះបណ្តាល ឧបករណ៍ កម្មសិក្សា និងឱកាសការងារដល់យុវជនកម្ពុជា។

 

ជាការឆ្លើយតប ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាឯកឧត្តម ហេង សួរ ផ្ទាល់ដែលបានផ្តល់ការគាំទ្រ និងសហការយ៉ាងពេញទំហឹងចំពោះកិច្ចការងារពាក់ព័ន្ធទាំងឡាយក្នុងអាណត្តិការងាររបស់ឯកឧត្តមនៅកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតទទួលបានសមិទ្ធផលគួរជាទីមោនៈ។ ឯកឧត្តម អ៊ូអិណុ ក៏បានរំលឹកពីការដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ តាមរយៈក្របខ័ណ្ឌនៃភាពជាដៃគូនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានកំពុងតែរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន។ 

 

ជាមួយនឹងការថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ និងការគាំទ្រដល់ប្រទេសជប៉ុន និងសហគមន៍ជប៉ុននៅកម្ពុជា ឯកឧត្តម អ៊ូអិណុ បានសំណូមពរដល់ឯកឧត្តម ហេង សួរ បន្តផ្តល់កិច្ចសហការ និងការគាំទ្រដល់ឯកអគ្គរាជទូតជប៉ុនថ្មីបន្តទៀត ក្នុងគោលបំណងបន្តរក្សា និងពង្រឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយឯកអគ្គរាជទូតជប៉ុនថ្មី ដោយផ្តោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងជូនពរឯកឧត្តម អ៊ូអិណុ ឱ្យប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចថ្មីនាពេលអនាគត៕

#MLVT #HENGSour


Click to enlarge image o_1jtgb0hhj6dvfpl1714vvhggh.jpeg
Click to enlarge image o_1jtgb0hhjdup1cmko7h11g51guag.jpeg
Click to enlarge image o_1jtgb0hhjecfk5vke81i5sc5of.jpeg
Click to enlarge image o_1jtgb0hhjfdt1qvhu7i117emn0e.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3720.html#sigProId5dfaca7cc7

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.