Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត

 Monday, 29 June 2026 18:46  |    Written by MLVT  |  1016 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាសហអធិបតីជាមួយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព អគ្គស្នងការនគរបាលជាតិ បេឡាជាតិសន្តិសុខសង្គម រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងតំបន់សេដ្ឋកិច្ចពិសេសមេតហាតធេន ព្រមទាំងបងប្អូនអ្នកបើករថយន្តដឹកជញ្ជូនកម្មករនិយោជិតប្រមាណ ៥០០នាក់។ 

 

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយពីយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព និងសុវត្ថិភាពជាងមុន ឱ្យបានមុនដំណាច់ឆ្នាំ២០២៧ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ដល់កម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ និងជំរុញការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ព្រមទាំងចុះរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅខេត្តស្វាយរៀង។ 

ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កិច្ចការនេះឆ្លុះបញ្ចាំងពីការគិតគូររបស់រាជរដ្ឋាភិបាលយ៉ាងដិតដល់ ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការធ្វើដំណើរ ដែលជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការគាំទ្រដល់ការដឹកជញ្ជូន និងខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែមានស្ថិរភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ តាមរយៈបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  សហការជាមួយដៃគូពាក់ព័ន្ធក្នុងការពិនិត្យលើយន្តការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ ឬការកែលម្អឱ្យកាន់តែមានផាសុកភាព នឹងត្រូវជំរុញឱ្យបានមុនដំណាច់ឆ្នាំ២០២៧ ព្រមទាំងមានការចុះរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជូនដល់អ្នកបើកបរនៅខេត្តស្វាយរៀង។ សកម្មភាពទាំងអស់នេះ ទាមទារឱ្យមានទំនួលខុសត្រូវរួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខដុមរមនារបស់បងប្អូនកម្មករនិយោជិតក្នុងពេលធ្វើដំណើរ។

 

ជាមួយគ្នានោះដែរ លោកជំទាវ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការខិតខំលើកកម្ពស់សុវត្ថិភាពសម្រាប់កម្មករនិយោជិត។ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តពង្រីកកិច្ចសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និងកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព សុវត្ថិភាព និងកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ៕

#MLVT #HENGSour


Click to enlarge image o_1js9jce9a1rt7jak141kc7qt8ok.jpeg
Click to enlarge image o_1js9jce9a1u601kqa166g1q09flh.jpeg
Click to enlarge image o_1js9jce9a12gs9fq1tjjvcb1g9vm.jpeg
Click to enlarge image o_1js9jce9a25r3ckofnpji1sden.jpeg
Click to enlarge image o_1js9jce9a193j1unq1dgp1lr414vol.jpeg
Click to enlarge image o_1js9jce9af1o18s0gpp5inmnmi.jpeg
Click to enlarge image o_1js9jce9au2ljeb1fv5seigerj.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3699.html#sigProIdb5c1946439

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.