Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដឹកនាំប្រជុំផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងជំរុញប្រសិទ្ធភាពនៃការអនុវត្ត វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Thursday, 21 May 2026 07:32  |    Written by MLVT  |  717 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដឹកនាំប្រជុំផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងជំរុញប្រសិទ្ធភាពនៃការអនុវត្ត វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ​នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការ​ចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិភាក្សា និងដោះស្រាយលើរបៀបវារៈសំខាន់ៗ ដូចជាបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ការវាយតម្លៃ និងទទួលស្គាល់ជំនាញពីមុន (RPL) របស់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ការរៀបចំគន្លងអប់រំថ្មី ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការពិនិត្យ និងរៀបចំរចនាសម្ព័ន្ធការងារមួយចំនួនឡើងវិញឱ្យស្របតាមបរិបទបច្ចុប្បន្ន។

​ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យជំរុញ និងពង្រីកការផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គមរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅដល់គ្រប់ទិសទី ដើម្បីធានាថា បងប្អូនកម្មករនិយោជិត ក៏ដូចជាអ្នកស្វ័យនិយោជន៍ និងសមាជិកគ្រួសារ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃរបបសន្តិសុខសង្គម ទាំងផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ ការណ៍នេះ គឺជាការបង្ខិតសេវាគាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យទៅកៀកនឹងប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព ស្ថិរភាពជីវភាព និងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥ លាននាក់ ដោយត្រូវធានាធ្វើយ៉ាងណាឱ្យសិស្សទទួលបានជំនាញពិតប្រាកដស្របតាមតម្រូវការទីផ្សារ ពេលចប់ទៅមានការងារធ្វើ និងទទួលបានប្រាក់កម្រៃសមរម្យ។ ឯកឧត្តមក៏បានជំរុញយន្តការបណ្តុះបណ្តាលចល័តតាមរយៈរថយន្តចល័តចុះទៅដល់មូលដ្ឋានផ្ទាល់ ពោលគឺត្រូវអនុវត្តតាមទស្សនទានជំនាញបច្ចេកទេសរត់រកមនុស្ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។

 

បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ការណែនាំ ជំរុញធ្វើយ៉ាងណាបង្កើនការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវលេខទូរស័ព្ទ Hotline របស់ក្រសួង ដោយក្នុងនោះលេខ ១២៩៧ គឺសម្រាប់ជួយសម្របសម្រួល និងស្វែងរកការងារធ្វើ ចំណែកឯលេខ ១២៨៦ គឺសម្រាប់ជួយអន្តរាគមន៍ និងដោះស្រាយវិវាទការងារផ្សេងៗ។ ឯកឧត្តមបានរំលឹកផងដែរថា គ្រប់ការអនុវត្តការងារទាំងអស់ ត្រូវតែឈរលើគោលការណ៍សមភាព និងសមធម៌ជាចម្បង។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់អនុសាសន៍ណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញ និងការបន្ស៊ីជំនាញឱ្យស្របទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ព្រមទាំងជំរុញការផ្តល់សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនេះត្រូវបង្កើនការយកចិត្តទុកដាក់គិតគូរដល់បងប្អូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់បងប្អូនឱ្យបានទាន់ពេលវេលា។  ចំណែកការគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតផងដែរ។

 

ទោះជានាពេលកន្លងមកសម្រេចបានសមិទ្ធផលការងារគួរជាទីមោទកក៏ដោយ  ជាការឆ្លើយតបតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញភារកិច្ចការងារ ដោយខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពការងារតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕

 

#MLVT #HENGSour


Click to enlarge image o_1jp3vi8ll1fktd3l6hl1gn31lis1e.jpeg
Click to enlarge image o_1jp3vi8ll1fpg1mcevgk1t8gj1v1t.jpeg
Click to enlarge image o_1jp3vi8ll1kkd13ev1ulb1h3ph8h1g.jpeg
Click to enlarge image o_1jp3vi8ll1odl5ej1rq01eiu182v1c.jpeg
Click to enlarge image o_1jp3vi8ll1qhblbh1k0s11c01hmc1f.jpeg
Click to enlarge image o_1jp3vi8ll1ssk1amod4bofp1fm417.jpeg
Click to enlarge image o_1jp3vi8ll1uiqf7m3ntv0b1sl41l.jpeg
Click to enlarge image o_1jp3vi8ll4h910c7b7t17bn13521q.jpeg
Click to enlarge image o_1jp3vi8ll4uo1lon17e01io114cp1s.jpeg
Click to enlarge image o_1jp3vi8ll7mh7h818no3kj11ga1m.jpeg
Click to enlarge image o_1jp3vi8ll46c1143m9hkfiru91a.jpeg
Click to enlarge image o_1jp3vi8ll97s14acnst16ee1j1m1p.jpeg
Click to enlarge image o_1jp3vi8ll146fc911tlj152e1p311u.jpeg
Click to enlarge image o_1jp3vi8llb4b1jqs39312aepnv1d.jpeg
Click to enlarge image o_1jp3vi8llcc64uetfv12ru1cki1r.jpeg
Click to enlarge image o_1jp3vi8llf4ripdvrqd2lr61j.jpeg
Click to enlarge image o_1jp3vi8llf991t001tpcv5k11di1b.jpeg
Click to enlarge image o_1jp3vi8llg1nr8dsnd13upihc19.jpeg
Click to enlarge image o_1jp3vi8llil3vh21mqp1rql1oqr1h.jpeg
Click to enlarge image o_1jp3vi8llmos19g3t50rmc7nn18.jpeg
Click to enlarge image o_1jp3vi8llp5gpp61mvonl168k1k.jpeg
Click to enlarge image o_1jp3vi8llr542g91usq1m85h5b1o.jpeg
Click to enlarge image o_1jp3vi8llrhkn07tdp0jmhg1n.jpeg
Click to enlarge image o_1jp3vi8lls1e1t9smdlqefv0h1i.jpeg
Click to enlarge image o_1jp3vi8lm1digfemuiqp4lhos20.jpeg
Click to enlarge image o_1jp3vi8lm1mj01e3a19af1b9d1fgt1v.jpeg
Click to enlarge image o_1jp3vi8lm1oh7lgppon1bj610hp23.jpeg
Click to enlarge image o_1jp3vi8lm1u3f1snm1sd9anuod521.jpeg
Click to enlarge image o_1jp3vi8lmura1mf7suo1ijm1e7l22.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3653.html#sigProId97683d9915

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.