Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


គណៈកម្មាធិការជាតិបណ្ដុះបណ្ដាល (NTB) បើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការពង្រឹង គុណភាពអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការទីផ្សារការងារ

 Thursday, 09 April 2026 22:31  |    Written by MLVT  |  2556 times  |   Print  |   Email
  • Image Gallery
គណៈកម្មាធិការជាតិបណ្ដុះបណ្ដាល (NTB) បើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការពង្រឹង គុណភាពអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការទីផ្សារការងារ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល (NTB) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការវិវឌ្ឍរីកចម្រើនសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។ ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនាពេលនេះ រួមមាន៖ ទស្សនវិស័យមុខរបរ និងការងារ, គន្លងអប់រំថ្មីនៅកម្ពុជា និងការអនុវត្តការវាយតម្លៃការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) និងក្រុមប្រឹក្សាជំនាញតាមវិស័យ (SSC)។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការ រហូតដល់ទទួលបានលទ្ធផលជាទីមោទនៈ ដោយឯកឧត្តមមានប្រសាសន៍ថា ប្រធានបទទាំងបីនេះគឺសុទ្ធតែសំខាន់ដែលក្រសួងបានធ្វើការបោះពុម្ពផ្សាយកន្លងមកហើយដែរ ហើយសង្ឃឹមថា អង្គប្រជុំនៅពេលនេះនឹងផ្តល់ជាធាតុចូលបន្ថែមទៀតដើម្បីពង្រឹងគុណភាព និងធ្វើបច្ចុប្បន្នភាពលើទស្សនវិស័យមុខរបរនិងការងារឱ្យកាន់តែល្អប្រសើរសម្រាប់ជាប្រយោជន៍ដល់ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាពិសេសពីចំណុចនៃតម្រូវការទីផ្សារ គម្លាតជំនាញ និងការបែងចែកតួនាទីឱ្យកាន់តែល្អប្រសើរជាដើម។ 

ដើម្បីជួយតម្រង់ទិសសិក្សាដល់សិស្សានុសិស្សចាប់ពីកម្រិតអនុវិទ្យាល័យទៅ ឯកឧត្តម ហេង សួរ បញ្ជាក់ពីគម្រោងការដាក់ឱ្យអនុវត្តសាកល្បងនៃកម្មវិធី «គន្លងអប់រំថ្មី» សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗចំនួន២១ នៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួននៅជិតតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិទ្យាល័យ ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍ។ កម្មវិធីនេះនឹងត្រូវអនុវត្តដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់លាស់ដោយក្រសួងអប់រំយុវជននិងកីឡា និងក្រសួងការងារ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយលទ្ធផលនៃការអនុវត្តសាល្បងនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តបន្តនាពេលក្រោយទៀត។ 

 

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ចំពោះ RPL វិញគឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារកំពុងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់អតីពលករមកពីថៃដោយឥតគិតថ្លែចំនួន ១ម៉ឺននាក់ក្នុងជំហានទី ១ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅប្រទេសផង ដូចជានៅសិង្ហបុរី ដែលកំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។ 

 

ឯកឧត្តមបានចាត់ទុក RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ទៅជាវិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងជួយអតីតពលកររកការងារល្អនិងមានប្រាក់ចំណូលកាន់តែខ្ពស់។

 

ទន្ទឹមនេះ ឯកឧត្តម ហេង សួរ បានជំរុញឱ្យមានការចូលរួមផ្សព្វផ្សាយពីចុះឈ្មោះចូលរៀនកម្មវិធី TVET ក៏ដូចជាចុះឈ្មោះក្នុងកម្មវិធី RPL ព្រមទាំងជំរុញឱ្យសមាជិក សមាជិការនៃ NTB បន្តបេសកកម្មដ៏ចាំបាច់នេះ ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក៕

#MLVT #HENGSour #TVET


Click to enlarge image o_1jlpe4cus1fsihp1tk635sgua14.jpeg
Click to enlarge image o_1jlpe4cus1ksu14qg1rqmt9j35hs.jpeg
Click to enlarge image o_1jlpe4cus1r8ndq7167a1opa1oh1r.jpeg
Click to enlarge image o_1jlpe4cus2dg1c2q1l7jfk72fk13.jpeg
Click to enlarge image o_1jlpe4cus19tmgjk9kli06131v15.jpeg
Click to enlarge image o_1jlpe4cus146r76b1e684jn6iao.jpeg
Click to enlarge image o_1jlpe4cus19194024p11df27j110.jpeg
Click to enlarge image o_1jlpe4cuse12udnd411t6216f1v.jpeg
Click to enlarge image o_1jlpe4cushsqosrkf0vfqbat11.jpeg
Click to enlarge image o_1jlpe4cusnllchm1ern2si1rh3p.jpeg
Click to enlarge image o_1jlpe4cusno7ufm1ib6ldsaint.jpeg
Click to enlarge image o_1jlpe4cusokr628e8s4f81icl12.jpeg
Click to enlarge image o_1jlpe4cussth12n6111ck5v1ke9q.jpeg
Click to enlarge image o_1jlpe4cusv1l17a19mv1tjk1424u.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3621.html#sigProIde18b17017f

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.