Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3603

កម្ពុជា-ប្រទេសស្វីសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដើម្បីជំរុញការលើកកម្ពស់ជំនាញកម្លាំងពលកម្មឆ្លើយតបទីផ្សារការងារ

 Monday, 30 March 2026 19:32  |    Written by MLVT  |  620 times  |   Print  |   Email
  • Image Gallery
កម្ពុជា-ប្រទេសស្វីសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដើម្បីជំរុញការលើកកម្ពស់ជំនាញកម្លាំងពលកម្មឆ្លើយតបទីផ្សារការងារ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Reto Grüninger នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការបន្តកិច្ចគាំទ្រលើអភិបាលកិច្ច និងការសម្របសម្រួលលើប្រព័ន្ធ TVET នៅកម្ពុជា។ 

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងនិង SDC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ ក៏ដូចជាកម្លាំងពលកម្មកម្ពុជាតាមរយៈការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្ម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍភាពការងារ និងទិសដៅអាទិភាពចម្បងៗរបស់ក្រសួង ឱ្យស្របតាមស្តង់ដា និងកាន់តែមានភាពប្រមូលផ្តុំលើការផ្តល់ការបណ្តុះបណ្តាល ការធានាគុណភាព និងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ សេដ្ឋកិច្ចឌីជីថល និងសង្គម និងសេដ្ឋកិច្ចបៃតងផងដែរ។ 

 

ជាមួយគ្នានេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករពីប្រទេសថៃអាចទទួលបានការទទួលស្គាល់ជំនាញ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ក្រសួងបានការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់ពួកគាត់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់។ ការធ្វើតេស្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយបងប្អូនដែលបានឆ្លងកាត់ការវាយតម្លៃនេះជាប់ នឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញពីមុនជាផ្លូវការ។ 

ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលេចដែរថា ក្នុងពេលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង រថយន្តអគ្គិសនី (EV) និងថាមពលព្រះអាទិត្យ ឬថាមពលកកើតឡើងវិញ គឺកំពុងទទួលបានការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាល។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធនាំចូលរថយន្ត EV ដើម្បីឲ្យមានកំណើននៅកម្ពុជា និងមានតម្លៃសមរម្យជាងមុន។ ទន្ទឹមនេះ ក្រសួងយល់ស្របថា ជំនាញមេកាត្រូនិច (mechatronics) និងអគ្គិសនី គឺជាមូលដ្ឋានសម្រាប់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ព្រោះថាមិនថានៅក្នុងរោងចក្រ ឬវិស័យយានយន្តទេ មេកាត្រូនិច គឺជាជំនាញស្នូលដែលក្រសួងត្រូវការ។ ក្រៅពីនេះ វាត្រូវការឲ្យសិស្សមានមូលដ្ឋានខាងវិទ្យាសាស្ត្រខ្លាំងជាងមុន ព្រោះវាជាការរួមបញ្ចូលគ្នារវាងមេកានិច អេឡិចត្រូនិច និងបច្ចេកវិទ្យា ក៏ដូចជា AI។ 

 

ជាការឆ្លើយតប លោក Reto Grüninger បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជា វឌ្ឍនភាពការងារក្នុងការលើកកម្ពស់ជំនាញកម្លាំងពលកម្មនៅកម្ពុជា ដោយលោកគូសបញ្ជាក់ថា SDC តែងតែព្យាយាមធ្វើឱ្យមានភាពបត់បែន ហើយពិតជាបន្តការគាំទ្រនូវអ្វីដែលដែលអាចធ្វើឱ្យកាន់តែមានភាពស៊ីជម្រៅ និងការសម្របសម្រួលដែលមានន័យកាន់តែល្អសម្រាប់ភាគីទាំងពីរ។ SDC ពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើឱ្យអ្វីៗដំណើរ និងក្លាយជាប្រយោជន៍ដល់ប្រជាជន ជាពិសេសយុវជនកម្ពុជា ដែលត្រូវការការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ។ 

 

ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ផលិតភាព និងចក្ខុវិស័យនេះ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏ចាំបាច់នេះឱ្យកាន់តែរីកចម្រើន ដែលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍធនធានមនុស្ស និងវិស័យការងារនៅកម្ពុជា។

#MLVT #HENGSour #TVET


{gallery}3603{/gallery}

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.