Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3598

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានលើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន MEXT ឱ្យពង្រឹងសមត្ថភាព និងបទពិសោធ ដើម្បីក្លាយជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា

 Friday, 27 March 2026 10:44  |    Written by MLVT  |  713 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានលើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន MEXT ឱ្យពង្រឹងសមត្ថភាព និងបទពិសោធ ដើម្បីក្លាយជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2026) ចំនួន ១២នាក់ ដែលត្រូវចេញទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល ២ឆ្នាំ (២០២៦-២០២៨) នៅប្រទេសជប៉ុន នាដើមខែមេសា ខាងមុខនេះ។

 

ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យយុវជនជ័យលាភីទាំងអស់ ចេះប្រើប្រាស់ «ឱកាសមាស» នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីបង្ហាញពីសមត្ថភាព និងមោទនភាពជាតិខ្មែរ ក៏ដូចជាកសាងបណ្តាញទំនាក់ទំនងជាមួយយុវជន និងជនបរទេសក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរ។ លោកជំទាវបានគូសបញ្ជាក់ថា យុវជនកម្ពុជាបច្ចុប្បន្នមានឱកាសពេញលេញក្នុងការទទួលបានការអប់រំ និងជំនាញខ្ពស់ រហូតមានសមត្ថភាពអាចឈរនៅលើឆាកអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយពីតថភាពពិតនៃកិច្ចអភិវឌ្ឍន៍ និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបនៅកម្ពុជា ទៅកាន់មិត្តភក្តិ និងអ្នកវិនិយោគបរទេសផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានរំលេចពីបេសកកម្មដ៏សំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងខិតខំសម្រេចឱ្យបាននូវគោលដៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសការការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត របបសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ក្រសួងក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ រួមទាំងពលករវិលត្រឡប់ពីប្រទេសថៃ និងបងប្អូនដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈយន្តការទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងប្រព័ន្ធទូរស័ព្ទ Hotline ១២៩៧ ដើម្បីសម្រួលដល់ការស្វែងរកការងារធ្វើ និងការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យកាន់តែមានភាពងាយស្រួល។

 

ជាមួយគ្នានេះដែរ លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងទទួលបានជោគជ័យក្នុងកម្មវិធីសិក្សា MEXT នេះ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធថ្មីៗ វិលត្រឡប់មកមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជាប្រកបដោយថាមពល និងថាមវន្ត សម្រាប់យកមកប្រើប្រាស់ក្នុងមុខរបររៀងៗខ្លួន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕

#MLVT #HENGSour


{gallery}3598{/gallery}

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.