Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញយុទ្ធនាការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនិងលើកកម្ពស់លក្ខខណ្ឌការងារកម្មករនិយោជិតវ័យក្មេង

 Wednesday, 18 March 2026 21:02  |    Written by MLVT  |  317 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញយុទ្ធនាការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនិងលើកកម្ពស់លក្ខខណ្ឌការងារកម្មករនិយោជិតវ័យក្មេង

(ក្រចេះ)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង» នៅក្នុងទីតាំងចម្ការកៅស៊ូ នៃក្រុមហ៊ុន ស្វីហ្វ រីសសស៍ (ខេមបូឌា) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។

 

យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្តទាំង២៥, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងរដ្ឋបាលរាជធានី-ខេត្ត ស្រុក ឃុំ, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត, សមាគមនិយោជក, សហជីព, ម្ចាស់សហគ្រាសក្នុងវិស័យកសិ-ឧស្សាហកម្ម និងសិប្បកម្មផលិតឥដ្ឋក្នុងខេត្តក្រចេះ, ឪពុកម្តាយ អាណាព្យាបាល, លោកគ្រូ អ្នកគ្រូ និងកុមារ សរុបប្រមាណ៥០០នាក់។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះមានគោលបំណង (១) លើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងភាគីពាក់ព័ន្ធ ជាពិសេស ឪពុកម្តាយ អាណាព្យាបាល និយោជក និងសហគមន៍អំពីហានិភ័យនិងផលប៉ះពាល់នៃពលកម្មកុមារនៅក្នុងវិស័យអាទិភាព សិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម (២) ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់តាមរយៈយន្តការអធិការកិច្ចការងារក្នុងការលើកកម្ពស់លក្ខខណ្ឌការងារកម្មករនិយោជិតវ័យក្មេង (៣) បង្កើនកិច្ចសហការរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រគ្រួសារនិងកុមារឱ្យទទួលបានការអប់រំ បំណិនជីវិត ការបណ្តុះបណ្តាលជំនាញ និងឱកាសទទួលបានមុខរបរនិងការងារដើម្បីលើកកម្ពស់ជីវភាពរស់នៅ និង (៤) ជំរុញការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ ILO ក្នុងការបញ្ចប់ពលកម្មកុមារ។

 

លោកជំទាវក៏បានអំពាវនាវឱ្យបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងបន្តលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ជាពិសេស នៅក្នុងវិស័យដែលបម្រើឲ្យការនាំចេញ រួមទាំងវិស័យកសិ-ឧស្សាហកម្ម និងសិប្បកម្មផលិតឥដ្ឋ-ក្បឿង សំដៅរក្សាកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាប្រទេសដែលគោរពសិទ្ធិការងារនិងលក្ខខណ្ឌការងារ។ 

 

ទន្ទឹមនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានលើកទឹកចិត្តឱ្យសាធារណជនដែលមានបំណងស្វែងរកការងារ ឬចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ឬរាយការណ៍រាល់ករណីសង្ស័យអំពីការប្រើប្រាស់ពលកម្មកុមារ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ ឬ ១២៨៦ ដើម្បីក្រសួងអាចចាត់វិធានការបានទាន់ពេលវេលា។

 

ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្តនឹងចូលរួមយ៉ាងសកម្មជំរុញយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ឆ្នាំ២០២៦ ប្រកបដោយលទ្ធផលជាផ្លែផ្កាដូចការរំពឹងទុក៕

 

#MLVT #HENGSour


Click to enlarge image o_1jk0k4ued1fif19a1159tjbf1d7b1c.jpeg
Click to enlarge image o_1jk0k4ued1gptom6gjr9ot17oq1e.jpeg
Click to enlarge image o_1jk0k4ued1l7516eo1fop1rfi1lcr1d.jpeg
Click to enlarge image o_1jk0k4ued3mmf1c1u7vun0je71a.jpeg
Click to enlarge image o_1jk0k4ued12e71jb21jgpgoe86p1b.jpeg
Click to enlarge image o_1jk0k4ued17hg1g0gl52uh6k4b1h.jpeg
Click to enlarge image o_1jk0k4ued60q1p2k7e32td6qj1f.jpeg
Click to enlarge image o_1jk0k4ued62f6a6c0o1rj21cm218.jpeg
Click to enlarge image o_1jk0k4ued171pg741rv71iukfob1g.jpeg
Click to enlarge image o_1jk0k4ued208gq117u618it1v3o17.jpeg
Click to enlarge image o_1jk0k4ued17371ln5njg10pm17sp1j.jpeg
Click to enlarge image o_1jk0k4uedal411e45s9ollc8616.jpeg
Click to enlarge image o_1jk0k4uedh6g1moirs44pri8e19.jpeg
Click to enlarge image o_1jk0k4uedju3pa9apmpf4och1i.jpeg
Click to enlarge image o_1jk0k4uedmpcu1ang96q4gle1k.jpeg
Click to enlarge image o_1jk0k4uee1cps8oqhlt1s2011it1s.jpeg
Click to enlarge image o_1jk0k4uee1dn9qu11if9lhf9cq1u.jpeg
Click to enlarge image o_1jk0k4uee1epp11hcj131s2tnis1p.jpeg
Click to enlarge image o_1jk0k4uee1l18jk4bvvdiguo01t.jpeg
Click to enlarge image o_1jk0k4uee1no18rf4lq1gimmmd1m.jpeg
Click to enlarge image o_1jk0k4uee1s3v2l91rnn12msgbd21.jpeg
Click to enlarge image o_1jk0k4uee1s44c0217la1ru1t9f1q.jpeg
Click to enlarge image o_1jk0k4uee10eq1uqr1lp3f8l18td1l.jpeg
Click to enlarge image o_1jk0k4uee11i41l9v18pr1s40hq81o.jpeg
Click to enlarge image o_1jk0k4uee12r1i8ingg6hi1gv11v.jpeg
Click to enlarge image o_1jk0k4uee16qac4aha5hpvrkj1n.jpeg
Click to enlarge image o_1jk0k4uee16tv159ojklh9qhhf1r.jpeg
Click to enlarge image o_1jk0k4ueevl6uad1ff71t1n1db520.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3586.html#sigProId0aedccb96c

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.