Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារទទួលអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីសមាគមធុរកិច្ចកូរ៉េនៅកម្ពុជាសម្រាប់ចែកជូនបងប្អូនជនភៀសសឹក

 Wednesday, 11 March 2026 15:28  |    Written by MLVT  |  1673 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារទទួលអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីសមាគមធុរកិច្ចកូរ៉េនៅកម្ពុជាសម្រាប់ចែកជូនបងប្អូនជនភៀសសឹក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KBAC) នៅអគារ ប៊ូយុងថោន សម្រាប់ផ្តល់ជាអំណោយជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ពលករខ្មែរ និងប្រជាពលរដ្ឋជាច្រើនរូប។ 

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ដែលរួមមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។ ហេតុនេះ ការឧបត្ថម្ភជាថវិកា ជាសម្ភារ និងគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនជនរងគ្រោះពីជម្លោះព្រំដែន ជាពិសេស ការបរិច្ចាគឈាមនាពេលនេះរបស់សមាគម គឺមិនទាន់យឺតពេលនោះទេ គឺចំពេលតែម្តង ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនា ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងបន្តរងទុក្ខលំបាកពីការឈ្លានពានរបស់យោធាថៃ។ លើសពីនេះ ទឹកចិត្តសប្បុរសនេះ ក៏ជាសាក្សីថ្មីមួយទៀតបញ្ជាក់ថា ការរាប់អានគ្នានៃប្រជាជាតិទាំងពីរពិតជាមានតម្លៃជ្រាលជ្រៅមិនអាចកាត់ថ្លែបានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា អំណោយតិចក្តី ច្រើនក្តីមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺការចែករំលែកគ្នាដែលកើតចេញពីបេះដូង ហើយទឹកចិត្តគួរឱ្យគោរពស្រលាញ់ ជាពិសេស ការបរិច្ចាគឈាមដ៏មានតម្លៃយ៉ាងធំធេងនេះនឹងធ្វើឱ្យកម្ពុជាចងចាំបន្ថែមទៀតនូវចិត្តសប្បុរសរបស់កូរ៉េនៅកម្ពុជា។ 

 

ឯកឧត្តម ហេង សួរ ជឿជាក់ថា បងប្អូនជនភៀសសឹក និងវីរកងទ័ព ពិតជាសប្បាយរីករាយចំពោះអំណោយសប្បុរសនេះ ហើយក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ និងក្តីស្រឡាញ់ដោយស្មោះរបស់សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ព្រមទាំងសប្បុរសជន ដែលបន្តចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជួយដល់ជនរងគ្រោះនៅសមរភូមិមុខ ដែលបញ្ជាក់ឱ្យឃើញថា ក្រៅពី “ស្មារតីខ្មែរជួយខ្មែរ” កម្ពុជាក៏មាន ស្មារតីបងប្អូនកូរ៉េជួយបងប្អូនខ្មែរផងដែរ ដែល “ឈរនៅជាមួយកម្ពុជា”។ 

ទន្ទឹមនឹងនេះ លោក អ៊ីម អ៊ូថេក (Lim Woo-taek) អនុប្រធានសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានលើកឡើងថា សមាគមមិនអាចមើលរំលងទុក្ខលំបាកបងប្អូនជនភៀសសឹកបាននោះទេ ទើបរៀបចំសកម្មភាពសប្បុរសធម៌នេះសម្រាប់ផ្តល់ជាអំណោយចាំបាច់មួយចំនួនជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ លោកសង្ឃឹមយ៉ាងមុតមាំថា ដួងចិត្តសប្បុរសដែលប្រមូលផ្តុំនេះ នឹងក្លាយជាសារបញ្ជូនទៅកាន់ជនភៀសសឹកថា៖ “បងប្អូនមិនឯកាទេ ប្រជាជនកូរ៉េនៅទីនេះនឹងគាំទ្រ និងឈរនៅជាមួយអ្នកទាំងអស់គ្នា”។ ការចែករំលែកនេះនឹងក្លាយជាគ្រឿងលើកទឹកចិត្តដល់បងប្អូនដែលកំពុងរងទុក្ខឱ្យក្រោកឈរឡើងវិញ ហើយលោកសង្ឃឹមថាសកម្មភាពនេះនឹងក្លាយជាស្ពាននៃមិត្តភាព និងភាពជឿជាក់រវាងប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

 

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ទាំងនេះ រួមមាន៖ ថវិកាចំនួន ១០ ០០០ ដុល្លារ មីកញ្ចប់ សម្លៀកបំពាក់ ម៉ាស់បិទមុខ អង្ករ សារ៉ាយសមុទ្រ និងសម្ភារផ្សេងៗជាច្រើនមុខទៀត៕

#MLVT #HENGSour


Click to enlarge image o_1jje0cc0r1bj1130dimr22ru3c1b.jpeg
Click to enlarge image o_1jje0cc0r1f1s6idv6id814qf16.jpeg
Click to enlarge image o_1jje0cc0r1jnhd3i1vt84ivif8u.jpeg
Click to enlarge image o_1jje0cc0r1l3hqgr9hlqoqfnj19.jpeg
Click to enlarge image o_1jje0cc0r1ppa137f1cfr5q66j017.jpeg
Click to enlarge image o_1jje0cc0r1raa77e187oemnm9ps.jpeg
Click to enlarge image o_1jje0cc0r1rcb11oh1k6j13t21uao1a.jpeg
Click to enlarge image o_1jje0cc0r13ht1jjj2ai1k6o1iti12.jpeg
Click to enlarge image o_1jje0cc0r14qn2t312754v01tjh11.jpeg
Click to enlarge image o_1jje0cc0r109r3ic1nn91fub1l1813.jpeg
Click to enlarge image o_1jje0cc0raqj1kvi9pa1ckn10jo14.jpeg
Click to enlarge image o_1jje0cc0rb1qtu917bl30bhl118.jpeg
Click to enlarge image o_1jje0cc0rc83f9219kbqsuen710.jpeg
Click to enlarge image o_1jje0cc0rca1lbp1ck21ftn14u215.jpeg
Click to enlarge image o_1jje0cc0reg4as8235v5keo2v.jpeg
Click to enlarge image o_1jje0cc0rfcn1es0ktgoamt0kt.jpeg
Click to enlarge image o_1jje0cc0rid61mtclg6r2qr6fr.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3571.html#sigProIdbd881a5a6f

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.