Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ៖ កម្មការិនីកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានធានាដល់ការអភិវឌ្ឍប្រទេសជាតិ

 Monday, 09 March 2026 08:37  |    Written by MLVT  |  1628 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ កម្មការិនីកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានធានាដល់ការអភិវឌ្ឍប្រទេសជាតិ

(រាជធានីភ្នំពេញ)៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងទិវាអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកមិញ ដែលរៀបចំដោយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) រួចមក នារសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំឡើងដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុងវិស័យការងារ» នៅទីស្នាក់ការកណ្ដាល។ 

 

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកមកពីសហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគមចំណុះឱ្យ NACC ប្រមាណជាង ៣០០នាក់ រួមទាំងមានវត្តមានថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) និងតំណាងមជ្ឈមណ្ឌលសាមគ្គីភាព (ACILS) ផងដែរ។

ថ្លែងក្នុងពិធីដ៏រីករាយប្រកបដោយស្មារតីសាមគ្គីភាពនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កម្មការិនីនៅតាមសហគ្រាស​ ក្រុមហ៊ុន​ រោងចក្រ​ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមផលិតផលិតផលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ទន្ទឹមនឹងការបំពេញតួនាទីដ៏មមាញឹក នៅក្នុងគ្រួសារ។ ស្របពេលជាមួយគ្នានេះ លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងជាពិសេសសមភាពយេនឌ័រនៅកន្លែងការងារ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់។

 

កម្មការិនីក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលិតផលធ្វើដំណើរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតចំណូលសម្រាប់គ្រួសារ និងជួយលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកក្នុងការបង្កើនទំហំនាំចេញរបស់ប្រទេសកម្ពុជាផងដែរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដោយបានបង្កើតការងារជាច្រើន និងចូលរួមចំណែកប្រមាណជា ៥៥% នៃការនាំចេញសរុប។ ជាមួយគ្នានេះ វិស័យនេះក៏បានផ្តល់ឱកាសការងារយ៉ាងច្រើនដល់អតីតពលករខ្មែរមកពីថៃផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ប្រធានបទដ៏មានសារៈសំខាន់នេះស្របជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែផ្តល់គុណតម្លៃដល់ស្ត្រីកម្ពុជា ចំពោះការចូលរួមសកម្មភាពក្នុងការសម្រេចចិត្ត និងជំរុញឱ្យមានសន្តិភាព ភាពធន់ និងសុវត្ថិភាពក្នុងសង្គម។ ពិធីដ៏មានអត្ថន័យនេះ មិនមែនគ្រាន់តែជានិមិត្តរូបនោះទេ តែជាការជួបជុំដើម្បីសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានភាពរីកចម្រើនដូចបច្ចុប្បន្ន។

 

ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនានា ដែលកម្មករនិយោជិតជាស្ត្រី តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់។

 

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យសហជីព និងនិយោជក ត្រូវបង្កើនកិច្ចសហការគ្នាក្នុងការដោះស្រាយវិវាទការងារដោយចៀសវាងដាច់ខាតនូវការជ្រើសរើសយក «ការបិទផ្លូវថ្នល់ជាចំណាប់ខ្មាំង» ដែលទង្វើនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋផ្សេងទៀត។

 

យោងតាមរបាយការណ៍របស់ លោក គឹម ចាន់សំណាង ប្រធាន NACC ក្នុងឆ្នាំ២០២៥ កន្លងទៅ NACC បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដោះស្រាយវិវាទការងារ, ចុះចងក្រងបង្កើតសហជីព, ផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្តិនានា, ចូលរួមក្នុងយន្តការត្រីភាគី ពិសេសជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលករខ្មែរ។

 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ NACC ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យ NACC បន្តយកចិត្តទុកដាក់បន្ថែមទៀត លើការកសាងជំនឿទុកចិត្តដើម្បីទាក់ទាញសមាជិកឱ្យចូលរួមកាន់តែច្រើន តាមរយៈការបង្ហាញពីលទ្ធផលការងារប្រកបដោយតម្លាភាព និងគណនេយ្យភាពដែលជាដៃគូមិនអាចខ្វះបានក្នុងយន្តការកិច្ចសន្ទនាសង្គមជាមួយនិយោជក និងក្រសួង ដើម្បីដោះស្រាយបញ្ហានានា ព្រមទាំងជួយបង្កើនការជឿជាក់ពីសំណាក់អ្នកវិនិយោគ ក្នុងការបន្តពង្រីកការវិនិយោគ និងបង្កើតឱកាសការងារសមរម្យជូនដល់បងប្អូនកម្មករនិយោជិតបន្ថែមទៀត។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យ NACC បន្តរៀបចំកម្មវិធីជួបជុំអបអរសាទរបែបនេះឱ្យបានញឹកញាប់ ដើម្បីពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានឹងគ្នា។ 

#MLVT #HENGSour


Click to enlarge image o_1jj841pl0b4115c58qr1dd1fh513.jpeg
Click to enlarge image o_1jj841pl0bopvg2i0a17gm170q16.jpeg
Click to enlarge image o_1jj841pl0c1oci16gu15ec1mg91l.jpeg
Click to enlarge image o_1jj841pl0nrv1innv7a135r1j401c.jpeg
Click to enlarge image o_1jj841pl0ueftst11uvo0e5es1m.jpeg
Click to enlarge image o_1jj841pl01bapk8tvl1s5ls8i19.jpeg
Click to enlarge image o_1jj841pl01c1j43e1gsa1r0i3781h.jpeg
Click to enlarge image o_1jj841pl01cgb1bpo1fcafp1hd61g.jpeg
Click to enlarge image o_1jj841pl01dkv1fu11f8g1rgl1ra1o.jpeg
Click to enlarge image o_1jj841pl01kuo7f61jtf12u11q8c1f.jpeg
Click to enlarge image o_1jj841pl01lgh1sjdovs11tl1dhu1j.jpeg
Click to enlarge image o_1jj841pl01n9e7ti1a041h3ik4418.jpeg
Click to enlarge image o_1jj841pl01qlln541pav8mf1nn81i.jpeg
Click to enlarge image o_1jj841pl01rvv5nb1r208d3g1m14.jpeg
Click to enlarge image o_1jj841pl0108r1nnd1edu1jpk1qck1d.jpeg
Click to enlarge image o_1jj841pl013gp10mrban185p8qm1a.jpeg
Click to enlarge image o_1jj841pl014lh2vdj1o1vnc1aj81p.jpeg
Click to enlarge image o_1jj841pl014pd5s1e7b16v89gg17.jpeg
Click to enlarge image o_1jj841pl01740gfkerf1eaq1tee1k.jpeg
Click to enlarge image o_1jj841pl0193j1h0j1553hgmo781n.jpeg
Click to enlarge image o_1jj841pl02f81jndlfaaktbfj1b.jpeg
Click to enlarge image o_1jj841pl06b4g2h4e0iu51ue415.jpeg
Click to enlarge image o_1jj841pl065f125t824pujl9e1e.jpeg
Click to enlarge image o_1jj841pl089d8f9867d2s143g12.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3567.html#sigProId0f8c947620

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.