Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ (OSH) នៅកន្លែងធ្វើការ

 Monday, 02 March 2026 20:17  |    Written by MLVT  |  112 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ (OSH) នៅកន្លែងធ្វើការ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Xie Peilin (ស្ស៉ី ផីលីន) អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ឯ.ក. (Khmer Family Business Management Co., Ltd.) និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) ដល់កម្មករនិយោជិត។

 

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជំរុញការបណ្ដុះបណ្ដាលការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ (OSH) ឱ្យមានលក្ខណៈជាប្រព័ន្ធ និងស្តង់ដា។ តាមរយៈគម្រោងនេះ ក្រុមហ៊ុន និងដៃគូសហការនឹងប្រើប្រាស់សក្តានុពល និងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្ដល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។

នាឱកាសនោះ លោក Xie Peilin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានគាំទ្រនិងផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនក្នុងការរួមចំណែកផ្តល់សេវាសាធារណៈនៅកម្ពុជា។ លោកបានលើកឡើងថា ការផ្តល់ការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់ចំណេះដឹង OSH និងការធានាឱ្យសហគ្រាសទទួលបានលទ្ធផលតាមការរំពឹងទុក គឺជាគោលបំណងចម្បងរបស់ក្រុមហ៊ុន។

 

លោកអគ្គនាយក Xie បានប្ដេជ្ញាចិត្តបង្កើនប្រព័ន្ធស្តង់ដាគ្រប់គ្រងការធានាសុវត្ថិភាពសម្រាប់កម្មករនិយោជិត ទៅតាមលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រកម្រិតខ្ពស់ ដើម្បីធានាថាគម្រោងនេះសម្រេចបានលទ្ធផលជាអតិបរមាសម្រាប់អត្ថប្រយោជន៍ដល់កម្មករនិយោជិត និងសហគ្រាស។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សុវត្ថិភាព និងសុខភាពការងារ គឺជាអាទិភាពមួយយ៉ាងសំខាន់នៅកន្លែងធ្វើការ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងដៃគូពាក់ព័ន្ធបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវផ្នែក OSH នេះ ដែលគ្រប់គ្នាត្រូវតែយល់ដឹងអំពី OSH ដើម្បីចៀសវាងនូវហានិភ័យណាមួយនៅកន្លែងធ្វើការ។

 

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រុមហ៊ុនបើកដំណើរការបណ្ដុះបណ្ដាលឱ្យបានឆាប់រហ័ស ដោយឯកឧត្តមសង្ឃឹមថា ការចែករំលែកបទពិសោធរបស់ក្រុមហ៊ុននឹងជួយសម្រួលដល់ការរៀបចំមេរៀន និងវគ្គបណ្ដុះបណ្ដាលឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកំណើនរោងចក្រ និងសហគ្រាសនៅកម្ពុជា។

 

សូមបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន Guanhong Enterprise Management (Qingdao) Co., Ltd. នៅប្រទេសចិន និងក្រុមហ៊ុន លីស៊ីង គ្រុប (Lixing Group) នៅកម្ពុជា បានប្ដេជ្ញាចិត្តរួមគ្នាប្រមូលផ្តុំធនធានចិន-កម្ពុជា ដើម្បីសម្រេចឱ្យបាននូវការបណ្ដុះបណ្ដាលលើកកម្ពស់ចំណេះដឹង OSH ការចុះត្រួតពិនិត្យសុវត្ថិភាពសហគ្រាស ការលើកកម្ពស់ស្តង់ដាបទប្បញ្ញត្តិ OSH និងគំនិតផ្ដួចផ្ដើមកិច្ចសហការពាក់ព័ន្ធ៕

#MLVT #HENGSour


Click to enlarge image o_1jinbd642c4e1580124jnf1b0nj.jpeg
Click to enlarge image o_1jinbd642fimg2upkl1d0qpa0o.jpeg
Click to enlarge image o_1jinbd6421aat1fabr3816it1ad3p.jpeg
Click to enlarge image o_1jinbd6421k4i1ede1g3v2k5tjcm.jpeg
Click to enlarge image o_1jinbd6421lad1hevisj1ve682dl.jpeg
Click to enlarge image o_1jinbd6421lh21541tiefmk12f3r.jpeg
Click to enlarge image o_1jinbd6421np6lle981kapo6rn.jpeg
Click to enlarge image o_1jinbd6429pfr1hpfmhpj10lcq.jpeg
Click to enlarge image o_1jinbd64219p21l8s7571goiennk.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3557.html#sigProId829a9191b4

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.