Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ដៃគូយុទ្ធសាស្ត្ររវាងក្រសួងការងារ និងក្រុមហ៊ុនឈានមុខចិន Huibo Robotics នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

 Wednesday, 25 February 2026 22:03  |    Written by MLVT  |  232 times  |   Print  |   Email
  • Image Gallery
ដៃគូយុទ្ធសាស្ត្ររវាងក្រសួងការងារ និងក្រុមហ៊ុនឈានមុខចិន Huibo Robotics នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Cui Xiaohui អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” នារសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការលើសិក្សាស្រាវជ្រាវ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងការផ្តល់អាទិភាពជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

 

អនុស្សរណៈនៃការយោគយល់គ្នា ដែលមានរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ជាមួយនឹងក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិនលើឯកទេសបច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃនេះ មានគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់, លើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ជំរុញកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ និងជាការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមករវាងគ្រឹះស្ថានសិក្សាកម្ពុជា និងចិន។

កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់សកម្មភាពសំខាន់ៗដូចជា៖ ការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា, ការបណ្តុះបណ្តាលគ្រូបង្គោល (ToT), ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រពីរ និងការទទួលស្គាល់គុណវុឌ្ឍិរវាងភាគីទាំងពីរ, ការចុះកម្មសិក្សា និងការងារ, ការស្រាវជ្រាវ និងការប្រកួតប្រជែង, ការផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។ 

 

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ដែលជាយន្តការថ្មីមួយទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកផលិតប្រកបដោយភាពឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូត ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាទំនើបសម្រាប់យុវជនកកម្ពុជា។ 

 

ជាមួយគ្នានេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huibo Robotics ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោម “ក្រុមហ៊ុនមនុស្សយន្តកំពូលទាំង១០របស់ប្រទេសចិន” នេះ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាការងារ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល៕

#MLVT #HENGSour #TVET


Click to enlarge image o_1jiald7gs1a1a1lte1ub3fuo1t20l.jpeg
Click to enlarge image o_1jiald7gs1dqj1jam1m7h1nop1k1pk.jpeg
Click to enlarge image o_1jiald7gs1pm185hmbf1ho5o1si.jpeg
Click to enlarge image o_1jiald7gs1pmgr2erh01ug9176lj.jpeg
Click to enlarge image o_1jiald7gs12cp16561kn6kev1ndpm.jpeg
Click to enlarge image o_1jiald7gs1053nfo22l14ogpcbn.jpeg
Click to enlarge image o_1jiald7gsblie8frra1pof375h.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3550.html#sigProId2fee2f0b78

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.