Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប

 Monday, 23 February 2026 13:39  |    Written by MLVT  |  146 times  |   Print  |   Email
  • Image Gallery
ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប

(រាជធានីភ្នំពេញ)៖ ថ្លែងក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)" នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស.  ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី។ សមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។

ឯកឧត្ដមក៏បានគូសបញ្ជាក់ថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។

 

ជាក់ស្ដែង សេវា ប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន (១) ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១ ៦១៧ ក្នុងនោះ វិស័យសាធារណៈមានចំនួន ១ ៤៤២ និងវិស័យឯកជនមានចំនួន ១៧៥, (២) ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ, (៣) ភាពទំនើបនៃប្រព័ន្ធរដ្ឋបាល ប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទាន តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីគេហទំព័រ NSSF Enterprise Web App, កម្មវិធីទូរសព្ទដៃ NSSF Enterprise Mobile App) ឬ ការបង់ដោយផ្ទាល់នៅធនាគារដៃគូ។ ប័ណ្ណសមាជិក ប.ស.ស. តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន, (៤)ការយកចិត្តទុកដាក់លើមាតា និងទារក និង (៥) សន្តិសុខស្មារតីនៅវ័យជរា។ 

នាឱកាសនោះ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារដែលខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ ដែលបានចូលរួមចំណែកក្នុងស្មារតីប្រកបដោយការទទួលខុសត្រូវ និងបុរេសកម្មរហូតសម្រេចបានលទ្ធផលគួរជាទីមោទនសម្រាប់ឆ្នាំ២០២៥ ពីសំណាក់ក្រុមប្រឹក្សាភិបាល ប.ស.ស ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក ប.ស.ស. និយោជក សហជីព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ ប.ស.ស. បានរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី​ ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពសេវា ប.ស.ស. ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត។   

 

ជាចុងក្រោយ ឯកឧត្តមបានផ្តល់ការណែនាំឱ្យ អង្គសន្និបាតទាំងមូល ឱ្យចូលរួមពិភាក្សាឱ្យបានផុលផុស និងផ្តល់ជាធាតុចូលសំខាន់ៗ​ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ក៏ដូចជាកំណត់បញ្ហាប្រឈមចម្បងៗ និងរកដំណោះស្រាយ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងនិងផ្តល់សេវាកាន់តែល្អប្រសើរជូនសមាជិក ប.ស.ស ព្រមទាំងធានាបាននូវនិរន្តរភាព និងភាពរីកចម្រើន៕

#MLVT #HENGSour


Click to enlarge image o_1ji4jujmd1caop5nigm11191su710.jpeg
Click to enlarge image o_1ji4jujmd1lne1v27q4i45kfir.jpeg
Click to enlarge image o_1ji4jujmd1nl7e255471r3f9mts.jpeg
Click to enlarge image o_1ji4jujmd1nu218mq6js3ibm73q.jpeg
Click to enlarge image o_1ji4jujmd1uu41fbi1jrri6o8hru.jpeg
Click to enlarge image o_1ji4jujmd3fsne311lov9517cep.jpeg
Click to enlarge image o_1ji4jujmd110c1v2e4eb1mpn1g0vt.jpeg
Click to enlarge image o_1ji4jujmdk521ev41eman4v1rfmo.jpeg
Click to enlarge image o_1ji4jujmdl2f10f8ds5igq1ce6v.jpeg
Click to enlarge image o_1ji4jujmdn9bicd7o319hg199nn.jpeg
Click to enlarge image o_1ji4jujmdp6a1r261dv51j321ipv11.jpeg
Click to enlarge image o_1ji4jujmdrk01rdsb662cbqk6m.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3543.html#sigProId643b35fec3

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.