Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


លោកស្រីKristin Parco ប្រធានIOM ប្រចាំកម្ពុជា ចូលជួបឯកឧត្តម ហេង សួរដើម្បីជម្រាបលាខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាឆាប់ៗនេះ

 Wednesday, 17 July 2024 17:38  |    Written by MLVT  |  1314 times  |   Print  |   Email
  • Image Gallery
លោកស្រីKristin Parco ប្រធានIOM ប្រចាំកម្ពុជា ចូលជួបឯកឧត្តម ហេង សួរដើម្បីជម្រាបលាខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាឆាប់ៗនេះ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រីKristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)ប្រចាំកម្ពុជា បានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ 

 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការIOM និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលកន្លងមកនៃវឌ្ឍនភាព ស្តីពីទេសន្តរប្រវេសន៍ ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា។

 

ក្នុងនោះ លោកស្រីប្រធានអង្គការIOMប្រចាំកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះការផ្តល់កិច្ចសហការ និងការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមយ៉ាងសកម្មចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃបេសកកម្មរបស់អង្គការ IOM នៅកម្ពុជាដែលមានលោកស្រីជាតំណាងនាពេលកន្លងមក។ 

 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រី Kristin Parco ដែលបានចូលរួមយ៉ាងសកម្ម និងយ៉ាងសំខាន់ចំពោះវឌ្ឍនភាពនៃទេសន្តរប្រវេសន៍នៅកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

 

យ៉ាងណាក៏ដោយបើទោះបីជាបញ្ចប់បេសកកម្មនៅកម្ពុជាក្តី ប៉ុន្តែលោកស្រី Kristin Parco បានជឿជាក់ថាប្រធានប្តូរវេនថ្មីរបស់IOM ប្រចាំនៅកម្ពុជា នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរមានស្រាប់ដើម្បីបន្តវឌ្ឍនភាព និងភាពរីកចម្រើផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា៕

 

#MLVT #HENGSour


Click to enlarge image IMG_20240717_173705_854.jpg
Click to enlarge image IMG_20240717_173708_305.jpg
Click to enlarge image IMG_20240717_173714_415.jpg
Click to enlarge image IMG_20240717_173717_896.jpg
Click to enlarge image IMG_20240717_173725_791.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2725.html#sigProId5eb169ae9e

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.