Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារជិត ៣ពាន់ កន្លែង ផ្សព្វផ្សាយដល់អតីតពលករ និងប្រជាពលរដ្ឋ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

 Saturday, 14 March 2026 17:40  |    Written by MLVT  |  270 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារជិត ៣ពាន់ កន្លែង ផ្សព្វផ្សាយដល់អតីតពលករ និងប្រជាពលរដ្ឋ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

(បាត់ដំបង)៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តសកម្មភាពយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយឱកាសឱកាសការងារដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារត្រូវបានរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីនាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតីតពលករ និងប្រជាពលរដ្ឋសរុបប្រមាណ ៨០០ នាក់ ព្រមទាំងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស។

 

ក្នុងឱកាសនោះ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាពាំនាំនូវឱកាសជួបគ្នារវាងក្រុមហ៊ុន និងអតីតពលករ ដោយក្នុងនោះមានតំណាងរោងចក្រ និងសមាគម និងទីភ្នាក់ងារបញ្ចូនពលករសរុបចំនួន ០៧ បានចុះជ្រើសរើសបុគ្គលិកដោយផ្ទាល់សរុបចំនួន ២ ៧៥០ កន្លែង ក្នុងចំណោមឱកាសការងារទូទាំងប្រទេសសរុបជាង ០៨ ម៉ឺន កន្លែង។ ក្រៅពីឱកាសការងារក្នុងស្រុក យុវជន និងប្រជាពលរដ្ឋក៏មានជម្រើសចុះឈ្មោះជាមួយក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងពីគុណសម្បត្តិនៃការធ្វើការក្នុងស្រុក តាមរយៈការទទួលបានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ នៅជួបជុំក្រុមគ្រួសារ ជាពិសេសអត្ថប្រយោជន៍ទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។ 

 

មុននឹងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តចិត្តដល់យុវជន និងអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីថ្នាក់ជាតិសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) ដើម្បីអភិវឌ្ឍជំនាញអោយកាន់តែប្រសើរ និងប្រើប្រាស់យន្តការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការទទួលបានព័ត៌មានពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់ និងព័ត៌មានច្បាស់ការណ៍៕

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jjlv3k26dio178j1jqdusb7sr13.jpeg
Click to enlarge image o_1jjlv3k26kr0bjk15r1kuq8bvq.jpeg
Click to enlarge image o_1jjlv3k26luaqpe13vbdvudblu.jpeg
Click to enlarge image o_1jjlv3k26pnsr482pd1l1grmq17.jpeg
Click to enlarge image o_1jjlv3k26rbud9112ac1j191fpkr.jpeg
Click to enlarge image o_1jjlv3k26ujv1l951mi4bar9ed11.jpeg
Click to enlarge image o_1jjlv3k26vq31n91ejh19qc1lf7v.jpeg
Click to enlarge image o_1jjlv3k261atd1g31omp17spbs112.jpeg
Click to enlarge image o_1jjlv3k261cso1l0fkd3rrqlgm10.jpeg
Click to enlarge image o_1jjlv3k261dqe12cb1q7seeg1lqu15.jpeg
Click to enlarge image o_1jjlv3k261sj51lvo971jj011kb14.jpeg
Click to enlarge image o_1jjlv3k261tcr1cff18n847664a16.jpeg
Click to enlarge image o_1jjlv3k266v71j1a1red1ovgqcbp.jpeg
Click to enlarge image o_1jjlv3k2619p21h6pu891ktr1je8s.jpeg
Click to enlarge image o_1jjlv3k26130mhl1j0b1mo7kldt.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/33-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3575.html#sigProId628b6e319e

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.