Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារនាំយកឱកាសការងារជិត៩ម៉ឺនកន្លែង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស.ដល់អតីតពលករ និងអ្នករកការងារ នៅក្នុងខេត្តសៀមរាប

 Sunday, 01 February 2026 15:02  |    Written by MLVT  |  158 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារនាំយកឱកាសការងារជិត៩ម៉ឺនកន្លែង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស.ដល់អតីតពលករ និងអ្នករកការងារ នៅក្នុងខេត្តសៀមរាប

(សៀមរាប)៖  វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឱកាសការងារ ៨៩ ៥៣៩កន្លែង និងឱកាសទទួលបានព័ត៌មានស្តីពីអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានប្រារព្ឋធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភូមិគំរូ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតី ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 

វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នករកការងារ និងនិយោជក, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (១,៥លាននាក់)។

នាឱកាសនោះ ឯកឧត្តម យឹម ស៊ីណន បានលើកទឹកចិត្តឱ្យយុវជន ក៏ដូចជាបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET ១,៥លាននាក់) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ ដោយឯកឧត្តមបានជំរុញឱ្យបងប្អូនជឿជាក់លើការងារក្នុងស្រុក ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅបំផុត។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋដែលចូលរួមអំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.)  ព្រមទាំងជួយឱ្យបងប្អូនបានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ ជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។

ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកឡើងថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយដែលសម្ដេចធិបតីយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបក្នុងគ្រប់កាលៈទេសៈ។

 

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jgc3qsod1nevjj11h72e2h7e3h.jpeg
Click to enlarge image o_1jgc3qsod1s37rcg1a1fdodabll.jpeg
Click to enlarge image o_1jgc3qsod14adqqrdq21c8v1312m.jpeg
Click to enlarge image o_1jgc3qsod13741lg9qj01cq0ed2j.jpeg
Click to enlarge image o_1jgc3qsodkshf3fkrsvir1s8ei.jpeg
Click to enlarge image o_1jgc3qsodrdd1v0e19vkrpu8pck.jpeg
Click to enlarge image o_1jgc3qsods9s1ocmvou1eae182bn.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/33-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3525.html#sigProId718a664b3f

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.