Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិព័រណ៍ការងាររយៈពេល២ថ្ងៃបានចាប់ផ្តើមហើយនៅថ្ងៃនេះ ដោយផ្តល់ឱកាសការងារជាង ៣ពាន់កន្លែងដល់យុវជន

 Thursday, 23 June 2022 12:30  |    Written by MLVT  |  5177 times  |   Print  |   Email
  • Image Gallery
ពិព័រណ៍ការងាររយៈពេល២ថ្ងៃបានចាប់ផ្តើមហើយនៅថ្ងៃនេះ ដោយផ្តល់ឱកាសការងារជាង ៣ពាន់កន្លែងដល់យុវជន

(ភ្នំពេញ)៖ ពិព័រណ៍ការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង ចូលរួមគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO) រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ ដល់ ទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចាប់ផ្តើមហើយក្នុងទីតាំងមជ្ឈមណ្ឌល ម៉ានី និងអគារ KAMPUS ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។

 

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារនាព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា៖ “ពិព័រណ៍ការងារថ្ងៃនេះ ត្រូវបានប្រារព្ធឡើងចំពេលវេលា ប្រកបដោយភាពបត់បែន ប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអន្តរការី នៃសេវាការងារ សំដៅជួយជំរុញដំណើរការ និងសម្របសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុង ទីផ្សារការងារឱ្យទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់សេវាការងារសាធារណៈ របស់ រាជរដ្ឋាភិបាល។”

 

ឯកឧត្តមបន្តថា គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកា ប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស។ ព្រឹត្តិការណ៍នេះបានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការ របស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយ ភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ។

 

គួរបញ្ជាក់ផងដែរថា ពិព័រណ៍រយៈពេលពីរថ្ងៃនេះ មានក្រុមហ៊ុន សហគ្រាសធំៗចំនួន២២ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៣០០០ កន្លែង និងរំពឹងថានឹងមានយុវជនរាប់ពាន់នាក់ចូលរួមទស្សនា និងដាក់ពាក្យស្វែងរកការងារធ្វើ។

 

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ តំណាងឯកឧត្តម សាយ សំអាល ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញមានប្រសាសន៍ថា៖ “ពិព័រណ៌ការងារឆ្នាំ២០២២ នេះបានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារនិងឱកាសទទួលបានការងារកាន់តែទូលំទូលាយ ព្រមទាំងជាវេទិកាដ៏មានសារៈ សំខាន់សម្រាប់បង្ហាញផ្លូវដល់យុវជន សិស្ស និស្សិតឱ្យទទួលបានចំណេះដឹង ចំណេះជំនាញថ្មីៗពីអ្នកជំនាញ និងអ្នកស្រាវជ្រាវសម្រាប់រៀបចំខ្លួន និងប្រែក្លាយគោលដៅជីវិត ឲ្យបានសមស្របជាមួយសភាពការប្រែប្រួលក្នុងទីផ្សារក្នុងប្រទេស និងក្នុងតំបន់។

 

ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យស្វែងរកការងារជាមួយបណ្តាក្រុមហ៊ុនធំៗដែលចូលរួមក្នុងពិព័រណ៍ការងាររយៈពេល ២ថ្ងៃ នេះ។ លើសពីនេះ ប្អូនៗក៏អាចចូលរួមដោយ មិនគិតថ្លៃនៅក្នុងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ «ការត្រៀមខ្លួនចូលការងារ និងសហគ្រិនភាព» ដើម្បីនឹងទទួលបានចំណេះដឹងពីវាគ្មិនល្អៗដែលមានបទពិសោធន៍ក្នុងទីផ្សារការងារផងដែរ។

 

កន្លងមក ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលជាមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំត្រូវបានរៀបចំ រយៈពេលពីរឆ្នាំតាមប្រព័ន្ធអនឡាញ។ ដោយឡែកសម្រាប់ចុងឆ្នាំ២០២២ នៅថ្ងៃទី ២៨-២៩ ខែតុលា ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័ណ៌ការងារ និងផលិតភាពជាតិថ្នាក់ជាតិ តាមរយៈការជួបគ្នាផ្ទាល់ឡើងវិញនៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឲ្យកាន់តែមានវិសាលភាព និងការចូលរួមកាន់តែទូលំទូលាយថែមទៀត៕

Image Gallery

Click to enlarge image IMG_20220623_122950_457.jpg
Click to enlarge image IMG_20220623_122954_745.jpg
Click to enlarge image IMG_20220623_122957_648.jpg
Click to enlarge image IMG_20220623_123003_598.jpg
Click to enlarge image IMG_20220623_123015_471.jpg
Click to enlarge image IMG_20220623_123023_955.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/33-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1912.html#sigProIddeb41ee2f0

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.