Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង

 Saturday, 16 May 2026 14:52  |  804 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ (ស្រី ២៩៣នាក់) ក្នុងចំណោមសិស្ស-និស្សិត សរុប ២ ៧២៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។

 

ក្នុងក​ម្មវិធីដែលមានអ្នកចូលរួមជិត ១ ៥០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភីនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈរបស់វិទ្យាស្ថានដែលបានបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់។ ជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) ធ្វើជា “ស្ពានចម្លង” សម្រាប់កសាងអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្មួយៗ មាតាបិតា ក៏ដូចជាអាណាព្យាបាលគឺជាសាក្សីរស់ និងជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពលនៅថ្នាក់មូលដ្ឋានដែលបញ្ជាក់យ៉ាងច្បាស់ថា ការសិក្សា TVET ជាពិសេសកម្មវិធី ១,៥លាននាក់ គឺជាការជ្រើសរើសប្រ​កបដោយភាពវៃឆ្លាត ដោយសារតែការសិក្សាមានរយៈពេលខ្លី និងទទួលបានប្រាក់ខែឆាប់ៗ អាចផ្គត់ផ្គង់ជីវភាពគ្រួ​សារ និងជួយបំពេញតម្រូវការកម្លាំងពលកម្មជំនាញនៅកម្ពុជា ក៏ដូចជាជួយទាក់ទាញការវិនិយោគផងដែរ។

 

ទន្ទឹមនេះ ឯកឧត្តមក៏បានរំលេចពីអត្ថប្រ​យោ​ជន៍ជាច្រើននៃកម្មវិធី ១,៥លាននាក់ ដែលជាអាទិភាពមួយក្នុងការកសាងមូលធនមនុស្សរបស់រាជរដ្ឋាភិបាលក្នុងអា​ណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវជីវភាពសមរម្យដល់ពលរដ្ឋនិងសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំ​នាញមួយយ៉ាងតិចប្រចាំជីវិត” និងអភិក្រម “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”។

 

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ទោះបញ្ចប់ការសិក្សា ក្មួយៗសុទ្ធតែនៅមានឱកាសពង្រឹងសមត្ថភាព ផ្លាស់ប្តូរជំនាញ និងពង្រឹងជំនាញបន្ថែមទៀតនៅវិទ្យាស្ថាននេះឬសាលា TVETផ្សេងដើម្បីបំពេញតម្រូវការនៃកំណើនពលកម្មជំនាញទាំងក្នុងស្រុក តំបន់ និងសកល ដែលរួមចំណែកដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ជាពិសេសជួយសម្រេចទ​ស្សនវិស័យជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ លើសពីនេះ ការទទួលសញ្ញាបត្រនេះ គឺគ្រាន់តែជាការបញ្ចប់ការសិក្សានៅសា​លាតែប៉ុណ្ណោះ ប៉ុន្តែក្មួយៗនៅតែបន្តការរៀនសូត្របន្ថែមទៀតនៅក្នុងពិភពការងារ និងសង្គម ដែលឯកឧត្តមចាត់ទុកថា “រៀនដោយឥតគ្រូ ដោយគ្មានរូបមន្តច្បាស់​លាស់”។ ជាមួយនឹងអ្នករួមអាជីពការងារ ឯកឧត្តម ហេង សួរ បានជំរុញយុវជនត្រូវចេះពីការធ្វើទំនាក់ទំនង ការងារជាក្រុម និងសម្របសម្រួល ជាពិសេសត្រូវពូកែអង្កេត និងច្បិចយកចំណុចល្អៗរបស់ថ្នាក់ដឹកនាំខ្លួនមកកែច្នៃប្រើប្រាស់ ដើម្បីទទួលបានជោគជ័យក្នុងការងាររបស់ខ្លួន។

 

នៅក្នុងយុគសម័យឌីជីថលដែលទូរស័ព្ទដៃឆ្លាតវៃកំពុងក្លាយជា “ឃ្លាំងព័ត៌មាន” ឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរំលឹកដល់យុវជនកុំចំណាយពេលច្រើនពេកលើបណ្តាញសង្គម ប៉ុន្តែត្រូវប្រើប្រាស់វាក្នុងការសិក្សាស្រាវជ្រាវ និងរៀនពីកម្មវិធីផ្សេងៗដោយខ្លួនឯងជាពិសេស បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនចំណេះដឹងបច្ចេកទេស ដែលជួយសម្រួលដល់ការបំពេញការងារ។ ឯកឧត្តម ហេង សួរ ក៏បានស្នើឱ្យវិទ្យាស្ថានខិតខំពង្រីកភាពជាដៃគូជាមួយនឹងសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន កសិដ្ឋាន យានដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ឱ្យបានរឹតតែច្រើនបន្ថែមទៀត។ ជាមួយនឹងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ចនៃខេត្តស្វាយរៀង ដែលបានក្លាយជាខេត្តតារារះមួយនៅទិសខាងកើត ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងការងារនឹងខិតខំកៀរគរធនធានថវិកាដើម្បីបង្កើតជាវិទ្យាស្ថាន TVET មួយនៅក្នុងស្រុករមាសហែកនាពេលខាងមុខ ដែលជាការផ្តល់ឱកាសនិងជម្រើសថ្មីដល់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាជួយអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

 

នាឱកាសនេះ លោក ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា​ ចំណេះដឹង ជំនាញរបស់ប្អូនៗដែលជាអ្នកបច្ចេកទេសនេះ គឺពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារនៅខេត្តស្វាយរៀង ដែលកំ​ពុ​ងក្លាយ​ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដោយមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេនៅកម្ពុជាជាមួយនឹងបុគ្គលិក កម្មករជាង ១៦ម៉ឺននាក់។ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃវិទ្យាស្ថាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល គ្រប់គ្រង និងផ្តល់សេវា TVET ទៅតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថានបានប្តេជ្ញាខិតខំបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្សនិស្សិតឱ្យបានគ្រប់កម្រិតសិក្សា ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jonshr49bpf14ffdt8b0ggqm16.jpeg
Click to enlarge image o_1jonshr49lh7rooa5p1i2odej11.jpeg
Click to enlarge image o_1jonshr49p11moi1o817tg5pk10.jpeg
Click to enlarge image o_1jonshr49r321oved31h1c1at6u.jpeg
Click to enlarge image o_1jonshr49s121qmtjopab41r6q13.jpeg
Click to enlarge image o_1jonshr49uius31rgvsjuf6f18.jpeg
Click to enlarge image o_1jonshr49vpiacq121l1knj1kvc12.jpeg
Click to enlarge image o_1jonshr491e721jtm1c5c1krk10m415.jpeg
Click to enlarge image o_1jonshr491o7mhmn120rirphjb19.jpeg
Click to enlarge image o_1jonshr491ro9uo492q11qejdks.jpeg
Click to enlarge image o_1jonshr493ksdn7had1rrs1ep8v.jpeg
Click to enlarge image o_1jonshr4911pd1cs71mso1q3g1iv814.jpeg
Click to enlarge image o_1jonshr4914m41r81hef1nj429i17.jpeg
Click to enlarge image o_1jonshr4916tu1cra3gl1o7gr3sq.jpeg
Click to enlarge image o_1jonshr4917p61eaf1j0l1ra41js7t.jpeg
Click to enlarge image o_1jonshr49107vg26un36sbiu2r.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3648.html#sigProId992e71d528

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.