Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា និងភ្នាក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ចុះអនុស្សរណៈស្តីពីការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២" ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា

 Friday, 14 November 2025 18:57  |  604 times  |   Print  |   Email
  • Image Gallery
កម្ពុជា និងភ្នាក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ចុះអនុស្សរណៈស្តីពីការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២" ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ(Liechtenstein Development Service - LED) បានចុះអនុស្សរណៈស្តីពីការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២" នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនាពេលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិវឌ្ឍសម្ភារៈសិក្សាឌីជីថលដែលមានគុណភាពអប់រំតាមស្តង់ដារ TVET និងចូលរួមក្នុងការកសាងយន្តការប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍឌីជីថលក្នុងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយស្របតាម “គោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមកម្ពុជា ឆ្នាំ២០២១-២០២៥”។

 

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ដែលបានទុកចិត្ត និងបានធ្វើការជាមួយក្រសួងយ៉ាងជិតស្និទ្ធក្នុងអំឡុងនៃការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី១" កាលពីពេលកន្លងទៅ ដែលសម្រេចបានផ្លែផ្កាយ៉ាងល្អប្រសើរ ដោយបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញបច្ចេកទេសរបស់សិស្ស និស្សិត, ពង្រឹងសមត្ថភាពដល់អ្នកបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការអនុវត្តនូវគម្រោងសម្ភារៈសិក្សាឌីជីថលសម្រាប់គម្រោង អ.ប.វ. ដំណាក់កាលទី២នេះ មានសារៈសំខាន់សម្រាប់ការអនុវត្តថ្នាលសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមគ្រឹះស្ថាន អ.ប.វ. ជាពិសេសគឺពង្រីកឱកាសបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម និងគ្រូបង្វឹក ឱ្យកាន់តែទូលំទូលាយ។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចនូវចក្ខុវិស័យក្នុងការបើកទូលាយនូវថ្នាលបណ្តុះបណ្តាលឌីជីថលនេះ ដល់វិស័យឯកជនផងដែរ ដែលជួយក្នុងការបង្កើនជំនាញបន្ថែមសម្រាប់បុគ្គលិកបម្រើការងារ និងអ្នកហាត់ការនៅតាមស្ថាប័នឯកជន។   

 

ជាការឆ្លើយតប លោក Pius Frick បានសម្ដែងក្ដីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ. - ដំណាក់កាលទី២" ដែលនឹងចូលរួមចំណែងក្នុងការកសាងសមត្ថភាព តាមរយៈការរៀនផង និងអនុវត្តផង៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20251114_183908_736.jpg
Click to enlarge image IMG_20251114_183914_262.jpg
Click to enlarge image IMG_20251114_183919_317.jpg
Click to enlarge image IMG_20251114_183925_506.jpg
Click to enlarge image IMG_20251114_183928_202.jpg
Click to enlarge image IMG_20251114_183932_969.jpg
Click to enlarge image IMG_20251114_183936_847.jpg
Click to enlarge image IMG_20251114_183943_530.jpg
Click to enlarge image IMG_20251114_183946_648.jpg
Click to enlarge image IMG_20251114_183949_614.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3405.html#sigProId4008089e1d

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.