Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

 Tuesday, 14 October 2025 20:42  |  11772 times  |   Print  |   Email
  • Image Gallery
កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហការដ៏ស្អិតរមួតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលបាននិងកំពុងផ្តល់ជំនាញដល់ពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជាពិសេសបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីថៃឱ្យមានជំនាញបច្ចេកទេស ដែលស្របទៅតាមបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលបាននិងកំពុងរក្សាលំនឹងជីវភាពគ្រួសារ និងការកែប្រែជីវភាពឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈឱកាសការងារសមរម្យ។

 

ជាការឆ្លើយតបលោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីចំពោះជំនួប ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានធ្វើកន្លងមក ដើម្បីនឹងបន្តកំណត់សម្រេចនូវគោលដៅបន្ថែមទៀតការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ 

 

ទន្ទឹមគ្នានេះ លោកស្រី ក៏បានអបអរសាទរ និងថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការធ្វើពិពិធកម្មពីសេដ្ឋកិច្ចទីផ្សារអតិពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញបច្ចេកទេស និងបច្ចេកវិទ្យា៕ 

 

#MLVT #HENGSour

Image Gallery

Click to enlarge image FB_IMG_1760449308899.jpg
Click to enlarge image FB_IMG_1760449315618.jpg
Click to enlarge image FB_IMG_1760449315818.jpg
Click to enlarge image FB_IMG_1760449318206.jpg
Click to enlarge image FB_IMG_1760449320398.jpg
Click to enlarge image FB_IMG_1760449323963.jpg
Click to enlarge image FB_IMG_1760449326471.jpg
Click to enlarge image FB_IMG_1760449330902.jpg
Click to enlarge image FB_IMG_1760449335543.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3368.html#sigProId86485eb548

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.