Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ កម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជនក្រីក្រជំហានទី១ ចាប់ផ្តើមការប្រឡងបញ្ចប់ពីថ្ងៃទី១៥ ខែឧសភានេះ

 Wednesday, 15 May 2024 18:44  |  2192 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ កម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជនក្រីក្រជំហានទី១ ចាប់ផ្តើមការប្រឡងបញ្ចប់ពីថ្ងៃទី១៥ ខែឧសភានេះ

ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែឧសភា ២០២៤ នេះបានឱ្យដឹងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមរៀបចំធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ដំណាក់កាលដំបូង ចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់បំណាច់ខែនេះ។

 

បើតាមឯកឧត្តមអគ្គនាយកសម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ មានវិទ្យាស្ថានចំនួន៤បានរៀបចំធ្វើតេស្តវាយតម្លៃសមត្ថភាពរបស់សិស្សបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេល៤ខែដោយជោគជ័យរួចមក ក្នុងនោះមានវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) វិទ្យាស្ថានបច្ចេកទេស ហ្ស៊ីវ៉េសេ(JVC) និងវិទ្យាស្ថានបច្ចេកទេសអភិវឌ្ឍន៍មុខជំនាញកម្ពុជាថៃ និងនៅខេត្តចំនួន១០មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) បានរៀបចំធ្វើតេស្តវាយតម្លៃសមត្ថភាពរបស់សិស្សផងដែរ។ ដោយឡែក ចាប់ពីថ្ងៃទី២០-២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្ត មានគ្រឹះស្ថាន អ.ប.វ. ចំនួន២១ នឹងបន្តធ្វើតេស្តវាយតម្លៃសមត្ថភាពរបស់សិស្សក្នុងដំណាក់កាលដំបូងនេះ។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ កាលពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមមកពីគ្រប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធសរុបប្រមាណ២ពាន់នាក់។ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ មានអ្នកចុះឈ្មោះចូលរៀនចំនួន ៣៧ ៤៩៣នាក់ (ស្រី ១២ ៨៧១នាក់ ) ក្នុងនោះមានសិស្សកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) សរុបចំនួន ១៧ ៧៧០នាក់ (ស្រី ៥ ៨១៩នាក់ ) ស្មើនឹងចំនួន ៨០៥ ថ្នាក់ បន្ទាប់ពីបានបើកវគ្គសិក្សាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយសិក្សាលើវិស័យសំណង់, អគ្គិសនី និង ថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារ ត្រជាក់ និងកម្តៅ, ទេសចរណ៍, ព្រមទាំងកសិកម្មនិងកសិ-ឧស្សាហកម្ម  ហើយសិស្សធ្វើតេស្តវាយតម្លៃបញ្ចប់វគ្គចំនួន ៣ ៩០៩ នាក់ (ស្រី៨៨៤នាក់)។

 

ឯកឧត្តមបានអំពាវនាវ ដល់យុវជនឱ្យមកចុះឈ្មោះ ចូលរៀនឱ្យបានច្រើនបន្ថែមទៀតព្រោះថា ការចុះឈ្មោះ រៀន គឺ មិនមានការបង់ប្រាក់ទេ។ ចំណែកអ្នកមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀលក្នុង១ខែ ដើម្បីជួយសម្រួលក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយក្រោយពេលរៀនចប់មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យដើម្បីចិញ្ចឹមខ្លួនឯង និងផ្គត់ផ្គង់ក្រុមគ្រួសារបានកាន់តែប្រសើរជាងមុនបន្ថែមទៀត។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សដែលបានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលនេះ យកជំនាញ ចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ទៅប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលខ្លួនធ្វើការ ជាពិសេសខិតខំប្រើជំនាញទាំងនេះ ជាទុន ដើម្បីជួយខ្លួនឯង គ្រួសារ និងក្លាយទៅជាធនធានមនុស្សដ៍ល្អសម្រាប់អភិវឌ្ឍសង្គមជាតិ។

 

ឯកឧត្តម ហ៊ីង ស៊ីដេត៖ "ខ្ញុំក៏សូមអំពាវនាវដល់យុវជន មាតាបិតា និងអាណាព្យាបាលយុវជននៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឱ្យមកចុះឈ្មោះចូលរៀន មករៀនឱ្យបានទៀងទាត់ និងឱ្យចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានចំណេះដឹង ជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជៀសផុតពីភាពក្រីក្រ"៕

 

#MLVT #HENGSour #TVET

Image Gallery

Click to enlarge image IMG_20240515_184321_287.jpg
Click to enlarge image IMG_20240515_184325_606.jpg
Click to enlarge image IMG_20240515_184328_559.jpg
Click to enlarge image IMG_20240515_184331_889.jpg
Click to enlarge image IMG_20240515_184340_830.jpg
Click to enlarge image IMG_20240515_184343_928.jpg
Click to enlarge image IMG_20240515_184346_708.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/2615.html#sigProIddf8c0806c9

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.